ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ប្រព្រឹត្ត​ឡើងនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ប្រព្រឹត្ត​ឡើងនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។

Live Blog៖ ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ឆ្នាំ២០១៧

រូបថត​ និង​ឈ្មោះ​លោក កឹម សុខា​ នៅ​លេខរៀង​ទី២ នៅការិយាល័យ​បោះឆ្នោតក្នុង​សង្កាត់ចាក់អង្រែលើ។ នាពេល​ខាងមុខនេះ ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅក្នុង​ប្រទេស​កម្ពុជា នឹង​មាន​វត្តមាន​នៅ​ការិយាល័យ​បោះឆ្នោត​នេះ។ លោក អូន ឆេងប៉រ នៃ VOA នឹង​ជូន​ព័ត៌មាន​បន្ថែម​នា​ពេល​ក្រោយ។

អ្នក​សង្កេតការណ៍​អន្តរជាតិ​ ចុះត្រួតពិនិត្យ​ការិយា​ល័យ​បោះឆ្នោតនៅក្នុង​សង្កាត់​តាខ្មៅ​ ជាទីតាំង​ការិយាល័យ​ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ ទៅបោះឆ្នោតនៅ ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។

នៅ​ការិយាល័យបោះឆ្នោត​នៅ​សង្កាត់​ចាក់អង្រែលើ មាន​ប្រជាពលរដ្ឋ​តម្រង់ជួរបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។ លោក​ កឹម សុខា ដែលជាប្រធាន​គណបក្សសង្គ្រោះជាតិ នឹង​មាន​វត្តមាន​នៅ​ការិយាល័យ​មួយ​នេះ នាពេល​ខាង​មុខ​នេះ។ លោក អូន ឆេងប៉រ នៃ VOA កំពុង​ចុះយក​ព័ត៌មាន​នៅ​ទីនោះ។ សូម​រង់ចាំ​ព័ត៌មាន​បន្ថែម​ទៀត​នា​ពេល​ខាងមុខ​នេះ។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន​ សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ភរិយា​ ​លោក​ស្រី​ ប៊ុន​រ៉ានី​ ហ៊ុនសែន​ ចូលរួម​បោះឆ្នោត​ ដើម្បីជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ នៅ​សង្កាត់​តាខ្មៅនៃក្រុង​តាខ្មៅ នៅ​ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ កញ្ញា កាន់ វិច្ឆិកា និង​កញ្ញា ខាន់ សុគុំមនោ នៃ VOA កំពុង​យក​សេចក្តី​រាយការណ៍​ពី​ការិយាល័យ​នោះ។

លោក​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា ​លើកសន្លឹកឆ្នោត​បង្ហាញទៅ​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​បញ្ជាក់ពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់, នៅ​ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/VOA)

លោក​ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា និង​ភរិយា​ ​លោក​ស្រី​ ប៊ុន​រ៉ានី​ ហ៊ុនសែន​ ចូលរួម​បោះឆ្នោត​ ដើម្បីជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ នៅ​សង្កាត់​តាខ្មៅនៃក្រុង​តាខ្មៅ, នៅ ខេត្ត​កណ្តាល​, នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំម

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG