ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
នៅ​មណ្ឌល​បោះឆ្នោត​មួយ​ក្នុង​សង្កាត់​បឹងព្រលិត​ ខណ្ឌ៧មករា​ មន្រ្តីរៀបចំការបោះឆ្នោត​ចាក់​សន្លឹកឆ្នោត​ចេញពីហិបឆ្នោត​ រាជធានីភ្នំពេញ ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)
នៅ​មណ្ឌល​បោះឆ្នោត​មួយ​ក្នុង​សង្កាត់​បឹងព្រលិត​ ខណ្ឌ៧មករា​ មន្រ្តីរៀបចំការបោះឆ្នោត​ចាក់​សន្លឹកឆ្នោត​ចេញពីហិបឆ្នោត​ រាជធានីភ្នំពេញ ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

LIVE BLOG: កម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥

ថ្មី៖ បើ​តាម​ការ​ផ្សាយ​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប)​ អំពី​លទ្ធផល​បោះ​ឆ្នោត​បឋម និង​ការ​អះអាង​របស់​មន្រ្តី​គណបក្ស​កាន់​អំណាច គណ​បក្ស​ប្រជាជន​កម្ពុជា​ទំនង​​ឈ្នះ​តំណែង​មេឃុំ​ចៅ​សង្កាត់​ស្ទើរ​ទូទាំង​ប្រទេស។

១៨:៤៥ ៦.៦.២០២២
  • បើ​តាម​ការ​ផ្សាយ​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) ​អំពី​លទ្ធផល​បោះ​ឆ្នោត​បឋម និង​ការ​អះអាង​របស់​មន្រ្តី​គណបក្ស​កាន់​អំណាច គណ​បក្ស​ប្រជាជន​កម្ពុជា​ទំនងឈ្នះ​តំណែង​មេឃុំ​ចៅ​សង្កាត់​ស្ទើរ​ទូទាំង​ប្រទេស។

    អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក៏បានប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា លោកកត់សម្គាល់ថាគណបក្សប្រជាជនកម្ពុជានាំមុខគណបក្សដទៃទៀត ទាក់ទិននឹងលទ្ធផលបឋមនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នេះ បើទោះបីត្រូវរង់ចាំលទ្ធផលបញ្ជាក់ផ្លូវការពីស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប ក៏ដោយ។

២៣:២៧ ៥.៦.២០២២
  • នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បានថ្លែងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នេះ បង្ហាញពីការតស៊ូរបស់គណបក្សភ្លើងទៀន ក្នុងការប្រកួតប្រជែងយកតំណែងក្រុមប្រឹក្សាឃុំសង្កាត់ដែលខ្លួនបាត់បង់ ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ។ លោកចាត់ទុកការបោះឆ្នោតមួយនេះ «អាក្រក់ជាងពេលណាៗទាំអស់» ដោយសារមានការគំរាមកំហែងនៅមុនការបោះឆ្នោត និងភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោតផងដែរ។


២១:៤៩ ៥.៦.២០២២
  • ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ភ្លើង​ទៀន បាន​ចាត់ទុក​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី ៥ ថា មិន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ នេះ​បើ​តាម​លោក ថាច់ សេដ្ឋា ដែល​បាន​ប្រាប់​ដល់​សារព័ត៌មាន​វីអូឌី
២១:២៩ ៥.៦.២០២២
  • សំឡេងអ្នកបោះឆ្នោត៖ អ្នក​ស្រី​ដានី​ អាយុ​ ៣៣ ​ឆ្នាំ​ជា​ស្ត្រី​មេ​ផ្ទះ​រស់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌសែន​សុខ​ ក្រុង​ភ្នំពេញ​ទើប​តែ​បោះ​ឆ្នោត​រួច​បាន​ឱ្យ​ដែរ​ថា ​អ្នក​ស្រី​មិន​ប្រកាន់​បក្ស​ណា​នោះ​ទេ​សំខាន់​បុគ្គល​ណា​ ដែល​បម្រី​ប្រជា​ពល​រដ្ឋ​បាន​ល្អ​ប្រសើរ​អ្នកស្រីបោះ​ឱ្យ​បុគ្គល​នោះ​។ អ្នកស្រីបានឲ្យដឹងដែរថា៖ «គាត់​ហ្នឹង​ហើយ​ដែល​គេ​ហៅ​ថា​មេ​បា​របស់​យើង​ ចង់​និយាយ​ថា​ យើង​អាច​ពឹង​ពាក់​បាន​អី​ចឹង​ យើង​អត់​គិត​ថា​លើ​បក្ស​ឬ​មិន​លើ​បក្ស​ទេ​ សំខាន់​មើល​បុគ្គល​ណា​ គាត់​អភិវឌ្ឍ​ភូមិ​ឃុំ​យើង​អត់​ ពី​ព្រោះ​ខ្ញុំ​មើល​តែ​បុគ្គល​មិន​មើល​លើ​បក្ស​ទេ​ ខ្ញុំ​មើល​លើ​បុគ្គល​ថា​ គាត់​មិន​មែន​តែ​យើង​ទេ​អ្នក​ផ្សេង​ទៅ​ពឹង​ពាក់​អី​ចឹង​បាន​ឬ​អត់ ​យើង​មិន​មែន​ប្រកាន់​បក្ស​ណា​បក្ស​ណី​ទេ ​ក៏​ប៉ុន្តែ​សំខាន់​អ្នក​ណា​យើង​អាច​ពឹង​ពាក់​បាន​យើង​បោះ​ឱ្យ​អ្នក​ហ្នឹង»។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG