ជម្រកអភិរក្សបរិស្ថាន Ol Pejeta នៃប្រទេសកេនយ៉ា ធ្វើឲ្យសត្វនៅឆ្ងាយពីមនុស្ស
នៅក្នុងសង្កាត់ Laikipia អ្នកល្បាតជនជាតិកេនយ៉ា បានបើករថយន្តដឹកសត្វព្រៃចូលកាន់តែជ្រៅទៅក្នុងតំបន់អភិរក្សបរិស្ថានដែលមានទំហំ ៣ម៉ឺន ៦ពាន់ហិកតា ដើម្បីការពារសត្វទាំងនោះ ពីជម្លោះដែលកើតឡើងដោយសារការឈ្លានពានរបស់មនុស្ស។ លោក Lenny Ruvaga បានធ្វើដំណើរទៅជាមួយមន្រ្តីអភិរក្សសត្វព្រៃ ដែលបើករថយន្តធុនធំ និងឧត្ថម្ភាគចក្រទៅក្នុងជម្រកអភិរក្សបរិស្ថាន Ol Pejeta ដើម្បីការពារកុំឲ្យសត្វព្រៃទាំងនេះ ត្រូវមនុស្សក្នុងតំបន់សម្លាប់ដើម្បីការពារខ្លួន ឬប្រម៉ាញ់យកសាច់ធ្វើជាម្ហូបអាហារ។ លោក Lenny Ruvaga រាយការណ៍ឲ្យVOA ពីសង្កាត់ Laikipia នៃប្រទេសកេនយ៉ា ហើយអ្នកស្រី នុច សារីតា ជូនសេចក្តីប្រែសម្រួល៕