ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍៖ គ.ជ.ប គួរតែ​ពិនិត្យ​ពិច័យ​ឱ្យ​បាន​ល្អិតល្អន់​ពី​មូលហេតុ​នៃ​សន្លឹកឆ្នោត​មិន​បាន​ការ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកតស៊ូ​មតិ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា អាជ្ញា​កណ្ដាល​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា ចាំបាច់​ត្រូវ​​ពិនិត្យ​ពិច័យ​ឱ្យ​បាន​ល្អិតល្អន់ ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​មូលហេតុ​ផ្សេងៗ​ដែល​នាំ​ឱ្យ​សន្លឹក​ឆ្នោត​មិន​បាន​ការ​​ មាន​ចំនួន​ច្រើន​«ជាង​៤០​ម៉ឺន ឬ​៥០​ម៉ឺន​គឺ​ថា​ប្រហាក់​ប្រហែល​កន្លះ​លាន​សំឡេង ហើយ​ក្នុង​ចំណោម​ជាង​៩​លាន​ហ្នឹង... ដើម្បី​ធានា​អំពី​ការ​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត​បន្ទាប់​ទៀត​ប្រកប​ដោយ​ប្រសិទ្ធភាព​ហើយ​ធានា​ថា​សំឡេង​ដែល​មិន​បាន​ការ​ហ្នឹង​គឺ​ថា​មាន​តិច​តួច​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។​​​លោក​ ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​បាន​ថ្លែង​បែប​នេះ​​ក្នុង​​បទ​សម្ភាសន៍​​ក្នុង​កម្មវិធី​​«វិជ្ជាជីវៈ​សារព័ត៌មាន​សំខាន់»​​​​​របស់​វីអូអេ​កាល​ពី​ថ្ងៃ​ចន្ទ​​ ទី​២៤​ ខែ​កក្កដា​ ឆ្នាំ​២០២៣៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG