នៅសង្កាត់ផ្សារកណ្តាល២ រាជធានីភ្នំពេញ បេក្ខជនពីររូបមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងដឹងពីជោគជ័យរបស់ពួកគេសម្រាប់តំណែងជាចៅសង្កាត់ ក្រោយពេលដំណើរការបោះឆ្នោតបញ្ចប់។ លោក ប៊ុត សុវណ្ណមុន្នី បេក្ខជនចៅសង្កាត់មកពីគណបក្សសង្រ្គោះជាតិ នឹងប្រកួតយកតំណែងចៅសង្កាត់ផ្សារកណ្តាល២ រាជាធានីភ្នមពេញ ពីលោកស្រី ប៉ែន អ៊ិន ជាចៅសង្កាត់ផ្សារកណ្តាល២នាពេលបច្ចុប្បន្ន និងបេក្ខជនចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជា ដែលលោកស្រីសង្ឃឹមថា នឹងឈ្នះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។ លោក ស៊ុន ណារិន នៃ VOA បានចុះយកព័ត៌មាននៅការិយាល័យនោះ។
ក្រុមប្រជាពលរដ្ឋក្នុងភូមិវត្តចំប៉ា ឃុំក្បាលកោះ ខណ្ឌច្បារអំពៅ តតាំងជាមួយប៉ូលីស ដែលបណ្តេញពួកគាត់ចេញពីបរិវេណបោះឆ្នោត ដោយសារពួកគាត់អះអាងថា នឹងនៅរង់ចាំមើលលទ្ធផលបោះឆ្នោតដោយផ្ទាល់ នៅកន្លែងដែលធ្លាប់មានបញ្ហាចម្រូងចម្រាស់ជាមួយអ្នកបោះឆ្នោតដែលគេចោទថាជនជាតិវៀតណាម។ អ្នកគ្រប់គ្រងការិយាល័យបោះឆ្នោតនេះ ក៏បានផ្តល់បទសម្ភាសន៍ជូនលោក សុខ ខេមរា និងកញ្ញា ហ៊ាន សុជាតា ជុំវិញដំណើរការបោះឆ្នោត និងអំពីបញ្ហាសនិ្តសុខ និងសណ្តាប់ធ្នាប់ផងដែរ។
នៅវេលាម៉ោង ១០ព្រឹកនេះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានបោះឆ្នោតនៅសាលាចាក់អង្រែលើ នៅរាជធានីភ្នំពេញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។ លោក កឹម សុខា បានប្រាប់អ្នកសារព័ត៌មានថា លោកសង្ឃឹមថាគណបក្សរបស់លោក«នឹងឈ្នះ៦០ភាគរយ»។ លោក អូន ឆេងប៉រ នៃ VOA បានចុះយកព័ត៌មាននៅការិយាល័យបោះឆ្នោតនេះ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានបោះឆ្នោតរួចហើយ ដោយលោកថ្លែងប្រាប់អ្នកកាសែតថា លោកមានសង្ឃឹមថាគណបក្សរបស់លោកអាចឈ្នះ៦០ភាគរយនៃសំឡេងឆ្នោត។