វ៉ាស៊ីនតោន៖ —
ក្រុមហ៊ុនលក់សម្លៀកបំពាក់ម៉ាកល្បីៗដែលមានដាក់លក់នៅទីផ្សារសហរដ្ឋអាមេរិកនៅបន្តដាក់សម្ពាធដល់រដ្ឋាភិបាលនិងសមាគមរោងចក្រកាត់ដេរកម្ពុជាឱ្យវិលត្រឡប់ទៅតុចរចាជាមួយនឹងក្រុមសហជីពឱ្យបានឆាប់ដើម្បីបញ្ចប់វិវាទជាមួយនឹងកម្មករនៅក្នុងប្រទេសកម្ពុជា។
នេះគឺជាអន្តរាគមន៍លើកទីមួយក្នុងទ្រង់ទ្រាយធំបំផុតនិងធ្ងន់ធ្ងរមួយដែលក្រុមហ៊ុនបញ្ជាទិញទំនិញពីឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់នៅក្នុងប្រទេសកម្ពុជាបានលូកដៃយ៉ាងជ្រៅចូលក្នុងទំនាស់ដ៏ជូរចត់រវាងថៅកែរោងចក្រ កម្មករនិងរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុនទាំងនោះ មាន H&M អាឌីដាស ហ្កែប កូឡំប៊ីយ៉ា ភូម៉ា លីវ៉ាយស្ត្រៅ និងអ៊ីនឌីធេក។
ការលូកដៃដ៏កម្រនេះកើតមានឡើងបន្ទាប់ពីមានការបង្រ្កាបយ៉ាងហិង្សាពីសំណាក់រដ្ឋាភិបាលកម្ពុជាកាលពីចុងសប្តាហ៍មុនលើក្រុមកម្មករដែលតវ៉ាទាមទារដំឡើងប្រាក់ខែគោលពី៨០ដុល្លារដល់១៦០ដុល្លារ ដោយបណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្សចំនួន៥នាក់និងរបួសជាង៤០នាក់ព្រមទាំងចាប់ខ្លួនជាង២០នាក់។
លោកស្រី ឡូរ៉ា វីលគីនសុន(Laura Wilkinson)អ្នកនាំពាក្យនៃក្រុមហ៊ុន Gap បានបញ្ជាក់ប្រាប់វីអូអេតាមសារអេឡិកត្រូនិកថា៖
«យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនិងសន្តិសុខរបស់កម្មកររោងចក្រកាត់ដេរកម្ពុជា។ យើងប្រឆាំងយ៉ាងខ្លាំងចំពោះរាល់ទម្រង់នៃអំពើហិង្សាហើយទទូចឱ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើការចរចាជាមួយនឹងភាគីពាក់ព័ន្ធដើម្បីដោះស្រាយជម្លោះនេះដោយសន្តិវិធី»។
ចំណែកក្រុមហ៊ុនកូឡំប៊ីយ៉ា បានសម្តែងនូវការរំខានចិត្តចំពោះហេតុការណ៍ហិង្សានេះហើយចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារដែលមានអ្នកស្លាប់បាត់បង់ជីវិតនិងរងរបួស។
តាមរយៈសារអេឡិកត្រូនិកមកកាន់វីអូអេសំឡេងសហរដ្ឋអាមេរិក លោក រ៉ន ផាហាម(Ron Parham) នាយកជាន់ខ្ពស់នៃផ្នែកទំនាក់ទំនងអ្នកវិនិយោគនិងសារគមនាគមន៍បានបញ្ជាក់ថា៖
«យើងជឿថាគ្រប់កម្មករមានសិទ្ធិធ្វើការនៅក្នុងបរិយាកាសសុវត្ថិភាពនិងសន្តិសុខហើយនឹងប្រមូលផ្តុំ រៀបចំ និងសុំចរចារួមតាមច្បាប់និងសន្តិវិធីដោយមិនទទួលរងការពិន័យ ការរំខាន ឬការភ័យខ្លាចឡើយ។ ទាំងនេះរួមទាំងសិទ្ធិចរចាសុំដំឡើងប្រាក់បៀវត្សរ៍អប្បបរមាផងដែរ»។
លោក រ៉ន ផាហាម ក៏បានបញ្ជាក់បន្ថែមទៀតថា៖
