ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រៀបចំ​សន្តិសុខ​ទ្រង់ទ្រាយ​ធំ​សម្រាប់​ការ​ប្រមូល​ផ្តុំ​របស់​ក្រុម​លោក​ថាក់ស៊ីន


នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន ពិភាក្សា​ជាមួយ​លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីនណាវ៉ាត្រ ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅ​ពេល​កន្លង​មក។
នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន ពិភាក្សា​ជាមួយ​លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីនណាវ៉ាត្រ ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅ​ពេល​កន្លង​មក។

យោង​ទៅ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ​អាអេហ្វ​បេ ​នៅ​ក្នុង​សប្ដាហ៍​នេះរដ្ឋាភិបាល​កម្ពុជា​នឹង​ដាក់​រាយ​កង​កម្លាំង​ប៉ូលីស​រាប់ពាន់​នាក់​នៅ​ពេល​មាន​ការប្រមូល​ផ្ដុំ​ (rally)​ ដ៏​ធំ ​ដើម្បី​ការពារ​អតីត​នាយករដ្ឋមន្ដ្រី​ថៃ​ ថាក់ស៊ីន ស៊ីណាវ៉ាត្រ។

លោក​ ថាក់ស៊ីន ស៊ីណាវ៉ាត្រ ​ជា​បុគ្គល​ម្នាក់​ដែល​បាន​រស់​នៅ​និរទេស​ខ្លួន​ដើម្បី​ជៀសវាង​មិន​ជាប់​គុក​ពី​បទ​ប្រព្រឹត្ដ​អំពើ​ពុករលួយ​ ត្រូវ​កំណត់​នឹង​ឡើង​ថ្លែង​សន្ទរកថា​ ទៅ​កាន់​ក្រុម​អាវក្រហម​រាប់​ពាន់​នាក់ ​នៅ​ថ្ងៃ​សៅរ៍​នៅ​ខេត្ដ​សៀមរាប។​

រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​និយាយ​ថា​ ខ្លួន​នឹង​ចេញ​ថវិកា​ចំណាយ​មក​លើ​ការ​ការពារ​សន្ដិសុខ​ដល់​អតីត​មេដឹកនាំ​ថៃ​រូបនេះ​ ដែល​មាន​ការ​ពាក់ព័ន្ធ​ជិតស្និត​ជាមួយ​នាយករដ្ឋមន្ដ្រី​ខ្មែរ​ លោក​ ហ៊ុន សែន។​

លោក​ គាត​ ចន្ថារិទ្ធ អ្នក​នាំពាក្យ​នៃ​កង​កម្លាំង​ប៉ូលីស​ថ្លែង​ថា៖ «យើង​មាន​កាតព្វកិច្ច​ នឹង​ផ្ដល់​កិច្ច​ការពារ​សន្ដិសុខ​ដល់​ប្រជាពលរដ្ឋ​ថៃ​ និង​ លោក​ថាក់ស៊ីន»។ ​

លោក​ថ្លែង​ទៀត​ថា​ មិន​ឃើញ​មាន​ការ​គំរាម​ជាក់លាក់​ណា​មួយ​ទេ ​តែ​លោក​កត់​សំគាល់​ថា ​ក្រុម​អាវក្រហម​ធ្លាប់​មាន​ការ​តទល់​គ្នា​ជាមួយ​ក្រុម​ប្រឆាំង​នយោបាយ។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

Paek Chang Ho (កណ្តាល) ប្រធាន​នៃ​ទីបញ្ជាការដ្ឋាន​បង្ហោះ​រ៉ុក្កែត ផ្តល់​ការ​អត្ថាធិប្បាយ​ដល់​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​ទី​បញ្ជាការដ្ឋាន​ក្នុង​ទី​ក្រុង​ព្យុងយ៉ាង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា​ឆ្នាំ​២០១២។
Paek Chang Ho (កណ្តាល) ប្រធាន​នៃ​ទីបញ្ជាការដ្ឋាន​បង្ហោះ​រ៉ុក្កែត ផ្តល់​ការ​អត្ថាធិប្បាយ​ដល់​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​ទី​បញ្ជាការដ្ឋាន​ក្នុង​ទី​ក្រុង​ព្យុងយ៉ាង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា​ឆ្នាំ​២០១២។

អាស៊ាន-កូរ៉េ​ខាង​ជើង៖ សមាគម​អាស៊ាន​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​អំពាវនាវ​ដល់​ប្រទេស​កូរ៉េខាងជើង​ឲ្យ​ចាប់​អារម្មណ៍​មក​លើ​ការ​ព្រួយ​បារម្ភ​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់​ដែល​នឹង​បាន​ត្រូវ​ប៉ះពាល់​ពី​ការ​បាញ់​បង្ហោះ ​រុក្កែត​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

ថ្ងៃ​ព្រហស្បតិ៍​បាន​កត់​សម្គាល់ថ្ងៃ​ចាប់ផ្ដើម​នៃ​គម្រោង​ការ​បាញ់​បង្ហោះ​៥​ថ្ងៃ​ដែល​កូរ៉េខាងជើង​នឹងបាញ់​បង្ហោះ​តារា​សិប្បនិមិ្មត​ចូល​ទៅ​ក្នុង​គន្លង​តារា​វិថី។

អគ្គលេខាធិការ​របស់​សមាគម​អាស៊ាន លោក សុរិន ពិតសុវណ្ណ បាន​ថ្លែង​ថា «តាង​នាម​ជា​សមាជិក​របស់​វេទិកា​តំបន់​អាស៊ាន (ARF) កូរ៉េខាងជើង​ត្រូវ​តែ​យក​ចិត្ដ​ទុក​ដាក់​មក​លើ​ការ​ព្រួយ​បារម្ភ​របស់​ប្រទេស​ជា​សមាជិក​ដទៃ​ទៀត​ដែល​នឹង​បាន​ទទួល​អស្ថិរភាព​ដោយសារ​វិធានការ​ដូច្នោះ»។

រ៉ុក្កែត​បង្ហោះ​តារា​សិប្បនិម្មិត​របស់​កូរ៉េ​ខាង​ជើង​នេះ​ត្រូវ​គេ​គិត​ថា​អាច​មានរយៈ​ចម្ងាយគន្លង​រហូត​ដល់​ប្រទេស​ហ្វីលីពីន។
រ៉ុក្កែត​បង្ហោះ​តារា​សិប្បនិម្មិត​របស់​កូរ៉េ​ខាង​ជើង​នេះ​ត្រូវ​គេ​គិត​ថា​អាច​មានរយៈ​ចម្ងាយគន្លង​រហូត​ដល់​ប្រទេស​ហ្វីលីពីន។

ហ្វីលីពីន/ចិន៖ ប្រទេស​ហ្វីលីពីន​បាន​ដក​ចេញ​កង​នាវា​ចម្បាំង​ដ៏​ធំ​ចេញ​ពី​ទីកន្លែង​ប្រឈម​មុខ​ដាក់គ្នា ជាមួយ​នាវា​ចិន កាល​ពី​ថ្ងៃព្រហស្បតិ៍​នេះ តែ​និយាយ​ថា​ជម្លោះ​នោះ​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ​ដោយ​ប្រទេស​ទាំង​ពីរ​បាន​បញ្ជូន​នាវា​មិនមែន​យោធា​ទៅ​កាន់​តំបន់។

ថៃ៖ ជន​ប្រដាប់អាវុធ​បាន​បាញ់​សម្លាប់​ជន​អ៊ីស្លាម​៣​នាក់ នៅ​ពេល​ដែល​គេ​ចាកចេញ​ពី​វិហារ​ឥស្លាម​ ក្រោយ​ពី​ការ​សូត្រធម៌​ពេល​ល្ងាច​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​ដែល​កំពុង​ជ្រួល​ច្របល់​បះបោរ។

អាហ្វហ្គានីស្ថាន៖ ប្រទេស​អាហ្វហ្គានីស្ថាន​អាច​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​មុន​ពេល​កំណត់​ ដើម្បី​ធានា​ថា ជនជាតិ​អាហ្វហ្គានីស្ថាន​នឹង​ទៅ​បោះឆ្នោត​នៅ​ពេល​ជាមួយ​គ្នា​នឹង​ការ​ដក​កងទ័ព​បរទេស​ចេញ​ពី​ប្រទេស​នេះ។

ម៉ាលី៖ ប្រធាន​រដ្ឋសភា​របស់​ប្រទេស​ម៉ាលី លោក ឌីអូខូនដា ដ្រាអរ (Diocounda Traore) បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ស្តីទី ក្រោយ​ពី​បាន​ស្បថ​ឡើង​កាន់​តំណែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ស៊ីរី៖ មេដឹកនាំ​ក្រុម​ជំទាស់​នៅ​ក្នុង​ប្រទេស​ស៊ីរី បាន​អំពាវនាវ​ឲ្យ​មាន​ការ​បង្ហាញ​ភស្ដុតាង​ដើម្បី​សាកល្បង​មើល​ចិត្ដ​ស្មោះត្រង់​របស់​រដ្ឋាភិបាល​ស៊ីរី​ដែល​ត្រូវ​អនុវត្ដ​តាម​បទ​ឈប់​បាញ់​គ្នា​របស់​អ.ស.ប។

កូរ៉េខាងត្បូង/ជប៉ុន៖ កងកម្លាំង​យោធា​នៃ​ប្រទេស​កូរ៉េខាងត្បូង​និង​ជប៉ុន​កំពុង​បញ្ឈរ​ជើង​ការ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះជា​ថ្ងៃ​ទី​មួយ​នៃ​ផែនការ​របស់​កូរ៉េខាងជើង​នឹង​បាញ់​បង្ហោះ​កាំជ្រួច​រុក្កែត​ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ និយាយ​ថា​នឹង​យក​ផ្កាយ​រណប​អាកាសធាតុ​ចូល​ទៅ​ក្នុង​អវកាស។

កូរ៉េខាងជើង៖ កូរ៉េ​ខាងជើង​បាន​ឈាន​ជិត​មក​ដល់​ការ​បញ្ចប់​ការ​ផ្ទេរ​អំណាច​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ហើយ​ដោយ​ប្រគល់​ឲ្យ​លោក គីម ចុង អ៊ុន (Kim Jong Un) នូវ​ឋានន្ដរសក្ដិ​ថ្មី​ជា​ច្រើន​និង​ពង្រឹង​គោលជំហរ​ជា​អ្នក​ទទួល​កេរ្ដ៍​តំណែល​នយោបាយ​ក្នុង​សន្ដតិវង្ស​ដែល​បង្កើត​ឡើង​ដោយ​ជីតា​និង​ឪពុក​របស់​លោក។

អង់គ្លេស/ភូមា៖ នាយករដ្ឋមន្ដ្រី​នៃប្រទេស​អង់គ្លេស​លោក ដេវីដ កាមេរុន (David Cameron) ថ្លែង​ថា​ប្រទេស​របស់​លោក​នឹង​បន្ធូរ​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​ប្រទេស​ភូមា​ក្នុង​ពេល​ឆាប់​ៗ​នេះ ស្របពេល​ដែល​លោក​កំពុង​រៀបចំ​ធ្វើ​ទស្សនកិច្ច​ជា​ប្រវត្ដិសាស្រ្ដ​ទៅ​កាន់​ប្រទេស​ភូមា។

XS
SM
MD
LG