ជនមូស្លីមនៅកេនយ៉ាពុះពារនឹងតម្លៃកើនឡើងនៅពេលត្រៀមរៀបចំសម្រាប់ពិធីបុណ្យ Eid
នៅពេលដែលបុណ្យរ៉ាម៉ាឌនជិតបញ្ចប់ អ្នកកាន់សាសនាអ៊ិស្លាមនៅក្នុងប្រទេសកេនយ៉ា និងពិភពលោកទាំងមូលបានត្រៀមខ្លួនសម្រាប់ពិធីបុណ្យ Eid al-Fitr ដែលជាថ្ងៃឈប់សម្រាកសម្រាប់ការបិទបញ្ចប់បុណ្យរ៉ាម៉ាឌន។ ប៉ុន្តែមនុស្សមួយចំនួនកំពុងកាត់បន្ថយការរៀបចំជាធម្មតារបស់ពួកគេដោយសារវាមានតម្លៃខ្ពស់។ អ្នកស្រី Zainab Said នៃ VOA រាយការណ៍អំពីរឿងនេះពីទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួលដូចតទៅ៖