«យើងក៏គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិងក្រុមប្រឹក្សាការងារដើម្បីអនុវត្តនូវយន្តការត្រួតពិនិត្យមើលប្រាក់ខែគោលឱ្យបានប្រសើរដោយផ្អែកលើការអនុវត្តល្អកម្រិតអន្តរជាតិ ដោយប្រើប្រាស់លក្ខណៈវិនិច្ឆ័យនិងទិន្នន័យមិនលម្អៀង»។
ដូចគ្នានេះដែរក្រុមហ៊ុន សម្លៀកបំពាក់ H&M បានប្រកាសដាក់ខ្លួននៅឆ្ងាយពីអំពើហិង្សាដែលបានកើតមានឡើងហើយទទូចឱ្យមានការដោះស្រាយឱ្យបានឆាប់។
លោកស្រី អាណា អេរិកសុន (Anna Eriksson) អ្នកនាំពាក្យនៃក្រុមហ៊ុន H&M បានបញ្ជាក់ប្រាប់វីអូអេតាមសារអេឡិកត្រូនិកកាលពីថ្ងៃព្រហស្បតិ៍ថា៖
«យើងសង្ឃឹមថាជម្លោះនេះនឹងអាចត្រូវបានដោះស្រាយក្នុងពេលឆាប់ៗនេះ ហើយការចរចាដោយសន្តិវិធីអំពីប្រាក់បៀវត្សរ៍នឹងអាចអាចផ្តើមបានក្នុងភាពស្មោះត្រង់និងអាចទទួលយកបានពីគ្រប់ភាគីទាំងអស់»។
ក្រុមហ៊ុន H&M បានបញ្ជាក់ថាបុគ្គលិករបស់ខ្លួននៅក្នុងប្រទេសកម្ពុជាធ្វើការទាក់ទងជាប្រចាំជាមួយនឹងសហជីពនិងសមាគមកាត់ដេរហើយតាមដានការវិវត្តន៍នៅក្នុងប្រទេសកម្ពុជាដោយដិតដល់បំផុត។
យ៉ាងណាក៏ដោយមិនមានក្រុមហ៊ុនណាមួយដែលវីអូអេបានទាក់ទងសម្តែងនូវចេតនាក្នុងការចង់ឈប់បញ្ជាទិញពីប្រទេសកម្ពុជានៅឡើយទេ។
លោកស្រី Anna Eriksson បានបញ្ជាក់ក្នុងសារអេឡិកត្រូនិកថា៖
« H&M នៅតែប្តេជ្ញាជួយកម្ពុជាក្នុងនាមជាប្រទេសមួយដែលយើងបានបញ្ជាទិញទំនិញដ៏សំខាន់មួយ ហើយក្នុងនាមជាអ្នកបញ្ជាទិញដ៏សំខាន់មួយក្នុងវិស័យឧស្សាហកម្មកាត់ដេរកម្ពុជា យើងនឹងបន្តលើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធឱ្យធ្វើការចរចាជាថ្មីនិងសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលមានការយល់ព្រមនឹងគ្នាទៅវិញទៅមកលើជម្លោះដែលមាននេះ»។
ក្រុមហ៊ុនធំៗដទៃទៀតដែលវីអូអេបានទាក់ទងដែលមានដូចជា ភូម៉ា និងអាឌីដាស បានបញ្ជាក់ដូចៗគ្នាថាគេនៅរក្សាជំហរតាមលិខិតដែលខ្លួនបានផ្ញើទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងសមាគមរោងចក្រកាត់ដេរកម្ពុជាកាលពីថ្ងៃទី៧ខែមករា។
នៅពេលដែលវីអូអេសាកសួរអំពីលទ្ធភាពនៃការដែលក្រុមហ៊ុនធំៗទាំងនោះបញ្ឈប់ការបញ្ជាទិញ ពីប្រទេសកម្ពុជាលោកស្រី ឡូរ៉េន ឡែមគីន (Lauren Lamkin) ខាងផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន អាឌីដាស បានបញ្ជាក់ថាចម្លើយគឺដូចនៅក្នុងលិខិតចំហកន្លងមកដដែល។
លិខិតចំហនោះបានបញ្ជាក់ថា៖
«ក្រុមហ៊ុន ដែលមានម៉ាកល្បីៗនៅតែប្តេជ្ញាជួយដល់កម្ពុជា ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលយូររបស់ប្រទេសនេះ និងចំពោះភាពរុងរឿងរបស់ពលរដ្ឋកម្ពុជា»។
