ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
មេដឹកនាំអាស៊ានឈើរគោរពភ្លេងជាតិ ក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។
មេដឹកនាំអាស៊ានឈើរគោរពភ្លេងជាតិ ក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

LIVE BLOG: កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី ៤១

17:11 12.11.2022

លោក Joe Biden ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ថ្លែង​អរគុណ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ​ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរវេន ចំពោះ​សេចក្តី​ថ្លែងការណ៍​សំខាន់ៗ​របស់​លោក អំពី​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ ជាមួយ​គ្នា​នោះ លោក Biden ក៏​សង្ឃឹម​ថា​នឹង​ឃើញ​លទ្ធិប្រជាធិបតេយ្យ​ត្រូវបាន​ស្តាឡើង​វិញ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដែល​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​របប​យោធា។ លោក Joe Biden បាន​ថ្លែង​ដូច្នេះ មុន​ជំនួប​ទ្វេភាគី​ជាមួយ​លោក ហ៊ុន សែន។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters៕

លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក ជួបជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបទ្វេភាគី អំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។
លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក ជួបជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបទ្វេភាគី អំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។

16:53 12.11.2022

លោក Dmytro Kuleba រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន បាន​សង្កត់ធ្ងន់​ទៅកាន់​ប្រទេស​ជា​សមាជិក​អាស៊ាន ​ឲ្យ​គាំទ្រ​ដល់​អ៊ុយក្រែន​ទាំង​ខាង​នយោបាយ​និង​សម្ភារៈ ដើម្បី​ជួយ​ដល់​ការ​ប្រយុទ្ធ​តស៊ូ​របស់​អ៊ុយក្រែន​ប្រឆាំង​នឹង​រុស្ស៊ី។ ជាមួយ​គ្នា​នោះ លោក​ក៏​បាន​ចោទរដ្ឋាភិបាល​រុស្ស៊ី​ថា​កំពុង​លែង​ «ល្បែង​ទុរភិក្ស» ជាមួយ​នឹង​ពិភពលោក ដោយ​រារាំង​ការ​ដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​និង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត​របស់​អ៊ុយក្រែន។ លោក Kuleba បាន​ថ្លែង​ដូច្នេះ​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ នៅក្នុង​សន្និសីទសារព័ត៌មាន​មួយ​ ក្រោយ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​នានា នៅ​ថ្ងៃ​សៅរ៍​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press៕

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​ នៅ​ក្នុងសន្និសីទកាសែត​មួយ ​អំឡុង​កិច្ចប្រជុំកំពូល​អាស៊ាន នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​ ១២ ខែ​វិច្ឆិកា​ ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

10:20 12.11.2022

មេដឹកនាំអាស៊ានមកពី ៩ ប្រទេសលើកលែងមីយ៉ាន់ម៉ា បានជួបពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol និងលោក Li Keqiang នាយករដ្ឋមន្ត្រីចិន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី ២៥ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាព្រឹកថ្ងៃសៅរ៍នេះ។ កិច្ចពិភាក្សារវាងមេដឹកនាំទាំងនេះ ផ្តោតសំខាន់លើសន្តិសុខ និងកិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងតំបន់អាស៊ី ខណៈភាពតានតឹងនៅឧបទ្វីបកូរ៉េ កោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងនៅតែជាបញ្ហាប្រឈម៕

លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន និងលោក Li Keqiang នាយករដ្ឋមន្ត្រីចិន ចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកបី នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។

09:36 12.11.2022

ទស្សនាទិដ្ឋភាពនៃការធ្វើដំណើរមកដល់រាជធានីភ្នំពេញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងគណៈប្រតិភូអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG