លោក Trump ថា សហរដ្ឋអាមេរិកនឹងកាន់កាប់តំបន់ហ្កាហ្សាដែលហែកហួរដោយសង្រ្គាម
ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា លោកចង់ឱ្យសហរដ្ឋអាមេរិក យកតំបន់ហ្កាហ្សាជាកម្មសិទ្ធិ។ លោកនិយាយហួសពីសេចក្តីថ្លែងការណ៍មុនរបស់លោក ដែលបង្ខំឱ្យប្រជាជនហ្កាហ្សាផ្លាស់ទៅនៅក្នុងប្រទេសជិតខាងគឺ ហ្ស៊កដានី និងអេហ្ស៊ីប។ លោក Trump បានធ្វើសេចក្តីប្រកាសដ៏ភ្ញាក់ផ្អើលនេះកាលពីល្ងាចថ្ងៃអង្គារ ខណៈលោកទទួលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅសេតវិមាន។ ប្រធានការិយាល័យវីអូអេប្រចាំសេតវិមានអ្នកស្រី Patsy Widakuswara រាយការណ៍។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