ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០

ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០ ប្រព្រឹត្តឡើងនៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បេក្ខជនខាងគណបក្សសាធារណរដ្ឋ និងអតីតអនុប្រធានាធិបតីលោក ចូ បៃដិន (Joe Biden) បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ ប្រកួតយកតំណែងប្រធានាធិបតីនេះ។ VOA ផ្តល់ព័ត៌មានថ្មីៗអំពីការបោះឆ្នោតប្រធានាធិបតីនេះ ជាអត្ថបទ រូបភាព និងវីដេអូ។

០៦:៣១ ៤.១១.២០២០

នៅ​ទីក្រុង​ឡូវែល​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ថ្ងៃទី៣ ​ខែ​វិច្ឆិកា​នេះ​មាន​វិធានការ​តឹងរ៉ឹង​បង្ការ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ និង​មាន​អ្នក​មក​បោះឆ្នោតតិចជាង​រាល់​ឆ្នាំ ​ដោយ​សារ​អ្នក​បោះឆ្នោត​ជាង​៤៤%​បាន​បោះ​មុន​ថ្ងៃកំណត់​ ទាំង​បោះឆ្នោត​ដោយ​ផ្ទាល់ ​និង​បោះ​តាម​ប្រៃសណីយ៍។​

ក្នុង​ការ​បោះឆ្នោត​នេះ​ អ្នក​បោះឆ្នោត​ក៏​ត្រូវ​ជ្រើសរើស​តំណាងរាស្ត្រ​សមាជិក​សភា​ថ្នាក់​ជាតិ ​និង​ថ្នាក់​រដ្ឋ​ព្រម​ទាំង​បេក្ខជន​សម្រាប់​តំណែង​ផ្សេង​ទៀត​ដែរ។​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ជនជាតិ​ខ្មែរ​យើង​ចាប់​អារម្មណ៍​គឺ​មាន​បេក្ខជន​ដែល​មាន​ដើម​កំណើត​ខ្មែរ​ពីរ​នាក់​ជាប់​ជា​អ្នក​តំណាង​រាស្ត្រ​ថ្នាក់​រដ្ឋ​គឺ​អ្នកស្រី​វណ្ណា ​ហាវឺដ ​(Vanna Howard) ​និង​លោក​រ៉ាឌី ​មុំ ​(Rady Mom)។

ទទួលបានព័ត៌មានថ្មីៗអំពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ khmer.voanews.com/uselection2020

០៧:៣៦ ៤.១១.២០២០

*កំណត់​សម្គាល់៖ លទ្ធផល​នេះ គឺជា​លទ្ធផល​ដែល​ត្រូវបាន​ព្យាករណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​AP និង Reuters ហើយ​មិនទាន់​ជា​លទ្ធផល​ផ្លូវការ​នោះ​ទេ

លោក ចូ បៃដិន (Joe Biden) បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ត្រូវបាន​ព្យាករណ៍ថាឈ្នះ​ក្នុង​រដ្ឋ Vermont

០៧:៤៤ ៤.១១.២០២០

*កំណត់​សម្គាល់៖ លទ្ធផល​នេះ គឺជា​លទ្ធផល​ដែល​ត្រូវបាន​ព្យាករណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​AP និង Reuters ហើយ​មិនទាន់​ជា​លទ្ធផល​ផ្លូវការ​នោះ​ទេ

លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ ត្រូវបានព្យាករណ៍ថា​ឈ្នះ​ក្នុង​រដ្ឋ Indiana

០៧:៤៥ ៤.១១.២០២០

*កំណត់​សម្គាល់៖ លទ្ធផល​នេះ គឺជា​លទ្ធផល​ដែល​ត្រូវបាន​ព្យាករណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​AP និង Reuters ហើយ​មិនទាន់​ជា​លទ្ធផល​ផ្លូវការ​នោះ​ទេ

លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ ត្រូវបានព្យាករណ៍ថា​ឈ្នះ​ក្នុង​រដ្ឋ Kentucky

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG