ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ប្រព្រឹត្ត​ឡើងនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ប្រព្រឹត្ត​ឡើងនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។

Live Blog៖ ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ឆ្នាំ២០១៧

គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ចេញ​សេចក្តី​ប្រកាស​ព្រមាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក ខឹម វាសនា ដែល​បាន​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ «​ធ្វើការ​ផ្សព្វផ្សាយ​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​ផ្សេង​ទៀត»។ ការណ៍​នេះ ត្រូវបាន​ គ.ជ.ប ចាត់​ទុក​ថា​ជា «ការ​រំលោភ​ច្បាប់​ទាំងស្រុង»។

សេចក្តី​ប្រកាស​របស់ គ.ជ.ប ព្រមាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក ខឹម វាសនា។ (រូបភាព​ដោយ គ.ជ.ប)
សេចក្តី​ប្រកាស​របស់ គ.ជ.ប ព្រមាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក ខឹម វាសនា។ (រូបភាព​ដោយ គ.ជ.ប)

សេចក្តីរាយការណ៍​បឋម​របស់​អង្គការ​តម្លាភាពកម្ពុជា៖ ការ​ចូលរួម​នៃ​ភ្នាក់ងារ​គណបក្ស​នយោបាយ​តាមដាន​ការ​បោះឆ្នោត​ទាំង​អស់ រួមមាន ៩៤ភាគរយ​ នៃ​ភ្នាក់ងារ​គណបក្ស​ប្រជាជន​កម្ពុជា​ ៩៤ភាគរយ នៃ​ភ្នាក់ងារ​គណបក្ស​សង្គ្រោះជាតិ និង​៤៦ភាគរយ នៃ​គណបក្ស​ដទៃទៀត។ ព័ត៌មាន​លម្អិត​នៅត្រង់​នេះ

លោក ហ៊ុល រស្មី នៃ VOA បាន​រាយការណ៍ថា មក​ដល់​ថ្ងៃត្រង់នេះ ពុំទាន់មាន​សេចក្តីរាយការណ៍អំពីភាពមិន​ប្រក្រតីធ្ងន់​ធ្ងរ​ដែល​ រំខានដល់​ការ​បោះ​ឆ្នោត​ នោះទេ។ នេះបើយោងតាម​ការ​បញ្ជាក់​ពីក្រុម​អ្នកឃ្លាំ​មើល​ការបោះឆ្នោត​នៅកម្ពុជា។ ក្រុមអ្នកឃ្លាំមលើ​បានបញ្ជាក់ថា​ អ្នកបោះឆ្នោត​មួយចំនួន​អត់មាន​អត្តសញ្ញាណបណ្ណ​ និង​មានករណី​មិន​អនុញ្ញាតិ​ឲ្យ​អ្នក​សង្កេតការណ៍​ឯករាជ្យ​មួយចំនួន​ចូលទៅក្នុងបន្ទប់សង្កេតការណ៍។ លោក​ មឿន តុលា​ នាយកប្រតិបត្តិ​នៃមជ្ឈមណ្ឌល​សម្ព័ន្ធការងារ​ និងសិទ្ធិមនុស្ស​ហៅកាត់​ថា​ (Central) ដែលកំពុងឃ្លាំមើល​ការ​បោះឆ្នោត​ជាមួយអង្គការសង្គមស៊ីវិល​ផ្សេងទៀត​ ​ថ្លែងប្រាប់​វីអូអេពីបន្ទប់​ស្ថានការណ៍បោះឆ្នោត​ថា មានករណី​គំរាម​កំហែង​លើ​អ្នកសង្កេតការណ៍​ នៅស្រុក​លើក​ដែក​ ខេត្តកណ្តាល។

បើ​តាមលទ្ធផល​បណ្តោះអាសន្ន​របស់​គ.ជ.ប. មាន​អ្នក​ដែលបាន​ទៅចួល​រួម​បោះឆ្នោត​ឃុំ​សង្កាត់ចំនួន​ជាង​៨៥ភាគរយ​នៅ​ទូទាំង​ប្រទេស ឬ​សើ្ម​ចំនួន​ជាង​៦.៧០០.០០០​នាក់។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG