ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក John Kerry ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុងដ៍​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ស៊ីរី​ជាមួយ​នឹង​សម្ព័ន្ធ​មិត្ត​អឺរ៉ុប


 លោក John Kerry ​រដ្ឋមន្រ្តីការបរទេស​សហរដ្ឋអាមេរិក ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុងដ៍​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ស៊ីរី​ជាមួយ​នឹង​សម្ព័ន្ធ​មិត្ត​អឺរ៉ុប។
លោក John Kerry ​រដ្ឋមន្រ្តីការបរទេស​សហរដ្ឋអាមេរិក ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុងដ៍​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ស៊ីរី​ជាមួយ​នឹង​សម្ព័ន្ធ​មិត្ត​អឺរ៉ុប។

នៅ​ថ្ងៃ​ដែល​ពួក​ឧទ្ទាម​ស៊ីរី​ ដែល​គាំទ្រ​ដោយ​តួកគី ​ដណ្ដើម​ទីក្រុង​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី​បាន​ពី​ពួក​ជ្រុល​និយម​រដ្ឋ​ឥស្លាម ដែល​ជា​ក្រុម​ជា​និមិត្ត​រូប​សំខាន់​នៃ​ពួក​ជីហាដឥស្លាមនោះ លោក John Kerry ដែល​ជា​អ្នក​ការ​ទូត​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​មួយ​រូប ក៏​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស នា​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ពិភាក្សា​រក​វិធី​បញ្ឈប់​ជា​បន្ទាន់​នូវ​ជម្លោះក្នុង​ប្រទេស​ស៊ីរី ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល ៦ ឆ្នាំ​មក​ហើយ។

លោក John Kerry បាន​និយាយ​ថា កិច្ច​ប្រជុំ​នៅ​ក្នុង​ប្រទេស​ស្វីស​ជាមួយ​នឹង​លោក Sergei Lavrov ដែល​ជា​សម​ភាគី​រុស្ស៊ី​របស់​លោក និង​ជាមួយ​នឹង​បណ្ដា​ប្រទេស​អឺរ៉ុប​ខាង​កើត​ជា​ច្រើន​ទៀត​កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​បង្កើត​នូវ​គំនិត​ថ្មីៗ​ជា​ច្រើន ដែល​ចាំបាច់​ត្រូវ​តែ​បន្ត​ធ្វើ។ ប៉ុន្តែ​លោក Kerry មិន​បាន​បញ្ជាក់​លម្អិត​អំពី​គំនិត​ថ្មីៗ​ទាំង​នោះ​ទេ។

កិច្ច​ពិភាក្សា​នៅ​ក្នុង​ទីក្រុង Lausanne ប្រទេស​ស្វីស បាន​ធ្វើ​ឡើង​នៅ​ក្នុង​រយៈពេល​មិន​ដល់​ពីរ​សប្តាហ៍​ផង បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ផ្អាក​កិច្ច​ពិភាក្សា​ទ្វេភាគី​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូស្គូ បន្ទាប់​ពីការ​ទទួល​រង​បរាជ័យ​នៃ​កិច្ច​ព្រមព្រៀង​ឈប់បទ​បាញ់គ្នា​នៅ​ក្នុង​ទីក្រុង Aleppo ប្រទេស​ស៊ីរី ដែល​មាន​លក្ខណៈ​ផុយ​ស្រួយ​រួច​ទៅ​ហើយ​នោះ។ លោក Kerry បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា អ្នក​ចរចា​បាន​ប្រឹងប្រែង​ធ្វើ​ការ​យ៉ាង​ខ្លាំង​ ដើម្បី​ឈាន​ទៅ​ដល់​ការ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​នេះ។

សហរដ្ឋ​អាមេរិក និង​ដៃគូ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន ចោទ​ប្រកាន់​រដ្ឋាភិបាល​លោក​ប្រធានាធិបតី Bashar al-Assad នៃ​ប្រទេស​ស៊ីរី និង​សម្ព័ន្ធ​មិត្ត​រុស្ស៊ី​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ទម្លាក់​គ្រាប់​បែក​ដ៏​ប្រល័យ និង​គ្មាន​ការ​ពិចារណា​ត្រឹមត្រូវ​នៅ​ភាគ​ខាង​កើត​ទីក្រុង Aleppo ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម។

អ្នក​សង្កេត​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ស៊ីរី​ថា ការ​វាយប្រហារ​តាម​អាកាស និង​ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង​ធំ​របស់​រុស្ស៊ី និង​ស៊ីរី បាន​សម្លាប់​ជន​ស៊ីវិល​រាប់​រយ​នាក់​នៅ​ក្នុង​ទីក្រុង Aleppo និង​បាន​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​ជាង ២៥០.០០០​នាក់​ផ្សេង​ទៀត មិន​មាន​លទ្ធភាព​ទទួល​បាន​តម្រូវការ​ផ្គត់ផ្គង់​ចាំបាច់​ប្រចាំ​ថ្ងៃ​ចាប់តាំង​ពី​ខែ​កញ្ញា​មក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG