ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ប្រព្រឹត្ត​ឡើងនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ប្រព្រឹត្ត​ឡើងនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។

Live Blog៖ ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ឆ្នាំ២០១៧

លោក កឹម សុខា ប្រធានគណបក្ស​សង្គ្រោះជាតិ បាន​ប្រាប់អ្នកសារព័ត៌មានថា ​បរិយាកាស​នៃ​ការបោះ​ឆ្នោត ព្រឹកនេះ​មាន​លក្ខណៈ «ប្រសើរ​ជាង​អាណត្តិមុន» ​ ប៉ុន្តែ​លោក​ថា​ ចាំមើល​ដំណើរការ​បញ្ចប់​សព្វគ្រប់សិន​សឹម​វាយតម្លៃ​តាម​ក្រោយ​។​ លោក កឹម​ សុខា ​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅក្រៅការិយា​ល័យ​បោះឆ្នោត​ថា​ គណបក្ស​សង្គ្រោះជាតិចង់​ជាប់​ឆ្នោត​ ប្រកប​ដោយភាព «ថ្លៃ​ថ្នូរ​ និងឈ្នះដោយ​កិត្តិយស»​ ហើយ​លោក​បន្តថា​ «ប្រជាពលរដ្ឋ​លោក​បានសម្រេចចិត្ត​ហើយ»។ លោក អូន ឆេងប៉រ នៃ VOA បាន​ចុះយក​ព័ត៌មាន​នៅការិយាល័យ​បោះឆ្នោត​នៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ។

បេក្ខជន​ប្រកួត​ប្រជែង​យក​តំណែង​ចៅសង្កាត់​ឫស្សីកែវ លោកស្រី ច័ន្ទ សំណាង បង្ហាញ​ក្តីសង្ឃឹម​៨០ភាគរយ​ថា​ លោកស្រី​នឹង​ឈ្នះ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​នៅ​ថ្ងៃ​អាទិត្យ​នេះ។ លោកស្រី​បាន​ឈ្នះការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ក្នុង​សង្កាត់​ឫស្សីកែវ កាលពី​ឆ្នាំ២០០៧ តែ​ចាញ់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១២វិញ។ ទោះជាយ៉ាងណា លោកស្រី​ថា​លោកស្រី​នឹង​ឈ្នះ​ការ​បោះឆ្នោត​សម្រាប់​អាណត្តិនេះ ដោយសារ​ក្នុងការ​ឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០១៣ គណបក្ស​សង្រ្គោះជាតិ​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា ជាង​៣ពាន់​សំឡេង សម្រាប់​សង្កាត់​ឫស្សីកែវ។

លោកស្រី ច័ន្ទ សំណាង បេក្ខជន​នៃ​គណបក្ស​សង្គ្រោះជាតិ ប្រកួត​ប្រជែង​យក​តំណែង​ចៅសង្កាត់​ឫស្សីកែវ សម្រាប់​ការ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិ​ទី៤ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
លោកស្រី ច័ន្ទ សំណាង បេក្ខជន​នៃ​គណបក្ស​សង្គ្រោះជាតិ ប្រកួត​ប្រជែង​យក​តំណែង​ចៅសង្កាត់​ឫស្សីកែវ សម្រាប់​ការ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិ​ទី៤ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

លោក ស៊ុន ណារិន នៃ VOA បាន​រាយការណ៍​មក​ថា ចៅសង្កាត់​បច្ចុប្បន្ន គឺ​លោក មូល វីរៈ បាន​ឈរ​ឈ្មោះ​ជាបេក្ខ​ជន​មកពី​គណបក្ស​ប្រជាជនកម្ពុជា បាន​បដិសេធ​មិន​ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA ដោយ​លោកថា​មិន​មាន​ពេល​វេលា។ គួរបញ្ជាក់ថា​ សង្កាត់​ឫស្សីកែវ មាន​១១អាសនៈ និង​អ្នកចុះ​ឈ្មោះ​បោះឆ្នោត​ជាង​១៥០០០នាក់។ គណបក្ស​នយោបាយ​បី​បាន​ចូល​ប្រកួត​ប្រជែង​យក​តំណែង​ចៅសង្កាត់ ក្នុង​នោះ​មាន​គណបក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ផងដែរ។

ប្រជាពលរដ្ឋ​តម្រង់​ជួរ​បោះឆ្នោត​នៅ​ក្នុង​សង្កាត់​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ព្រឹកថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
ប្រជាពលរដ្ឋ​តម្រង់​ជួរ​បោះឆ្នោត​នៅ​ក្នុង​សង្កាត់​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ព្រឹកថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

សូម​មើល​ទិដ្ឋភាព​នៃ​ថ្ងៃបោះឆ្នោត​ឃុំសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧។

សេចក្តីរាយការណ៍​បឋមរបស់អង្គការ​តម្លាភាពកម្ពុជា បាន​រកឃើញ​ថា ៨៨ភាគរយ នៃការិយាល័យទាំងអស់បោះឆ្នោត​ទាំង​៤១១ ក្នុង​២៥ខេត្ត និង​ក្រុង បាន​បើក​ទាន់ពេល​វេលា។ ៩៨ភាគរយ នៃ​សម្ភារៈសំខាន់ មាន​វត្តមាននៅ​ពេល​បើក​ការិយាល័យ​បោះឆ្នោត ហើយជាពិសេស ៩៩.៨ភាគរយ នៃការិយាល័យបោះឆ្នោត គេឃើញ​មាន​វត្តមាន​របស់​ភ្នាក់ងារ​គណបក្ស​នយោបាយផ្សេងៗ។ ព័ត៌មាន​លម្អិតនៅត្រង់នេះ

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG