បទសម្ភាសន៍ VOA៖ សកម្មជនថា ការស្រឡាញ់ភេទដូចគ្នាមិនបានបង្កហានិភ័យដល់គ្រួសារនិងសង្គមឡើយ
លោក គុយ ធីតា គឺជាសហស្ថាបនិករបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ដែលមានឈ្មោះថា «ក្តីស្រឡាញ់គឺចម្រុះ»។ នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកតស៊ូមតិគាំពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នារូបនេះបានលើកឡើងថា ការស្រឡាញ់ភេទដូចគ្នាមិនបានបង្កនូវបញ្ហានិងហានិភ័យណាមួយទៅដល់ក្រុមគ្រួសារ ឬសង្គមឡើយ។ តទៅនេះជាបទសម្ភាសន៍រវាងលោក ស៊ុន ណារិន អ្នកយកព័ត៌មានឲ្យវីអូអេជាមួយលោក គុយ ធីតា៕