ភ្នំពេញ —
ជនរងគ្រោះដោយសារទំនាស់ដីធ្លីនៅតែប្រឈមនឹងបញ្ហាយុត្តិធម៌គម្របព្រៃឈើនៅក្នុងប្រទេសកាន់តែហិនហោចទៅៗ រីឯប្រជាពលរដ្ឋក្រីក្រកំពុងស្ថិតនៅក្រោមការគំរាមកំហែងនៃការបណ្តេញចេញពីទីប្រជុំក្រុងឲ្យឃ្លាតឆ្លាយពីខ្សែភ្នែករបស់អ្នកមាន។
នេះបើយោងតាមរបាយការណ៍មួយរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ដែលបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃព្រហស្បតិ៍នេះ សង្ខេបអំពីស្ថានភាពដីធ្លីក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៣។
របាយការណ៍បង្ហាញថា ទំនាស់ដីធ្លីកើតឡើងដោយសារការទន្រ្ទានយកដី កើតឡើងដោយសារការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងដីសម្បទានសង្គមកិច្ច ហើយប្រជាពលរដ្ឋដែលរងការប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុតស្ថិតក្នុងខេត្តខាងជើងនិងឦសានប្រទេសដូចជាខេត្តសៀមរាប ខេត្តព្រះវិហារនិងខេត្តរតនគីរី។ សេចក្តីសន្និដ្ឋាននេះក្តោបលើការស៊ើបអង្កេតទំនាស់ដីធ្លីចំនួន១៣៥ករណីដែលប៉ះពាល់លើដីចំនួនជិត៣៧.០០០ហិកតា និងពលរដ្ឋពាក់ពន្ធ័ចំនួន៦.៤៨៨គ្រួសារ។
សមាគមអាដហុកលើកឡើងថា ជម្លោះដីធ្លីបានកើនឡើងចំនួន៤៨ភាគរយនៅឆ្នាំ២០១៣បើធៀបនឹងឆ្នាំ២០១២។
ដោយឡែកសម្រាប់រយៈពេលបីខែដើមឆ្នាំ២០១៤នេះ សមាគមអាដហុកបានរកឃើញថា មានប្រជាពលរដ្ឋយ៉ាងហោចណាស់ចំនួន២.៦១៧គ្រួសារទទួលរងផលប៉ះពាល់និងផ្ទៃដីទំនាស់មានចំនួនជាង៥.៤៥១ហិកតា។ តួលេខនេះបង្ហាញពីការងើបហក់ឡើងនៃទំនាស់ដីធ្លីក្នុងប្រទេស។
លោក ធន់ សារ៉ាយ ប្រធានសមាគមអាដហុកបានថ្លែងក្នុងសន្និសីទកាសែតក្នុងឱកាសបង្ហាញរបាយការណ៍អំពីស្ថានភាពដីធ្លីក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៣ថាប្រជាពលរដ្ឋនៅតែបន្តទទួលរងអយុត្តិធម៌អំពីទំនាស់ដីធ្លីនេះ។
លោក ធន់ សារ៉ាយ ពន្យល់ថា៖ «តាំងពីឆ្នាំ២០០០រហូតមកដល់ឆ្នាំ២០១៣នេះ ជម្លោះដីធ្លីបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ៧៧០.០០០នាក់ គឺស្មើនឹងប្រជាពលរដ្ឋប្រមាណ៦ភាគរយ។ មានការដោះស្រាយជាបន្តបន្ទាប់ពីសំណាក់ក្រសួងមានសមត្ថកិច្ច ប៉ុន្តែការដោះស្រាយមួយចំនួនមានភាពលម្អៀងច្រើនទៅរកអ្នកមានអំណាចនិងអ្នកមានលុយនិងក្រុមហ៊ុន។ ហើយប្រជាពលរដ្ឋច្រើនកន្លែងដែរដែលលោកទទួលយកការដោះស្រាយទាំងទឹកភ្នែក។»
របាយការណ៍របស់សមាគមអាដហុកបង្ហាញទៀតថា ក្នុងអំឡុងឆ្នាំ២០១៣ សកម្មជនដីធ្លីទទួលរងការគំរាមកំហែងនិងការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការជាញឹកញាប់ក្រោមបទចោទប្រកាន់ពីការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន អំពើហិង្សាដោយចេតនា បទបរិហារកេរ្តិ៍ ផ្សាយព័ត៌មានមិនពិតនិងបទញុះញង់ជាដើម។ ក្នុងនោះដែរមានប្រជាពលរដ្ឋចំនួន១០៩នាក់ត្រូវទទួលរងការចោទប្រកាន់ដោយតុលាការ។ ៤៣នាក់នៅក្នុងនោះត្រូវចាប់ខ្លួននិង១៩នាក់កំពុងស្ថិតក្នុងមន្ទីរឃុំឃាំងក្នុងពេលនេះ។
លោក បេង ហុងសុជាតិខេមរ៉ូ អ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្មនិងសំណង់មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងតែព្យាយាមដោះស្រាយបញ្ហានេះ។
«ការអនុវត្តបទបញ្ជាលេខ០១ដើម្បីដោះស្រាយទំនាស់បីប្រភេទហ្នឹងគឺ ទី១ដីគម្របព្រៃឈើ ទី២ដីដែលគេមានដីកាដកហូត និងទី៣ដីសម្បទានសេដ្ឋកិច្ចដែលមានបញ្ហាដែលត្រូវដោះស្រាយជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន។ គឺយើងបានដោះស្រាយបានច្រើនរហូតមកទល់ពេលនេះ។ ហើយបានកាត់បន្ថយជម្លោះរបស់ប្រជាពលរដ្ឋ។»
ទោះជាយ៉ាងណាលោក ធន់ សារ៉ាយ បានរិះគន់សារាចរណ៍០០១នេះថា មិនបានផ្តល់ការដោះស្រាយដីធ្លីរ៉ាំរ៉ៃឲ្យល្អ ហើយយន្តការដោះស្រាយនៅតែកាន់ជើងអ្នកមានអំណាចនិងអ្នកមានដដែល។
ជាមួយគ្នានេះ លោកបេង ហុងសុជាតិខេមរ៉ូ បញ្ជាក់ថា រដ្ឋាភិបាលមានផែនការគ្រប់គ្រាន់ក្នុងការដោះសា្រយវិបត្តិនេះនិងត្រូវការពេលវេលាសម្រាប់ដោះស្រាយបន្តទៀត។
ថ្វីបើដូច្នេះក្តី សមាគមអាដហុកបានបរិហារបន្ថែមថា មានសហគមន៍រាប់រយក្នុងប្រទេសនឹងប្រឈមក្នុងការបណ្តេញចេញខណៈដែលប្រជាពលរដ្ឋរាប់ម៉ឺននាក់ទទួលរងការបណ្តេញចេញរួចទៅហើយជាថ្នូរទៅនឹងការអភិវឌ្ឍតំបន់ទីក្រុង។
លោក ធន់ សារ៉ាយ ប្រធានសមាគមអាដហុកយល់ថា រដ្ឋាភិបាលកម្ពុជាហាក់ដូចជាប្រញ៉ាប់ប្រញ៉ាល់ពេកក្នុងការបណ្តេញអ្នកក្រីក្រមិនឲ្យរស់នៅក្បែរសហគមន៍អ្នកមាន។
ព្រៃឈើរបស់ប្រទេសកម្ពុជាបានបាត់បង់ពីចំនួន៧២ភាគរយនៅឆ្នាំ១៩៧៣ មកត្រឹម៤៦ភាគរយក្នុងពេលបច្ចុប្បន្ន។ រីឯគម្របព្រៃក្រាស់បានធ្លាក់ចុះពីចំនួន៤២ភាគរយកាលពី៤១ឆ្នាំមុន មកត្រឹម១១ភាគរយតែប៉ុណ្ណោះនៅឆ្នាំ២០១៣៕