ភ្នំពេញ —
«ប្រជាពលរដ្ឋយំទាមទារឲ្យជួយស្វែងរកយុត្តិធម៌ឲ្យកូនចៅផង»។ នេះជាសម្រែកអំពាវនាវរបស់ប្រជាពលរដ្ឋដែលជាជនរងគ្រោះទំនាស់ដីធ្លីមកពីខេត្តក្រចេះ សុំឲ្យរដ្ឋាភិបាលជួយ។
ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃក្នុងខេត្តក្រចេះកើតមានឡើងនៅចុងខែមេសា ខណៈដែលភាគីក្រុមហ៊ុនអភិវឌ្ឍន៍វៀតណាមប៊ិនភឿក២ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចសរុបប្រហែលជិត៧ពាន់ហិកតាពីរដ្ឋភិបាលកម្ពុជាសម្រាប់យកទៅដាំកៅស៊ូ បានចុះរុះរើស ដុតបំផ្លាញផ្ទះសម្បែង និងឈូសកម្ទេចផលដំណាំរបស់អ្នកភូមិដែលមានសរុប៤០៥គ្រួសារ រស់នៅលើផ្ទៃដីសរុប២០២៥ហិកតាក្នុងតំបន់ពាមប៉ោអូរបី ភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ផ្ទះមួយចំនួនរបស់ប្រជាពលរដ្ឋទាំងនេះត្រូវបានដុតបំផ្លាញ។
ក្រៅពីការជួបជុំនៅមុខព្រឹទ្ធសភា ប្រជាពលរដ្ឋទាំងនេះក៏បានបំបែកជាក្រុមតូចៗដើម្បីដាក់ញត្តិនៅក្រសួងមហាផ្ទៃ ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងដែនដីនគរូបនីយកម្មជាបន្តទៀត។ ក៏ប៉ុន្តែពួកគេមិនទទួលបានការស្វាគមន៍ពីកន្លែងទាំងនោះទេ។
លិខិតដែលប្រជាពលរដ្ឋដាក់ជូនតំណាងព្រឹទ្ធសភាបានចោទប្រកាន់ថា មន្ត្រីអាជ្ញាធរស្រុកស្នួលបានប្រើប្រាស់ល្បិចក្នុងការដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋក្នុងភូមិជាថ្នូរនឹងការផ្តល់កម្មសិទ្ធិដីធ្លី។ ក៏ប៉ុន្តែបន្ទាប់មកក៏ឃើញកងកម្លាំងរបស់ក្រុមហ៊ុនចាប់បណ្តេញប្រជាពលរដ្ឋដោយសំអាងថា ប្រជាពលរដ្ឋរស់នៅដោយខុសច្បាប់លើដីសម្បទានរបស់គេ។
លោកស្រ៊ុនស្រ៊ា អ្នកតវ៉ាម្នាក់ បានទាមទារឲ្យរដ្ឋាភិបាលជួយស្វែងរកយុត្តិធម៌ដល់អ្នកភូមិរបស់លោក។
«ប្រជាពលករដ្ឋខ្ញុំគ្មានកន្លែងរស់នៅទេ។ ឲ្យខ្ញុំទៅរស់នៅឯណា ប្រជាពលករដ្ឋខ្ញុំក្រីក្រណាស់ ឲ្យខ្ញុំទៅនៅឯណា»។
អ្នកស្រី ស៊ឹម ណាវិន អាយុ៤១ឆ្នាំ ប្រជាពលរដ្ឋអ្នកតវ៉ាម្នាក់ទៀតរៀបរាប់ថា៖
«ផ្ទះសម្បែងគេដុតចោលអស់ហើយ គ្មានសល់អ្វីទេ។ ពួកខ្ញុំទៅគេដេញបាញ់ខ្ញុំ។ ខ្ញុំឈឺចាប់ណាស់បងអើយ»។
នេះគឺជាការឡើងមកតវ៉ាស្វែងរកអន្តរាគមន៍ជាលើកទី២ហើយរបស់ប្រជាពលរដ្ឋនៃសហគមន៍ក្រីក្រក្នុងខេត្តក្រចេះនេះ។
លោកចាន់ សូវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក ថ្លែងថា លោកចង់ឃើញរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតជាក់លាក់មួយលើករណីបណ្តេញប្រជាពលរដ្ឋពីលំនៅស្ថាននៅក្នុងខេត្តក្រចេះនេះ។
«បើការអង្កេតឲ្យបានច្បាស់លាស់ តើពលរដ្ឋទាំងអស់ហ្នឹងមានដី មានធ្លីនៅតំបន់ហ្នឹងមែនទៀត។ តើការផ្តល់ដីសម្បទានហ្នឹងមានប៉ះពាល់អ្វីខ្លះ ត្រូវតែមានការអង្កេតឲ្យបានច្បាស់លាស់។ យើងមិនចាត់ទុកថា ពលរដ្ឋយើងខុសច្បាប់ទេ ហើយយើងក៏មិនជឿងថា ក្រុមហ៊ុនស្របច្បាប់ដែរ»។
លោកអ៊ំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ បន្ថែមដូច្នេះថា៖
«បើសិនជាពួកគាត់រស់នៅស្របច្បាប់ គួរប្រគល់ដីជូនដល់ពួកគាត់វិញ។ ប្រសិនបើគាត់មិនមានដី មិនមានធ្លីសម្រាប់ធ្វើស្រែធ្វើចម្ការ គួរពិនិត្យលទ្ធភាពលើដីសម្បទានសង្គមកិច្ច»។
លោក ខាន់ ចំណាន អភិបាលរងខេត្តក្រចេះ ថ្លែងថា រូបលោកធ្លាប់បានដឹកនាំមន្ត្រីថ្នាក់អាជ្ញាធរខេត្តចុះអប់រំប្រជាពលរដ្ឋដែលឡើងមកតវ៉ានៅភ្នំពេញនេះជាច្រើនលើកថា ការកាប់ឆ្ការព្រៃដើម្បីតាំងលំនៅស្ថានរបស់ប្រជាពលរដ្ឋកន្លងមកជាទង្វើខុសច្បាប់លើដីព្រៃរក្សាទុករបស់រដ្ឋចំនួន៤៦១១ហិកតា។
លោកអភិបាលរងខេត្តរូបនេះបន្ថែមថា ការផ្តល់ដីសម្បទានកន្លងមកទៅឲ្យក្រុមហ៊ុនប៊ិនភឿក២នេះ អាជ្ញាធរបានសិក្សាស្រាវជ្រាវនិងដោះស្រាយរួចរាល់ ហើយបានផ្តល់ដីសម្បទានសង្គមកិច្ចជាង២៥០ហិកតារួមមកហើយដែរសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដែរ។
«ប្រសិនបើគាត់ទៅចង្អុល ឬទៅទន្ទានស្រេចតែចិត្តរបស់គាត់ វារំលោភលើដីព្រៃរបស់រដ្ឋដែលច្បាប់ការពារ»។
អ្នកស្រីគឹម ណារិន អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តក្រចេះ ថ្លែងថា រដ្ឋាភិបាលគួរតែស្វែងរកដំណោះស្រាយណាមួយដែលធានាផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
«រដ្ឋាភិបាលគួរមានចំណាត់ការណាមួយដើម្បីឲ្យប្រជាពលរដ្ឋមានជម្រកស្នាក់នៅសមរម្យ គិតផលប្រយោជន៍របស់រាស្រ្តមុនផលប្រយោជន៍របស់ក្រុមហ៊ុន»។
គួររំឭកដែរថា កាលពីសប្តាហ៍មុននេះ អង្គការការពារសិទ្ធិមនុស្សអាដហុកបានចេញរបាយការណ៍ស្តីអំពីស្ថានភាពជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅកម្ពុជាឆ្នាំ២០១៣ ដោយលើកឡើងថា ជម្លោះដីធ្លីបានឡើងកំដៅឡើងវិញ។ ក្នុងនោះចាប់តាំងពីឆ្នាំ ២០០០រហូតដល់ឆ្នាំ២០១៣ ជម្លោះដីធ្លីបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ៧សែន៧ម៉ឺននាក់៕