ភ្នំពេញ —
អង្គការសង្គមស៊ីវិលក្នុងស្រុកឯករាជ្យចំនួន៥នៅថ្ងៃព្រហស្បតិ៍នេះចេញរបាយការណ៍វាយតម្លៃមួយដោយរកឃើញថាមានអង្គការសង្គមស៊ីវិលជាច្រើនបានបង់ប្រាក់ក្រៅផ្លូវការប្រមាណពី២០០ទៅ១០០០ដុល្លារសហរដ្ឋអាមេរិកទៅជូនបុគ្គលិករាជការរបស់រដ្ឋាភិបាលដើម្បីសម្រួលការងារប្រតិបត្តិការ។
លោក សឿង សារឿន នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាដែលហៅកាត់ថា«គសក»បានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតថាការតម្រូវឱ្យបង់ប្រាក់ក្រៅផ្លូវការវាបានប៉ះពាល់ដល់ក្រមសីលធម៌ដែលមានការទំនាក់ទំនងរវាងស្ថាប័នមួយទៅស្ថាប័នមួយ។
លោកបានឱ្យដឹងថាអ្វីដែលប៉ះពាល់ខ្លាំងគឺច្បាប់ប្រឆាំងអំពើពុករលួយរវាងអ្នកសូកប៉ាន់និងអ្នកទទួលសំណូកហើយអ្នកទាំងពីរនឹងទទួលទោសដូចគ្នា។
លោកបានបញ្ជាក់ទៀតថាបើយើងមិនសូកប៉ាន់មន្ត្រីរដ្ឋាភិបាលទេដំណើរការមិនអាចទៅបានលឿនទេ។
លោកនិយាយថា៖«ជាទូទៅបើយើងមើលMoUចន្លោះពី២០០ដុល្លារទៅ១០០០ដុល្លារ។បើយើងចង់ចុះបញ្ជីអ្វីឱ្យបានហ្នឹងចន្លោះពី២០០ទៅ១០០០ដុល្លារដែលតម្រូវឱ្យអង្គការសង្គមស៊ីវិលបង់ចូលទៅហោប៉ៅរបស់មន្ត្រីហ្នឹង»។
ប្រទេសកម្ពុជាមានអង្គការសង្គមស៊ីវិលប្រមាណជាង៤.០០០អង្គការនិងសមាគមតែតាមការស្រាវជ្រាវរបស់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាបានឱ្យដឹងថាមានអង្គការប្រមាណ១.៥៥០ទេដែលមានសកម្មភាពប្រតិបត្តិរបស់ខ្លួនចំណែកប្រមាណជាង២.០០០អង្គការផ្សេងទៀតអសកម្មនៅឡើយ។
នៅក្នុងសេចក្តីព្រាងរបាយការណ៍ស្តីពីការវាយតម្លៃបរិយាកាសអំណោយផលសម្រាប់សង្គមស៊ីវិលដែលរៀបចំឡើងដោយ«គសក»ដែលបានសិក្សាស្រាវជ្រាវប្រមាណជាង២ខែបានឱ្យដឹងថាបញ្ហាប្រឈមមុខសំខាន់ៗទាក់ទឹននឹងប្រតិបត្តិការរបស់អង្គការសង្គមស៊ីវិលរួមមានកាតព្វកិច្ចរាយការណ៍ស្មុគស្មាញនិងសាំញ៉ាំ និងការយារយីម្តងម្កាលលើអង្គការសង្គមស៊ីវិលពាក់ព័ន្ធក្នុងការងារសិទ្ធិមនុស្ស។
លោក មាស សារឹម អគ្គនាយករងនៃនាយកដ្ឋានរដ្ឋបាលមូលដ្ឋានរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថារដ្ឋាភិបាលបានចាត់ទុកអង្គការនិងសមាគមជាដៃគូអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ក៏ប៉ុន្តែរឿងគាបសង្កត់និងយកប្រាក់ក្រៅផ្លូវការមិនមានទេ។
លោកនិយាយថា៖«អាហ្នឹងអត់មានទេប៉ុន្តែត្រង់ថាគេចំណាយចាយវាយក្រៅផ្លូវការយ៉ាងម៉េចខ្ញុំអត់ដឹងទេ»។
លោក រ៉ុង ឈុនប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាបាននិយាយថាសមាគមរបស់លោកមិនដែលបានបង់ប្រាក់ក្រៅផ្លូវការជូនមន្ត្រីរដ្ឋាភិបាលទេក៏ប៉ុន្តែបើមានអង្គការសមាគមណាផ្សេងបានបង់ប្រាក់នោះនឹងធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់ខ្លួនក្នុងការប្រតិបត្តិការងារ។
លោកនិយាយថា៖«វាប៉ះពាល់ដល់ដំណើរការការងារពីព្រោះយើងជាអង្គការក្នុងការចូលរួមកែលម្អសង្គមបែរជាយើងទៅធ្វើការផ្តល់សំណូកឃើញថាវាជារឿងមួយមិនត្រឹមត្រូវ»។
លោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលមិនអាចស្នើសុំដើម្បីសេចក្តីបំភ្លឺបានទេ។
អង្គការតម្លាភាពកម្ពុជាដែលជាអង្គការឯករាជ្យមួយតាមឃ្លាំមើលអំពើពុករលួយក្នុងប្រទេសកម្ពុជាក៏បានចេញរបាយការណ៍មួយកាលពីខែកក្កដាដោយបានរកឃើញស្ថាប័នចម្បងៗមួយចំនួនក្នុងប្រទេសកម្ពុជាជាប់ពាក់ព័ន្ធនឹងអំពើពុករលួយខ្លាំងជាងគេ។ ស្ថាប័នទាំងនោះរួមមាន ស្ថាប័នតុលាការ ប៉ូលិស មន្ត្រីសាធារណៈ និងគណបក្សនយោបាយ៕