មានកម្មករភាគច្រើនបានវិលត្រឡប់ចូលទៅធ្វើការវិញហើយបន្ទាប់ពីពួកគេរាប់ម៉ឺននាក់ដើរចេញពីការងារចាប់តាំងពីថ្ងៃទី២៤ខែធ្នូមកដើម្បីតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាការងារក្នុងការដំឡើងប្រាក់បៀវត្សរ៍ត្រឹមតែ៩៥ដុល្លារនិងក្រោយមកត្រូវបានក្រសួងការងារសម្រេចជាឯកតោភាគីដំឡើងដល់១០០ដុល្លារ។ រហូតមកដល់ពេលនេះក្រុមសហជីពនៅបន្តរក្សាជំហរតវ៉ាដដែលបើទោះបីជាអាចប្រឈមមុខនឹងបណ្តឹងទៅតុលាការដែលប្តឹងដោយក្រុមហ៊ុនមួយចំនួនដែលរងការវាយបំផ្លាញដោយក្រុមហ្វូងមនុស្សដែលក្រេវក្រោធ ហើយសហជីពសុំឱ្យរដ្ឋាភិបាលនិងម្ចាស់រោងចក្រវិលមកតុចរចាឱ្យបានឆាប់។
វិស័យកាត់ដេរសម្លៀកបំពាក់កម្ពុជាគឺជាឆ្អឹងខ្នងដ៏សំខាន់មួយរបស់ប្រទេសដ៏ក្រីក្រមួយនេះដោយបាននាំចេញក្នុងទំហំថវិកាចំនួនជាង៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗនិងបង្កើតការងារដល់កម្មករជាង៤០០.០០០នាក់ ដែលភាគច្រើនជាស្ត្រីក្មេងៗមកពីជនបទនៃប្រទេសកម្ពុជា។
ការតវ៉ារបស់ពួកគេទទួលបានការចាប់អារម្មណ៍ខ្លាំងដោយសារស្ថានភាពបច្ចុប្បន្នមានការជាប់គាំងនយោបាយហើយត្រូវបានគណបក្សប្រឆាំងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះការទាមទាររបស់ពួកគេ។
សមាគមរោងចក្រកាត់ដេរកម្ពុជាបានផ្លាស់ប្តូរជំហរជាច្រើនដងចាប់តាំងពី ការតវ៉ាបានផ្ទុះឡើងដោយរួមមានការស្នើសុំការអនុញ្ញាតសុំដឹកសម្ភារៈផលិតចេញពីប្រទេសកម្ពុជានិងថាទ្វារសម្រាប់ការចរចាដំឡើងប្រាក់ខែបានបិទជាស្ថាពរជាដើម។ ប៉ុន្តែនៅក្នុងជំហរចុងក្រោយបន្ទាប់ពីមានសម្ពាធពីអ្នកបញ្ជាទិញលោក ខេន លូ អគ្គលេខាធិការនៃសមាគមនេះបានបញ្ជាក់ថា៖
«សំខាន់យើងមើលទៅលើរដ្ឋាភិបាល។ ប្រសិនបើរដ្ឋាភិបាលចេញប្រកាសថ្មី បញ្ជាក់ថាប្រាក់ខែគោលឡើងដល់ប៉ុន្មានទៀត អញ្ចឹងរោងចក្រសហគ្រាសទាំងអស់ត្រូវតែគោរពហើយ ព្រោះយើងគោរពច្បាប់»។
ប៉ុន្តែរហូតមកដល់ពេលនេះរដ្ឋាភិបាលកម្ពុជានៅមិនទាន់កំណត់ថានឹងជួបចរចានៅពេលណានៅឡើយទេ។ លោកអ៊ុំ មានរដ្ឋលេខាធិការក្រសួងការងារបញ្ជាក់ថាលោកកំពុងជាប់រវល់នៅ ពេលវីអូអេទាក់ទងនៅថ្ងៃសុក្រនេះ។
ក្រុមហ៊ុនធំៗទាំងនោះ ក៏ត្រូវការរក្សាកេរ្តិ៍ឈ្មោះរបស់គេចំពោះអ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកដែលអាចនឹងធ្វើពហិកាមិនទិញទំនិញបានប្រសិនបើមានការមិនគោរពច្បាប់និងរំលោភសិទ្ធិកម្មករនៅក្នុងប្រទេសដែលខ្លួនបានបញ្ជាទិញទំនិញទាំងនោះហើយបើតាមខ្លឹមសារលិខិតចំហកន្លងមកនេះគឺពួកគេចង់បានដំណោះស្រាយយូរអង្វែងមួយដោយមានការបង្កើតនូវយន្តការត្រួតពិនិត្យការដំឡើងប្រាក់បៀវត្សរ៍ជាប្រចាំដើម្បីជាមូលដ្ឋានក្នុងការចរចាបញ្ហាប្រាក់ខែនេះដោយសន្តិវិធីក្នុងពេលអនាគត៕