ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០

ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០ ប្រព្រឹត្តឡើងនៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បេក្ខជនខាងគណបក្សសាធារណរដ្ឋ និងអតីតអនុប្រធានាធិបតីលោក ចូ បៃដិន (Joe Biden) បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ ប្រកួតយកតំណែងប្រធានាធិបតីនេះ។ VOA ផ្តល់ព័ត៌មានថ្មីៗអំពីការបោះឆ្នោតប្រធានាធិបតីនេះ ជាអត្ថបទ រូបភាព និងវីដេអូ។

០៣:០៥ ៣.១១.២០២០

សកម្មភាពធ្វើយុទ្ធនាការថ្ងៃចុងក្រោយរបស់លោក Donald Trump

០៣:០៦ ៣.១១.២០២០

សកម្មភាពធ្វើយុទ្ធនាការថ្ងៃចុងក្រោយរបស់លោក Joe Biden

២០:១៤ ៣.១១.២០២០

ខ្មែរ​អាមេរិកាំង​នៅរដ្ឋ ​North Carolina ​ចេញទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីពេល​ការិយាល័យ​បើកទ្វារ

នៅពេលការិយាល័យបោះឆ្នោតនៅតាមសង្កាត់នានាក្នុងរដ្ឋ North Carolina ចាប់ផ្តើមបើកទ្វារនៅព្រឹកម៉ោង៦និង៣០នាទី ពលរដ្ឋខ្មែរអាមេរិកាំងក្នុងរដ្ឋនេះក៏មកចូលរូមបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់ផងដែរ។

ឈរ​តម្រង់​ជួរ​រង់​ចាំ​ការ​បោះឆ្នោត​តាម​គម្លាត​សង្គម​ដើម្បី​ការពារ​មិនឲ្យ​ឆ្លងជំងឺ​កូវីដ១៩​លោក សែម ឌួង​ (Sam Duong)​ ពលរដ្ខ​ខ្មែរអាមេរិកាំង​មកពី​ទីក្រុង​ Charlotte ​ជាគ្រូ​គង្វាល​ព្រះវិហារ​សាសនា​គ្រឹះ​ម្នាក់​បាន​ថ្លែងថា​ ការ​ដែល​លោក​មក​បោះឆ្នោត​នៅថ្ងៃនេះ​គឺជារឿង​សំខាន់​ណាស់ ដោយ​សារ​លោក​មិនមែន​ត្រឹមតែ​ប្រើ​សេរីភាព​របស់​លោក​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នោះ​ទេ តែ​ក៏​ដើម្បី​ជ្រើសរើស​អ្នក​តំណាង​ផ្សេងទៀត​រួមទាំង​មន្ត្រី​តុលាការ​ផងដែរ។

លោក សែម ឌួង ថ្លែង​ប្រាប់ VOA ថា៖ «បោះឆ្នោត​នេះ​គឺថាជា​សេរីភាព​របស់ខ្ញុំ​ដែល​ខ្ញុំចង់​បាន​សំឡេង​ខ្លួនខ្ញុំ​ហើយខ្ញុំ​ចង់​រើស​ប្រធានាធិបតី​ដែល​ខ្ញុំស្រឡាញ់​ហើយ​ដែល​ខ្ញុំដឹង​ថា​គាត់នឹង​មាន​សមត្ថភាព​ដើម្បី​ដឹកនាំ​ប្រទេសនេះ​ឲ្យបាន​ជោគជ័យ​នូវអ្វី​ដែលខ្ញុំ​ប្រាថ្នា​ចង់បាន​ដូច្នេះសំខាន់។ ​ដូច្នេះ​អត់មាន​នរណា​បង្ខំខ្ញុំ ឃ្លាំមើល​ខ្ញុំ​ឬក៏​គម្រាមខ្ញុំ​ដើម្បី​ឲ្យខ្ញុំ​ទៅ​បោះឆ្នោត​ទេ»។

មក​ដល់​ថ្ងៃ​បោះឆ្នោត ​ទី៣ ខែវិច្ឆកា នេះ អ្នកបោះឆ្នោត​មុន​ថ្ងៃ​កំណត់​តាម​ប្រៃសណីយ៍និង​ដោយ​ផ្ទាល់​នៅទូទាំង​ប្រទេស​មាន​ចំនួន​ជិត១០០ លាននាក់​ ប្រមាណ ៦៥ ភាគរយ​នៃ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​សរុប ១៥០លាននាក់។

ខណៈ​ដែល​តួលេខ​អ្នក​បោះឆ្នោត​មុន​ថ្ងៃ​កំណត់​ដ៏​ខ្ពស់​នេះ បង្ហាញ​ថា​ចំនួន​អ្នក​ទៅ​បោះឆ្នោត​នៅ​ឆ្នាំ ២០២០ អាច​ជា​ចំនួន​ខ្ពស់​បំផុត​ក្នុង​មួយ​សតវត្សរ៍​ចុង​ក្រោយ​នេះ ក្រុម​អ្នក​បោះឆ្នោត​ខ្មែរអាមេរិកាំង​នៅ​ក្នុង​រដ្ឋ North Carolina​ ទាំង​នេះ​តាំងចិត្ត​ប្រើ​សិទ្ធិ​ជ្រើសរើស​អ្នក​ដឹកនាំ​ប្រទេស​របស់​ខ្លួន ដោយ​បោះឆ្នោត​ឲ្យបេក្ខជនគណបក្ស​សាធារណរដ្ឋ​គឺ​លោក​ប្រធានាធិបតី Donald Trump ឬ​បេក្ខជនគណបក្ស​ប្រជាធិតេយ្យ​គឺលោក​អតីត:​អនុប្រធានាធិបតី Joe Biden។

អានព័ត៌មានលម្អិតដោយលោក សុខ ខេមរា នៃវីអូអេ

២០:២៦ ៣.១១.២០២០

ទិដ្ឋភាពពេលព្រឹកព្រលឹមនៃថ្ងៃបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០

#VOAElections2020: ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០២០ កំពុង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​អង្គារ ទី៣ ខែ​វិច្ឆិកា​នេះ ដោយ​ពលរដ្ឋអាមេរិកាំងជាច្រើននាក់ បានចេញទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតក្នុងសហគមន៍របស់ពួកគេ។

សូមតាមដានសេចក្តីរាយការណ៍លម្អិតជាបន្តបន្ទាប់របស់ VOA: khmer.voanews.com/uselection2020

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG