ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ប៉ូលីស​បាល់ទីម័រជំរុញ​ឲ្យ​រដ្ឋអាជ្ញា​ចុះ​ចេញ​ពី​តំណែង


រូបភាព​ឯកសារ៖ លោកស្រី​ Marilyn Mosby មេធាវី​រដ្ឋ​ប្រចាំ​ក្រុង​បាល់ទីម័រ និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ កាល​ពី​ថ្ងៃ​សុក្រ​ ទី​១​ ខែ​ឧសភា​ ឆ្នាំ​២០១៥។
រូបភាព​ឯកសារ៖ លោកស្រី​ Marilyn Mosby មេធាវី​រដ្ឋ​ប្រចាំ​ក្រុង​បាល់ទីម័រ និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ កាល​ពី​ថ្ងៃ​សុក្រ​ ទី​១​ ខែ​ឧសភា​ ឆ្នាំ​២០១៥។

មេធាវី​របស់​ក្រុម​ប៉ូលីស​៦​នាក់​ដែល​ប្រឈម​មុខ​នឹង​ការចោទ​ប្រកាន់​ទាក់ទិន​នឹង​ការស្លាប់​របស់​លោក​ Freddie Gray បាន​អំពាវនាវ​ដល់​រដ្ឋអាជ្ញា​ឲ្យ​ដក​ខ្លួនចេញពី​រឿង​ក្តី​នេះ។​

ក្រុម​មេធាវី​ទាំង​នេះ​បាន​ដាក់​ញាត្តិ​មួយ​ទៅ​តុលាការ​ជាមួយ​សំណើ​សុំ​នេះ​កាលពី​ថ្ងៃ​សុក្រ​ គឺ​នៅ​ថ្ងៃ​ជាមួយ​គ្នា​ដែល​ក្រសួង​យុត្តិធម៌​ស.រ.អា.បើក​ការ​ស៊ើបអង្កេត​អំពី​លទ្ធភាព​នៃ​ការរំលោភ​លើ​ច្បាប់​ពលរដ្ឋ​ដោយ​ក្រុម​ប៉ូលីស​ក្រុង​បាល់ទីម័រ។

ញត្តិ​នេះ​បាន​រៀបរាប់​សក្តានុពល​នៃ​ជម្លោះ​ផល​ប្រយោជន៍​៥​ប្រការ​ ជា​ហេតុផល​ដែល​លោកស្រី​ Marilyn Mosby មេធាវី​រដ្ឋ​ប្រចាំ​ក្រុង​បាល់ទីម័រ​គួរ​ចុះ​ចេញ​ពី​តំណែង​ ​ដោយ​រួម​បញ្ចូល​ការ​និយាយ​បង្ហាញ​ហេតុផល​ថា​មេធាវី​ម្នាក់​របស់​គ្រួសារ​លោក​ Gray ជា​មិត្តភ័ក្តិ​ជិត​ស្និទ្ធ​ម្នាក់​របស់​លោក​ស្រី​ Mosby៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG