ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ជប៉ុនមិន​ទស្សនៈ​ទី​សក្ការៈ​សង្រ្គាមចម្រូង​ចម្រាសជាថ្មី​​ម្តងទៀត


ភ្ញៀវ​ម្នាក់​ឱនគោរព​ជន​ដែល​បាន​ធ្វើ​ពលី​កម្ម​ក្នុង​សង្រ្គាម​ខណៈដែល​ភ្ញៀវ​ផ្សេងទៀតបាន​ចូល​មក​ក្នុង​ទីសក្ការ Yasukuni នៅទីក្រុង​តូក្យូ​កាល​ពី​ថ្ងៃទី​១៥ កក្កដា ២០១៦។
ភ្ញៀវ​ម្នាក់​ឱនគោរព​ជន​ដែល​បាន​ធ្វើ​ពលី​កម្ម​ក្នុង​សង្រ្គាម​ខណៈដែល​ភ្ញៀវ​ផ្សេងទៀតបាន​ចូល​មក​ក្នុង​ទីសក្ការ Yasukuni នៅទីក្រុង​តូក្យូ​កាល​ពី​ថ្ងៃទី​១៥ កក្កដា ២០១៦។

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នៅ​ថ្ងៃ​ច័ន្ទ​នេះ មិន​បាន​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​ពិធី​បុណ្យ​ខួប​លើក​ទី ៧១ នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​ពីរ​នៅ​ឯ​ទី​សក្ការ​បូជា Yasukuni ដែល​ជា​កន្លែង​រំលឹក​ដល់​ទាហាន​ជប៉ុន​ដែល​ទទួល​បរាជ័យ​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ។ លោក​ធ្វើ​ដូច្នេះ គឺ​ក្នុង​គោល​បំណង​ជៀសវាង​នូវ​ភាព​ប្រទាំង​ប្រទើស​ជាមួយ​ប្រទេស​ជិតខាង គឺ​ប្រទេស​ចិន និង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ជំនួស​ដោយ​ការ​មិន​បាន​ចូលរួម​នេះ លោក Abe បាន​ផ្ញើ​តង្វាយ​បែប​សាសនា​ទៅ​កាន់​ទី​សក្ការ​បូជា Yasukuni នេះ​វិញ។

កាល​ពី​ឆ្នាំ ២០១២ លោក Abe បាន​ទៅ​ទី​សក្ការ​បូជា​នេះ​ដើម្បី​រំលឹក​ដល់​នាយទាហាន​ជប៉ុន​ដែល​បាន​ពលី​ជីវិត​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ និង​មេដឹកនាំ​យោធា និង​មេដឹកនាំ​នយោបាយ​ជា​ច្រើន​រូប​ទៀត​ដែល​ត្រូវ​បាន​កាត់​ទោស​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នោះ បាន​ធ្វើ​ឲ្យ​មាន​ការ​ខឹង​សម្បារ​ពី​សំណាក់​រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង ដែល​ប្រទេស​ទាំង​ពីរ​នេះ​យល់​ឃើញ​ទី​សក្ការ​បូជា Yasukuni នេះ​ថា ជា​និមិត្ត​រូប​នៃ​លទ្ធិ​យោធា​និយម​នា​សម័យ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​ចាត់​ទុក​ការ​ទៅ​ទស្សនា​កន្លែង​នេះ​ថា​ជា​ចេតនា​ក្នុង​ការ​បិទបាំង​នូវ​ភាព​កាច​សាហាវ​នា​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ​របស់​ប្រទេស​ជប៉ុន។

តំណាងរាស្ត្រ​ជប៉ុន​ជា​ច្រើន​នាក់​បាន​ទៅ​កាន់​ទី​សក្ការ​បូជា Yasukuni នៅ​ថ្ងៃ​ច័ន្ទ​នេះ ដែល​ក្នុង​នោះ​មាន​លោក​អនុ​ប្រធាន​គណៈ​រដ្ឋមន្ត្រី​ជប៉ុន​លោក Koichi Hagiuda ផង​ដែរ។

នៅ​ឯ​ពិធី​បុណ្យ​ផ្លូវការ​ដើម្បី​រំលឹក​ដល់​ទាហាន​ជប៉ុន​ដែល​ស្លាប់​នៅ​ឯ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ លោក Abe បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​សន្យា​របស់​លោក​ថា​មិន​ធ្វើ​ឲ្យ​ភាព​ឈឺចាប់​ដែល​បណ្ដាល​មក​ពី​សង្រ្គាម​កើត​ឡើង​ជា​ថ្មី​នោះ​ទេ ប៉ុន្តែ​ក្នុង​នោះ​ដែរ លោក Abe មិន​ដែល​និយាយ​ពី​សកម្មភាព​របស់​ប្រទេស​ជប៉ុន​នៅ​ក្នុង​សម័យ​សង្គ្រាម និង​មិន​ដែល​ធ្វើ​ការ​សុំ​អភ័យទោស​ដល់​ជន​រងគ្រោះ​នា​ដោយ​សង្គ្រាម​នា​សម័យ​នោះ​នោះ​ដែរ។

នៅ​ឯ​ទីក្រុង Nanjing ប្រទេស​ចិន​ឯណោះ​វិញ អ្នក​តំណាង​មកពី​ប្រទេស​ចិន និង​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ជួប​ប្រជុំ​គ្នា​នៅ​សាល​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ​នៅ​ក្នុង​ការ​សម្លាប់​រង្គាល Nanking ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​ប្រទេស​ជប៉ុន​កាល​ពី​ឆ្នាំ ១៩៣៧ ក្នុង​គោល​បំណង​ដើម្បី​រំលឹក​ពី​ជ័យជំនះ​ដែល​ប្រទេស​ចិន​ហៅ​ថា សង្គ្រាម​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ជប៉ុន៕

XS
SM
MD
LG