ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហា​បាតុកម្ម​​ត្រូវ​បាន​​ធ្វើ​ឡើង​សម្រាប់​​អ្នក​​ស្លាប់​​៥៨​​នាក់​​នៅ​ក្នុង​​ការ​​បំផ្ទុះ​​គ្រាប់​បែក​​ក្នុង​​វិហារ​នៅ​​ប៉ាគីស្ថាន​


អ្នក​កាន់​ទុក្ខ​រាប់​ពាន់​នាក់​បាន​ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យ​សព​ជន​រងគ្រោះ​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​ Shikarpur ប្រទេស​ប៉ាគីស្ថាន​។
អ្នក​កាន់​ទុក្ខ​រាប់​ពាន់​នាក់​បាន​ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យ​សព​ជន​រងគ្រោះ​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​ Shikarpur ប្រទេស​ប៉ាគីស្ថាន​។

ក្រុម​អ្នក​កាន់​សាសនាអ៊ីស្លាម​និកាយ Shia រាប់ពាន់​នាក់​បាន​ដើរ​ធ្វើបាតុកម្ម​នៅ​តាម​ផ្លូវ​នៅ​ទូទាំង​ប្រទេស​ប៉ាគីស្ថាន​ ដើម្បី​ត​វ៉ា​ប្រឆាំង​នឹង​ការ​បំផ្ទុះ​គ្រាប់​បែកនៅ​ឯ​វិហារ​អ៊ីស្លាមមួយ​ក្នុង​ខេត្ត​ Sindh នៅ​ពេល​សូត្រ​ធម៌​កាល​ពី​ថ្ងៃ​សុក្រ។ ការ​បំផ្ទុះ​គ្រាប់​បែក​នោះ​បានបណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៥៨​ស្លាប់​និង៥០​នាក់​ទៀត​រង​របួស​ ដោយ​មួយចំនួន​មាន​សភាព​ធ្ងន់ធ្ងរ។

នៅ​ក្នុង​ក្រុង​ Shikarpur ដែល​ជាកន្លែង​មាន​ការ​ផ្ទុះ​គ្រាប់បែក​នោះ ក្រុមអ្នក​កាន់​មរណទុក្ខនិកាយ​ Shi'ite រាប់ពាន់​នាក់​បាន​ធ្វើ​ពីធី​បុណ្យ​សព​រួម​គ្នា​ធំមួយ​សម្រាប់​អ្នក​ដែល​បាន​បាត់បង់ជីវិត​។​មនុស្សច្រើននាក់​ដែល​មិន​មែន​ជា​ជន​និកាយ Shi'ites ក៏​បាន​ចូល​រួម​ក្នុង​ពីធី​បុណ្យសព​នេះ​ដែរ។​

ការបំ​ផ្ទុះ​គ្រាប់បែកនោះ​បាន​កើតទ្បើង​នៅ​ក្នុង​តំបន់​ Lakidar នៃ​ក្រុង​ Shikarpur ឋិត​នៅ​ចម្ងាយ​ប្រមាណ​៤៧០គ.ម.ខាង​ជើង​ក្រុង​កំពង់ផែ​ Karachi។

ក្រុម​អ៊ីស្លាម Jundallah និកាយ​ Sunniដែល​ជា​ក្រុម​មួយ​បំបែក​ខ្លួន​ចេញពី​ក្រុម​តាលីបង់​នៅ​ប៉ាគីស្ថាន​ បាន​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​វាយ​ប្រហារនេះដែល​ជា​ការ​វាយ​ប្រហារ​ថ្មី​បំផុតមួយ​នៅ​ក្នុង​កំណើន​អំពើ​ហិង្សា​ខាង​និកាយ​សាសនា​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​។

កាល​ពី​ថ្ងៃ​សុក្រ អគ្គលេខាធិការ​អ.ស.ប.​លោកបាន​ គី​មូន​បានមាន​ប្រសាសន៍​ថា​លោក​មាន​ភាព​រន្ធត់​ដោយ​ «ការ​វាយ​ប្រហារដ៏​សាហាវ​ដែល​ចាត់​ទី​ដៅ​លើ​ក្រុម​មនុស្ស​ដោយ​ផ្អែក​លើ​ជំនឿ​សាសនា​របស់​ពួកគេ»។ លោក​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ប៉ាគីស្ថាន​ ឲ្យ​បង្កើន​ការ​ខិតខំប្រឹងប្រែង​ដើម្បី​ការពារ​ក្រុម​ជន​ភាគ​តិច​ខាង​សាសនា​និង​ខាង​អំបូរ​ពូជសាសន៍៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG