ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈប្រតិភូ​កូរ៉េ​ខាង​ជើង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​ឧស្សាហកម្ម​វៀតណាម


មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ពេលមកដល់ប្រទេសវៀតណាម សម្រាប់ជំនួបជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump។
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ពេលមកដល់ប្រទេសវៀតណាម សម្រាប់ជំនួបជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​កត់​សម្គាល់​ឃើញ​ពី​ភាព​រីក​ចម្រើន​របស់​ប្រទេស​វៀតណាម បន្ទាប់ពី​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ហាណូយ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​លើក​ទី ២ របស់​លោក ជាមួយ​នឹង​លោក Kim Jong Un។

មន្ត្រី​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​រោងចក្រ​បច្ចេកវិទ្យា​ខ្ពស់​មួយ​ចំនួន និង​កន្លែង​ទេសចរណ៍​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ពុធ​នេះ ស្រប​ពេល​ដែល​មេដឹកនាំ​របស់​ពួកគេ គឺ​លោក Kim Jong Un មាន​បំណង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កូរ៉េ​ខាង​ជើង​រីក​ចម្រើន ដោយ​យក​គម្រូ​តាម​ជោគជ័យ​របស់​ប្រទេស​វៀតណាម។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​កត់​សម្គាល់​ឃើញ​ពី​ភាព​រីក​ចម្រើន​របស់​ប្រទេស​វៀតណាម បន្ទាប់ពី​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ហាណូយ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​លើក​ទី ២ របស់​លោក ជាមួយ​នឹង​លោក Kim Jong Un។

ក្រុម​ទីប្រឹក្សា​គោល​នយោបាយ​ការបរទេស និង​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក Kim Jong Un ដែល​បាន​អម​ដំណើរ​លោក​ទៅ​កាន់​ប្រទេស​វៀតណាម បាន​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​ហាណូយ នៅ​ថ្ងៃ​ពុធ​នេះ ទៅ​កាន់​ទីក្រុង Haiphong ដែល​ជា​ទីក្រុង​កំពង់ផែ​ឧស្សាហកម្ម និង​ទៅ​កន្លែង​ទេសចរណ៍ Ha Long Bay។

នៅ​ទីក្រុង Haiphong គណៈប្រតិភូ​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​រោងចក្រ​ផលិត​រថយន្ត Vinfast រោងចក្រ​ផលិត​ទូរស័ព្ទ smartphone VinSmart និង​រោងចក្រ​ផ្គត់ផ្គង់​ផ្នែក​កសិកម្ម និង​ម្ហូប​អាហារ VinEco ដែល​រោងចក្រ​ទាំង​នេះ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន VinGroup។

សេដ្ឋកិច្ច​ប្រទេស​កុម្មុយនិស្ត​វៀតណាម​បាន​រីក​ចម្រើន​តាំង​ពី​រដ្ឋាភិបាល​វៀតណាម​អនុវត្ត​គោល​នយោបាយ​កែ​ទម្រង់​ដែល​គេ​ស្គាល់​ថា «Doi Moi» កាល​ពី​ទសវត្សរ៍ ១៩៨០។

លោក Cho Bong Hyun អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​កូរ៉េ​ខាង​ជើង​នៃ​ធនាគារ IBK ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​បញ្ជាក់​ថា គោល​នយោបាយ​សេដ្ឋកិច្ច Doi Moi របស់​វៀតណាម​គឺ​ជា​គំរូ​សម្រាប់​ប្រទេស​កូរ៉េ​ខាង​ជើង ដែល​ចង់​រក្សា​ប្រព័ន្ធ​គ្រប់គ្រង​ឯក​បក្ស និង​អនុវត្ត​កំណែ​ទម្រង់​សេដ្ឋកិច្ច​ទ្រង់ទ្រាយ​ធំ​ដើម្បី​ជំរុញ​ការ​រីក​ចម្រើន៕

XS
SM
MD
LG