អ្នកច្នៃប្រតិដ្ឋកេនយ៉ាផលិតសម្លៀកបំពាក់ធ្វើពីស្បែកត្រី
អ្នកច្នៃប្រតិដ្ឋជនជាតិកេនយ៉ាមួយរូបកំពុងកែច្នៃស្បែកត្រីធ្វើជាសម្លៀកបំពាក់ស្បែកតាមរយៈដំណើរការមួយហៅថា ការសម្ងួតស្បែកត្រី។ សហគ្រាសរបស់លោក Newton Owino ក៏មានគោលដៅគ្រប់គ្រងដោយចីរភាព លើសំណល់ពីឧស្សាហកម្មធ្វើត្រីតាមបណ្តោយបឹង Victoriaផងដែរ។ លោក Juma Majanga រាយការណ៍រឿងនេះពីក្រុង Kisumu ប្រទេសកេនយ៉ា។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល។