ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាឡេស៊ី​កំពុង​ប្រឈម​នឹង​នឹង​ការ​ក្ស័យធន​ដោយសារ​រឿង​អាស្រូវ​ក្រុមហ៊ុន​រដ្ឋ 1MDB


កម្មករ​សំណង់​ឈរ​នៅ​ពី​មុខ​ផ្ទាំង​បដា​របស់​ក្រុមហ៊ុន 1MDB នៅ​ក្នុង​ក្រុង​គួឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។
កម្មករ​សំណង់​ឈរ​នៅ​ពី​មុខ​ផ្ទាំង​បដា​របស់​ក្រុមហ៊ុន 1MDB នៅ​ក្នុង​ក្រុង​គួឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។

អតីត​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក Mahathir Mahamad ​ព្រមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​ម៉ាឡេស៊ី កំពុង​ប្រឈម​មុខ​នឹង​ការ​ក្ស័យធន ដោយសារ​រឿង​អាស្រូវ​ដែល​កំពុង​កើត​ឡើង​ទាក់ទង​នឹង​មូលនិធិ​ក្រុមហ៊ុន​រដ្ឋ 1MDB។

លោក Mahathir Mahamad បាន​បញ្ជាក់​នៅ​ក្នុង​អត្ថបទ​មួយ​ ដែល​ត្រូវ​បាន​ចុះផ្សាយ​តាម​អ៊ីនធឺណិត ​និង​តាម​បណ្តាញ​សង្គម​ថា «រដ្ឋាភិបាល​នឹង​មាន​ឱនភាព​ថវិកា​ ដែល​អាច​ឈាន​ទៅ​ដល់​ការ​ក្ស័យធន ប្រសិន​បើ​ ប្រាក់កម្ចី​មិន​ត្រូវ​បាន​សង​ និង​ប្រាក់​ដើម​របស់​ក្រុម​ហ៊ុន 1MDB មិន​ត្រូវ​បាន​បង់​ទេ​នោះ»។

អតីត​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​រូប​នេះ បាន​ថ្លែង​ថា ការ​នៅ​ទ្រឹង​ មិន​មាន​ការ​បង់​ប្រាក់​ដោយ​ក្រុម​ហ៊ុន​របស់​រដ្ឋ​នេះ នឹង​ប៉ះពាល់​ដល់​ប្រយោជន៍​ឥណទាន​របស់​ម៉ាឡេស៊ី ហើយ​ថា រដ្ឋាភិបាល​ នឹង​មិន​អាច​ខ្ចី​លុយ​ក្នុង​ទីផ្សារ​ឥណទាន​បាន​តទៅ​ទៀត​ទេ។

លោក Mahamad ដែល​ធ្វើជា​នាយក​រដ្ឋ​មន្ត្រី​របស់​ម៉ាឡេស៊ី​នៅ​ចន្លោះ​ឆ្នាំ​១៩៨១​ដល់​២០០៣ ក៏​បាន​រំលឹក​ដល់​ការ​រិះគន់​ផ្ទាល់​ខ្លួន​របស់​លោក​ទៅ​លើ​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​បច្ចុប្បន្ន គឺ​លោក Najib Razak ដែល​ជាប់​ទាក់ទិន​នៅ​ក្នុង​រឿង​អាស្រូវ​នេះ និង​កំពុង​ប្រឈម​មុខ​ នឹង​ការ​ពិនិត្យ​ទៅលើ​ប្រភព​ថវិកា​ជិត​៧០០​លាន​ដុល្លារ​អាមេរិក ដែល​ត្រូវ​បាន​គេ​ផ្ទេរ​ចូល​ក្នុង​គណនី​ធនាគារ​សម្ងាត់​ផ្ទាល់​ខ្លួន​របស់​លោក តាម​រយៈ​ក្រុមហ៊ុន​នានា ដែល​មាន​ទំនាក់ទំនង​ជាមួយ​មូលនិធិ​ទ្រព្យសម្បត្តិ​ផ្ទាល់​របស់​ក្រុមហ៊ុន1MDB។ មូលនិធិ​នេះ ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ ដោយ​លោក Najib ខ្លួន​ឯង​ កាល​ពី៦​ឆ្នាំ​មុន។

លោក Mahamad មាន​ប្រសាសន៍​ថា «គ្មាន​ការ​ពន្យល់​ណា​មួយ​គួរ​ឲ្យ​ជឿ​បាន​ទេ» អំពី​ទឹក​ប្រាក់​នេះ ដែល​ថា​ជា​អំណោយ​ពី​ស្ដេច​នៃ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត ដែល​បាន​សោយទិវង្គត​ទៅ​ហើយ​នោះ៕

XS
SM
MD
LG