ខ្មែរឥស្លាមត្អូញត្អែរពីការរើសអើងនយោបាយពេលគាំទ្របក្សប្រឆាំង
ពលរដ្ឋខ្មែរឥស្លាមមួយចំនួនក្នុងប្រទេសកម្ពុជានៅមានការលំបាកក្នុង ការចូលរួមក្នុងសកម្មភាពនយោបាយដោយពួកគេនៅតែរងការរើសអើងនយោបាយខ្លាំងជាពិសេសអ្នកដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំង។ ពួកគេចង់បានតំណាងនៅថ្នាក់ជាតិដើម្បីជួយការពារផលប្រយោជន៍សហគមន៍ឱ្យបានកាន់តែច្រើន។ លោកម៉ែន គឹមសេងនៃវីអូអេបានជួបសម្ភាសន៍ជាមួយនឹងលោកឯល រ៉ាហ្វើត ប្រធានចលនាឥស្លាមនៃគណបក្សសង្គ្រោះជាតិក្នុងពេលដែលលោកអញ្ជើញមករដ្ឋធានីវ៉ាស៊ីនតោន៕