ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Macron និង​អ្នកស្រី Harris រំឭក​ថ្ងៃ​ឈប់បាញ់​ដែល​បញ្ចប់​សង្រ្គាម​លោក​លើក​ទី១


ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និយាយ​ជាមួយ​អនុ​ប្រធានាធិបតី សហរដ្ឋអាមេរិក​អ្នកស្រី Kamala Harris នៅ​មុន​ពិធី​ប្រារព្ធ​ខួប​លើក​ទី១០៣ នៃ​ទិវា​ឈប់​បាញ់ នៅ​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ​ទីក្រុង​ប៉ារីស​នៃ​ប្រទេស​បារាំង។
ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និយាយ​ជាមួយ​អនុ​ប្រធានាធិបតី សហរដ្ឋអាមេរិក​អ្នកស្រី Kamala Harris នៅ​មុន​ពិធី​ប្រារព្ធ​ខួប​លើក​ទី១០៣ នៃ​ទិវា​ឈប់​បាញ់ នៅ​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ​ទីក្រុង​ប៉ារីស​នៃ​ប្រទេស​បារាំង។

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី​ Kamala Harris​ និង​ប្រធានាធិបតី​បារាំង​លោក​ Emmanuel Macron​ កំពុង​ចូលរួម​ពិធីមួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ទីក្រុង​ប៉ារីស​ដើម្បី​រំឭក​ដល់​ទិវា​យុទ្ធ​សន្តិភាព។ ​ពិធី​នៅ ​Arc de Triomphe ​នេះ​ អបអរ​កិច្ច​ព្រមព្រៀង​ឆ្នាំ ១៩១៨ ​រវាង​កម្លាំង​សម្ព័ន្ធមិត្ត​ និង​អាល្លឺម៉ង់​ ដើម្បី​បញ្ចប់​ការ​ប្រយុទ្ធក្នុង​សង្គ្រាម​លោក​លើកទី ១។​

ពិធី​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ទស្សនកិច្ច​កាលពី​ថ្ងៃពុធ​របស់​អ្នកស្រី​ Harris​ និងស្វាមី ​គឺ​លោក ​Doug Emhoff ​ទៅ​ទីបញ្ចុះសព​ទាហាន​អាមេរិកាំង Suresnes នៅ​ជាយ​ក្រុង​ប៉ារីស​ ជាកន្លែង​ដែល​អស់លោក ​បាន​ចូលរួម​ពិធី​ដាក់​កម្រង​ផ្កា​អបអរ​ទិវា​យុទ្ធសន្តិភាព ​ទិវា​អតីត​យុទ្ធជន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​សហ​រដ្ឋ​អាមេរិក។​ កន្លែង​នោះ​ ផ្តល់​កិត្តិយស​ដល់​បុគ្គលិក​យោធា​អាមេរិក​ដែលត្រូវ​បាន​សម្លាប់​នៅក្នុង​សង្គ្រាម​លោក​លើកទី១ ​និង​ទី២ ​និង​រក្សា​ទុក​អដ្ឋិធាតុ​របស់​ជនជាតិ​អាមេរិក​ជិត ​១,៦០០ នាក់។​

អ្នកស្រី​ Harris​ កំពុងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​ ជាផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែងកែលម្អ​ទំនាក់​ទំនង​ដ៏ជូរ​ចត់​រវាង​សម្ព័ន្ធ​មិត្ត​ដ៏​យូរ។ ​អ្នកស្រី ​និង​លោក ​Macron ​បាន​ថ្លៃង​ថា​ នេះ ​ជា​ឱកាស​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​ និងចាប់​ផ្តើម​«យុគសម័យ​ថ្មី»​នៅ​ពេលពួកគេ​ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​មុនជំនួប​កាលពីថ្ងៃ​ពុធ​នៅ​វិមាន Elysee។

អ្នកស្រី Harris និយាយ​ថា៖ ​«ខ្ញុំ​ទន្ទឹង​ថា ​ពីរ​បីថ្ងៃ​ខាង​មុខ ​យើង​នឹង​បន្ត​ធ្វើការ​ជាមួយគ្នា​ ហើយ​បន្ត​ផ្តោត​អារម្មណ៍​ ដូច​ដែល​យើង​តែងតែ​មាន​អំពី​ភាព​ជាដៃគូ​របស់​យើង ​និង​ផល​ប្រយោជន៍​សម្រាប់​ប្រជា​ពលរដ្ឋ​នៃ​ប្រទេសទាំងពីរ​ និង​ប្រជាពលរដ្ឋ​ក្នុង​ពិភពលោក។​

អ្នកស្រី ​Symone Sanders ​ទីប្រឹក្សា​ជាន់ខ្ពស់ ​និង​ជា​ប្រធាន​អ្នក​នាំពាក្យ​របស់​អ្នកស្រី​ Harris​ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ​លោក​ Macron ​និង​អ្នកស្រី​ Harris​ បាន​ពិភាក្សា​អំពី​កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ​ឆ្លង​មហាសមុទ្រ​អាត្លង់ទិក ​សិក្សា​អំពី​អវកាស ​និង​អំពី​ការត្រៀម​សម្រាប់​ជំងឺ​រាតត្បាត​នាពេល​អនាគត។​

អ្នកស្រី​ Harris ​គ្រោង​នឹង​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ឯ​វេទិកា​សន្តិភាព​ទីក្រុង​ប៉ារីស​ និង​ធ្វើជាតំណាង​សហ​រដ្ឋ​អាមេរិក​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​អំពី​ប្រទេស​លីប៊ី ​នៅ​ថ្ងៃសុក្រ មុន​ការ​បោះឆ្នោត​នៅ​ប្រទេស​នោះ​នៅខែ​ក្រោយ។​

ទំនាក់ទំនង​រវាង​បារាំង ​និង​សហ​រដ្ឋ​អាមេរិក​ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្រ​កាលពី​ខែ​កញ្ញា​ នៅ​ពេលអូស្ត្រាលី​ បាន​លុបចោល​កិច្ច​ព្រមព្រៀង​ទិញ​នាវា​មុជទឹក​ប្រើថាមពល​ឥន្ធនៈ​ពី​ប្រទេស​បារាំង​ដែល​មាន​តម្លៃ​ ៦៥​ ពាន់​លាន​ដុល្លារ​ ហើយធ្វើ​កិច្ច​ព្រមព្រៀង​ដែល​សហ​រដ្ឋអាមេរិក ​និង​អង់គ្លេស​នឹង​ជួយ​អូស្ត្រាលី​ធ្វើ​នាវាមុជ​ទឹក​ប្រើ​ថាមពល​នុយក្លេអ៊ែរ៕

XS
SM
MD
LG