ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
មេដឹកនាំអាស៊ានឈើរគោរពភ្លេងជាតិ ក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។
មេដឹកនាំអាស៊ានឈើរគោរពភ្លេងជាតិ ក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

LIVE BLOG: កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី ៤១

17:43 13.11.2022

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ចប់ទស្សនកិច្ចរបស់លោកនៅរាជធានីភ្នំពេញដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា។ លោក Biden ធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់បណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ ហៅថា G-20 ដែលនៅទីនោះលោកនឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីចិនលោក Xi Jinping៕

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden លើកដៃ ពេលលោកឈរលើយន្តហោះប្រធានាធិបតី Air Force One ដើម្បីត្រៀមចាកចេញពីរាជធានីភ្នំពេញ ដោយធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden លើកដៃ ពេលលោកឈរលើយន្តហោះប្រធានាធិបតី Air Force One ដើម្បីត្រៀមចាកចេញពីរាជធានីភ្នំពេញ ដោយធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។

17:03 13.11.2022

មេដឹកនាំ​អាស៊ាន​មួយចំនួន​និងមេដឹកនាំ​មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត បាន​ជួប​ពិភាក្សា​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា លើកទី ១៧ នៅរាជធានី​ភ្នំពេញ នៅថ្ងៃ​អាទិត្យ​នេះ។ មេដឹកនាំ​កូរ៉េខាងត្បូង ជប៉ុន ចិន អូស្ត្រាលី និង​ណូវែលសេឡង់ មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ រួមទាំង​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី។ ក៏ប៉ុន្តែ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden មិន​បាន​ចូលរួម​កិច្ច​ប្រជុំ​នេះ​ទេ ហើយ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​អំពី​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​នៅ​សហរដ្ឋ​អាមេរិក។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters៕

ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ នៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ នៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងទៅកាន់សារព័ត៌មានអំពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក នៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងទៅកាន់សារព័ត៌មានអំពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក នៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។

10:12 13.11.2022

មេដឹកនាំអាស៊ាន និងមេដឹកនាំនៃប្រទេសជាដៃគូសំខាន់ៗរបស់អាស៊ាន រួមទាំងអង្គការអន្តរជាតិមួយចំនួន ដូចជាសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ កំពុងជួបពិភាក្សាគ្នាអំពីបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក រាប់តាំងពីសេដ្ឋកិច្ច សន្តិសុខ ភាពតានតឹងនយោបាយនិងយោធា ការប្រែប្រួលអាកាសធាតុ វិបត្តិថាមពលនិងស្បៀងអាហារជាដើម នៅក្នុងកិច្ចសន្ទនាសកលអាស៊ានលើកទី ២ នៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកានេះ។

មេដឹកនាំអាស៊ាននិងមេដឹកនាំនៃបណ្តាប្រទេសជាដៃគូសំខាន់ៗរបស់អាស៊ាន ពិភាក្សាគ្នាក្នុងកិច្ចសន្ទនាសកលអាស៊ាន អំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ នៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។
មេដឹកនាំអាស៊ាននិងមេដឹកនាំនៃបណ្តាប្រទេសជាដៃគូសំខាន់ៗរបស់អាស៊ាន ពិភាក្សាគ្នាក្នុងកិច្ចសន្ទនាសកលអាស៊ាន អំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ នៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។

22:29 12.11.2022

លោក Justin Trudeau នាយករដ្ឋមន្ត្រី​កាណាដា បាន​ថ្លែង​ទៅកាន់​មេដឹកនាំ​អាស៊ាន កាលពី​ល្ងាច​ថ្ងៃសៅរ៍​ថា ប្រទេស​កាណាដា​បាន​កំពុង​ពង្រឹង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​តំបន់​អាស៊ីអាគ្នេយ៍ ក្នុង​អ្វី​ដែល​លោក​បាន​ចាត់ទុក​ថា​ជា «ការ​ផ្លាស់ប្តូរ​ជា​ជំនាន់»​មួយ។ លោក​បាន​បញ្ជាក់​ថា វា​មាន​សារៈសំខាន់​ក្នុង​ការ​«ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេដង​រវាង​ភាគី​ទាំងពីរ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​នានា»។ លោក Trudeau ថ្លែង​ថា៖ «ថ្ងៃនេះ​ ខ្ញុំ​ប្រកាស​អំពី​ការ​បណ្តាក់ទុន​រឹងមាំ​នានា ដែល​ជាផ្នែក​នៃ​ការ​ប្តេជ្ញា​របស់​យើង​ក្នុង​ទំនាក់ទំនង​នេះ»។ នាយក​រដ្ឋមន្ត្រី​កាណាដា​រូបនេះ​បាន​ថ្លែង​ដូច្នេះ​ នៅក្នុង​កិច្ចប្រជុំ​កំពូល​រំឭកខួប​នៃ​ទំនាក់ទំនង​រវាង​អាស៊ាន​និង​កាណាដា នៅ​រាជធានី​ភ្នំពេញ។ នេះ​បើយោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press៕

លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរំឭកខួបនៃទំនាក់ទំនងអាស៊ាន កាណាដា នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។
លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរំឭកខួបនៃទំនាក់ទំនងអាស៊ាន កាណាដា នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG