បទសម្ភាសន៍៖ អ្នកជំនាញជំរុញគណបក្សនយោបាយឱ្យបញ្ចូលប្រព័ន្ធផ្សព្វផ្សាយសាធារណៈក្នុងគោលនយោបាយបក្ស
អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាលើកឡើងថា បើពលរដ្ឋនាំគ្នាគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលផ្ដល់មូលនិធិដោយរដ្ឋសភា នោះគណបក្សនយោបាយអាចនឹងត្រូវបង្ខំចិត្តដាក់បញ្ចូលគោលគំនិតនេះក្នុងគោលនយោបាយរបស់ពួកគេ ក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៅខែកក្កដា ឆ្នាំ២០២៣។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានថ្លែងបែបនេះក្នុងបទសម្ភាសន៍នៅក្នុងកម្មវិធី«វិជ្ជាជីវៈសារព័ត៌មានសំខាន់»កាលពីថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣៕