ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kerry និង​លោក Lavrov ស្វែង​រក​ដំណោះស្រាយ​នយោបាយ​សម្រាប់​ប្រទេស​ស៊ីរី


លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ចាប់​ដៃ​ជាមួយ​លោក​រដ្ឋ​មន្រ្តី​ការបរទេស​រុស្ស៊ី Sergei Lavrov កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ នៅ​សណ្ឋាគារ Imperial​ ក្នុង​ក្រុង​វីយែន (Vienna) ប្រទេស​អូទ្រីស មុន​កិច្ចប្រជុំ​ទ្វេ​ភាគី​ដែល​ផ្តោត​សំខាន់​លើ​ប្រទេស​ស៊ីរី។
លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ចាប់​ដៃ​ជាមួយ​លោក​រដ្ឋ​មន្រ្តី​ការបរទេស​រុស្ស៊ី Sergei Lavrov កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ នៅ​សណ្ឋាគារ Imperial​ ក្នុង​ក្រុង​វីយែន (Vienna) ប្រទេស​អូទ្រីស មុន​កិច្ចប្រជុំ​ទ្វេ​ភាគី​ដែល​ផ្តោត​សំខាន់​លើ​ប្រទេស​ស៊ីរី។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry បាន​ស្ថិត​នៅ​ក្នុង​ទីក្រុង​វីយែន (Vienna) ដែល​នៅ​ទី​នោះ​លោក​ និង​លោក​រដ្ឋ​មន្រ្តី​ការបរទេស​រុស្ស៊ី Sergei Lavrov ហើយ​នឹង​ស្វះស្វែង​រក​មតិ​រួម​ស្តី​ពី​អនាគត​ខាង​នយោបាយ​ក្នុង​ប្រទេស​ស៊ីរី។

មន្រ្តី​២នាក់​ដែល​ចូល​រួម​ការ​ចរចា​ទ្វេ​ភាគីនៅ​ថ្ងៃ​សុក្រ​នេះ ហើយ​និង​ពហុភាគី​ដែលនឹង​រួម​មាន​រដ្ឋ​មន្រ្តី​ការបរទេស​នៃ​ប្រទេស​តួកគី​ និង​អារ៉ាប៊ី​សាអូឌីត​ និង​តំណាង​របស់​អង្គការ​សហប្រជាជាតិ។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក Kerry បាន​សួរ​ក្នុង​អំឡុងពេល​នៃ​ការ​បង្ហាញ​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​លោក Frank Walter-Steinmeier រដ្ឋ​មន្រ្តី​ការបរទេស​អាលឺ្លម៉ង់​ថា «បញ្ហា​គឺថា តើ​យើង​អាច​ធ្វើ​ឲ្យ​មាន​ដំណើរ​ការ​ខាង​នយោបាយ​មួយ ​ដែល​ក្នុង​អំឡុងពេល​នោះ​ការ​បែង​ចែក​អំណាច​ដ៏​ត្រឹម​ត្រូវ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ស៊ីរី​បាន​របៀប​ណា?។ នេះ​ជា​អ្វី​ដែល​យើង​កំពុង​ធ្វើ‍»។

ជំនួប​នោះកើត​មាន​ឡើង​បន្ទាប់​ពី​ការ​ធ្វើ​ដំណើរ​មិន​ប្រកាស​ឲ្យ​ដឹង​ជាមុន​នៅ​សប្តាហ៍​នេះ​ របស់​ប្រធានាធិបតី Bashar al-Assad នៃ​ប្រទេស​ស៊ីរី​ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin។

ប្រធានាធិបតី Putin ​ចាត់​ទុក​លោក al-Assad ​ជា​សម្ព័ន្ធ​មិត្ត​ ខណៈ​ដែល​សហរដ្ឋ​អាមេរិក ​និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​និយាយ​ថា មេដឹកនាំ​ស៊ីរី​មិន​ត្រូវ​ស្ថិត​នៅ​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ខាង​នយោបាយ​រយៈពេល​យូរ​នៅ​ក្នុង​ប្រទេស​នោះ​ទេ។

លោក Adel al-Jubier រដ្ឋ​មន្រ្តី​ការបរទេស​អារ៉ាប៊ី​សាអូឌីត​បាន​និយាយ​មុន​ពេល​ការ​ចរចានោះ​ថា «យើង​ជឿ​ជាក់​ថា ​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ក្នុង​ប្រទេស​ស៊ីរី​ជា​ការ​គ្រោះថ្នាក់​បំផុត ​ពី​ព្រោះ​តែ​វា​ធ្វើ​ឲ្យ​ជម្លោះ​នោះ​រឹត​តែ​ធ្ងន់ធ្ងរ​ឡើង‍ៗ»។

​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ​រុស្ស៊ី​បាន​បង្កើន​កិច្ច​ប្រតិបត្តិការ​ខាង​យោធា​ក្នុង​ប្រទេស​ស៊ីរី​ដើម្បី​ជួយ​របប al-Assad​ ប្រយុទ្ធ​នឹង​ភាព​ចលាចល។​ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​កងទ័ព​ចម្រុះ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​បាន​រិះគន់​រដ្ឋាភិបាល​ទីក្រុង​មូស្គូ ​ដោយ​និយាយ​ថា ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ខ្លួន​បាន​ដៅ​លើ​ទីតាំង​របស់​ក្រុម​ប្រឆាំងស៊ីរី ​ហើយមិនមែន​លើ​ទី​ដៅ​របស់​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG