នៅថ្ងៃទី ២៤ខែមីនា ឆ្នាំ២០១៨ ពលរដ្ឋរាប់ពាន់នាក់បានចូលរួមនៅក្នុង«ការដើរក្បួនដើម្បីជីវិតរបស់យើង» នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងនៅក្នុងបណ្តាទីក្រុងនានាទូទាំងសហរដ្ឋអាមេរិក ដើម្បីទាញចំណាប់អារម្មណ៍ទៅលើអំពើហិង្សាក្នុងសាលារៀន និងអ្វីដែលពួកគេមើលឃើញថា ជាតម្រូវការមួយ ដើម្បីឲ្យមានការរឹតបន្តឹងដល់ការគ្រប់គ្រងកាំភ្លើង។
កម្រងរូបភាពVOA៖ «ការដើរក្បួនដើម្បីជីវិតរបស់យើង» តវ៉ាទាមទារឲ្យមានការរឹតបន្តឹងដល់ច្បាប់ប្រើប្រាស់កាំភ្លើង

១
មនុស្សម្នាបានដើរពេញផ្លូវ Pennsylvania Avenue ក្នុងពេល «ការដើរក្បួនដើម្បីជីវិតរបស់យើង» ដែលជាការទាមទារឲ្យមានការរឹតបន្តឹងដល់ការគ្រប់គ្រងកាំភ្លើង។

២
អ្នកចូលរួមម្នាក់មានការរំជួលចិត្ត គ្រាដែលយុវជន Zion Kelly មកពីរដ្ឋធានីវ៉ាស៊ីនតោន ដែលបានបាត់បង់បងប្អូនប្រុសភ្លោះម្នាក់របស់ខ្លួនឈ្មោះ Zaire ក្នុងអំពើហិង្សាដោយកាំភ្លើង នៅក្នុងឆ្នាំ ២០១៧ ថ្លែងទៅកាន់អ្នកចូលរួមនៅក្នុង«ការដើរក្បួនដើម្បីជីវិតរបស់យើង» ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

៣
អ្នកចូលរួមនៅក្នុង«ការដើរក្បួនដើម្បីជីវិតរបស់យើង» ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

៤
ក្រុមអ្នកតវ៉ាប្រឆាំងនឹងការគ្រប់គ្រងកាំភ្លើងកាន់បដានៅក្នុង«ការដើរក្បួនដើម្បីជីវិតរបស់យើង» ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។ (G. Tobias/VOA)

៥
ហ្វូងមហាជនកាន់ស្លាកសញ្ញានានា នៅតាមផ្លូវ Pennsylvania Avenue នៅក្នុង«ការដើរក្បួនដើម្បីជីវិតរបស់យើង» ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

៦
ក្រុមអ្នកតវ៉ាកាន់រូបថតជនរងគ្រោះដោយការបាញ់សម្លាប់ នៅក្នុង«ការដើរក្បួនដើម្បីជីវិតរបស់យើង» ក្នុងបុរីញូយ៉កនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

៧
អ្នកចូលរួមកាន់ស្លាកសញ្ញា នៅក្នុង«ការដើរក្បួនដើម្បីជីវិតរបស់យើង» ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

៨
នាងKendall McKee (ឆ្វេង) អាយុ១១ឆ្នាំ និងនាងAmber R. ដែលជាអ្នកគាំទ្រការប្រើប្រាស់កាំភ្លើង ដើរក្បួនដើម្បីគាំទ្រឲ្យមានការពង្រឹងដល់សាលារៀន និងផ្តល់អាវុធដល់គ្រូបង្រៀន នៅក្នុងទីក្រុង Salt Lake City នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៨។

៩
យុវជនLevi Rodas អាយុ ១៦ឆ្នាំ មកពីវិទ្យាល័យ Orem High School ដើរក្បួនគាំទ្រការប្រើប្រាស់កាំភ្លើងនៅក្នុងទីក្រុង Salt Lake City នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៨។

១០
អ្នកចូលរួមជួបជុំគ្នាក្នុងអំឡុងពេលនៅក្នុង«ការដើរក្បួនដើម្បីជីវិតរបស់យើង» ក្នុងទីក្រុងParkland រដ្ឋFlorida។

១១
មនុស្សម្នាជួបជុំគ្នាក្នុងអំឡុងពេលនៅក្នុង«ការដើរក្បួនដើម្បីជីវិតរបស់យើង» ក្នុងទីក្រុង Houston។

១២
តារាចម្រៀង នាងAriana Grande សម្តែងនៅក្នុង«ការដើរក្បួនដើម្បីជីវិតរបស់យើង» ជាការគាំទ្រដល់ការឲ្យមានការគ្រប់គ្រងកាំភ្លើងក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

១៣
បុរសម្នាក់កាន់ស្លាកសញ្ញាប្រឆាំងនឹងការឲ្យមានការគ្រប់គ្រងកាំភ្លើងក្នុងបុរីញូយ៉កនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

១៤
មនុស្សម្នាកាន់បដានៅក្នុងព្រឹត្តិការណ៍«ការដើរក្បួនដើម្បីជីវិតរបស់យើង» ក្នុងទីក្រុងប៉ារីស នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

១៥
មនុស្សម្នាបានចូលរួមនៅក្នុង«ការដើរក្បួនដើម្បីជីវិតរបស់យើង» នៅខាងក្រៅស្ថានកុងស៊ុលអាមេរិកក្នុងទីក្រុង Sao Paulo នៃប្រទេសប្រេស៊ីលនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។