ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ប្រព្រឹត្ត​ឡើងនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ប្រព្រឹត្ត​ឡើងនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។

Live Blog៖ ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ឆ្នាំ២០១៧

ប្រជាពលរដ្ឋ​នាំ​គ្នាទៅ​បោះឆ្នោត​នៅ​ឃុំ​សំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ លោក អ៊ិត សូធឿត នៃ VOA កំពុង​ចុះ​យក​ព័ត៌មាន​ផ្ទាល់​នៅ​ការិយាល័យ​សាលាធម្មសភាវត្តកែវ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។

ប្រជាពលរដ្ឋនៅ​រាជធានី​ភ្នំពេញ កំពុង​ចូលរួម​បោះឆ្នោត​នៅ​ការិយាល័យ​នៅ​តាម​មាត់ទន្លេ នៅ​សង្កាត់​ផ្សារកណ្តាល​ទី១ នៅ​រាជធានី​ភ្នំពេញ។ ការិយាល័យបោះឆ្នោត ចាប់ផ្តើមបើក​នៅ​ម៉ោង៧ព្រឹក។ លោក សុខ ខេមរា នៃ VOA និង​កញ្ញា ហ៊ាន សុជាតា កំពុង​យក​សេចក្តី​រាយការណ៍​ផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក។

សូមរង់ចាំតាមដាន​ព័ត៌មាន​ផ្សេងៗជុំវិញដំណើរការ​បោះឆ្នោត​ និង​លទ្ធផល​បឋមនៃ​ការ​បោះឆ្នោតឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ តាមរយៈ Live Blog របស់ VOA នាពេល​ខាង​មុខ​នេះ។

ខាងក្រោមនេះ​ គឺជា​សេចក្តីប្រកាសរបស់​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត អំពី​ការ​ផ្សាយ​លទ្ធផលបឋមតាមខេត្ត និងរាជធានី​ទាំង២៥ ដែល​នឹង​ចាប់ផ្តើម​ធ្វើឡើង​ពី​ម៉ោង៦នាទីល្ងាច ដល់ម៉ោង​១០យប់ នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។

សេចក្តីប្រកាសរបស់​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត អំពី​ការ​ផ្សាយ​លទ្ធផលបឋមតាមខេត្ត និងរាជធានី​ទាំង២៥ ដែល​នឹង​ចាប់ផ្តើម​ធ្វើឡើង​ពី​ម៉ោង៦នាទីល្ងាច ដល់ម៉ោង​១០យប់ នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។ (រូបថតដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត)

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG