នៅព្រឹកថ្ងៃសៅរ៍នេះ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានទៅផ្ទៀងផ្ទាត់ឈ្មោះរបស់ខ្លួន នៅការិយាល័យបោះឆ្នោតឃុំសង្កាត់ មុននឹងថ្ងៃបោះឆ្នោតឈានមកដល់នៅថ្ងៃអាទិត្យស្អែកនេះ។
ចុះអ្នកវិញ! តើអ្នកបានទៅចុះផ្ទៀងផ្ទាត់ឈ្មោះរបស់អ្នកដែរឬទេ?
ទទួលព័ត៌មានជារឿងៗតាម Live Blog៖ ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ឆ្នាំ២០១៧ https://t.co/hfmbmszdWy #voakhmerelection2017 #electionskh
— VOA Khmer (@voakhmer) ២.៦.២០១៧
ការបោះឆ្នោតឃុំ-សង្កាត់ស្ទង់សមត្ថភាពលោកហ៊ុន សែនក្នុងនាមប្រធានបក្សថ្មី
ក្រោយការឃោសនាពេញមួយថ្ងៃនៅថ្ងៃចុងក្រោយបានបញ្ចប់ទៅ កញ្ញា កឹម មនោវិទ្យា អគ្គនាយករងនៃនាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់គណបក្សសង្រ្គោះជាតិនិងជាកូនស្រីច្បងរបស់លោក កឹម សុខា មានសុទិដ្ឋិនិយមចំពោះលទ្ធភាពរបស់គណបក្សប្រឆាំងក្នុងការដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃអាទិត្យ។