ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តម្លាភាព​កម្ពុជា៖ ស្ថាប័ន​តុលាការ​និង​ប៉ូលិស​ពុករលួយ​ជាងគេ​បំផុត​នៅ​កម្ពុជា


ក្រសួងយុត្តិធម៌​​នៅ​ប្រទេស​កម្ពុជា។
ក្រសួងយុត្តិធម៌​​នៅ​ប្រទេស​កម្ពុជា។

មជ្ឈមណ្ឌល​តស៊ូ​មតិ​និង​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​នៃ​អង្គការ​តម្លាភាព​កម្ពុជា​បាន​បន្ថែម​ថា​ទម្រង់​នៃ​អំពើ​ពុករលួយ​ដែល​កើត​មាន​ជា​ទូទៅ​រួមមាន ​ការជំរិត​ទារប្រាក់ ​ការសូកប៉ាន់ ​និង​ការកេងប្រវ័ញ្ច​ថវិកា​ឬ​ការបោកប្រាស់។

ស្ថាប័ន​តុលាការ ​ប៉ូលិស​និង​វិស័យសាធារណៈ​នៅតែ​ជា​ស្ថាប័ន​ដែល​មាន​កម្រិត​អំពើ​ពុករលួយ​ខ្ពស់​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការចុះផ្សាយ​ទិន្នន័យ​ចុងក្រោយ​របស់​អង្គការ​តម្លាភាព​កម្ពុជា​នៅ​ថ្ងៃចន្ទ​នេះ។​

មជ្ឈមណ្ឌល​តស៊ូ​មតិ​និង​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​នៃ​អង្គការ​តម្លាភាព​កម្ពុជា​បាន​បន្ថែម​ថា​ទម្រង់​នៃ​អំពើ​ពុករលួយ​ដែល​កើត​មាន​ជា​ទូទៅ​រួមមាន ​ការជំរិត​ទារប្រាក់ ​ការសូកប៉ាន់ ​និង​ការកេងប្រវ័ញ្ច​ថវិកា​ឬ​ការបោកប្រាស់។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ថែម​ថា​ការរកឃើញ​នេះ ​ដោយ​ផ្អែក​លើ​ទិន្នន័យ​ដែល​ទទួល​បាន​មក​ពី​ករណី​ចំនួន​១៩១​ដែល​មជ្ឈមណ្ឌល​នេះ​ទទួល​បាន។​

លោក​ព្រាប កុល ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បាន​បញ្ជាក់​ថា៖

«ទិន្នន័យ​របស់​មជ្ឈមណ្ឌល​តស៊ូមតិ​និង​ប្រឹក្សា​យោបល់​ផ្នែកច្បាប់​នេះ​ឆ្លុះបញ្ចាំង​ពី​សំឡេង​និង​ការ​ព្រួយ​បារម្មណ៍​ពិតប្រាកដ​របស់​ជនរងគ្រោះ​នៃ ​អំពើ​ពុករលួយ។ របកគំហើញ​នេះ​បាន​គូស​បញ្ជាក់​សារជា​ថ្មី​ថា​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធយុត្តិធម៌​ ប៉ូលិស​និង​វិស័យ​សាធារណៈ​នៅតែ ​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទូទៅ​និង​នៅតែ​ជា​ឧបសគ្គ​ដ៏​ធំ​បំផុត​ដល់​ការអភិវឌ្ឍ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ‍»។​

ក្រៅពីនេះ​ស្ថាប័ន​អប់រំ​និង​សុខាភិបាល​ក៏​ជាប់​លំដាប់​ទីបួន​និង​ទី​ប្រាំ​ក្នុង​ចំណោម​ស្ថាប័ន​រដ្ឋ​ដែល​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ៕

XS
SM
MD
LG