ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​​​ព្រមាន​​ពី​​សកម្មភាព​គឃ្លើន​ខាង​ផ្លូវ​នាវាចរណ៍​​​របស់​ចិន


នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ Shinzo Abe និយាយ​ទៅ​កាន់​ក្រុម​អ្នក​យកព័ត៌មាន​នៅ​ទី​ស្នាក់អាស្រ័យ​ផ្លូវ​ការ​របស់​លោក​នៅ​ក្រុង​តូក្យូ នា​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៥។ ជប៉ុន​​​ព្រមាន​​ពី​​សកម្មភាព​គឃ្លើន​ខាង​ផ្លូវ​នាវាចរណ៍​​​របស់​ចិន។
នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ Shinzo Abe និយាយ​ទៅ​កាន់​ក្រុម​អ្នក​យកព័ត៌មាន​នៅ​ទី​ស្នាក់អាស្រ័យ​ផ្លូវ​ការ​របស់​លោក​នៅ​ក្រុង​តូក្យូ នា​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៥។ ជប៉ុន​​​ព្រមាន​​ពី​​សកម្មភាព​គឃ្លើន​ខាង​ផ្លូវ​នាវាចរណ៍​​​របស់​ចិន។

ប្រទេស​ជប៉ុន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​សកម្មភាព​ខាង​នាវាចរណ៍​ដ៏​គឃ្លើន​របស់​ចិនក្នុង​សមុទ្រ​ចិន​ខាង​កើត ​ជាការ​គម្រាម​កំហែង​ដ៏​ខ្លាំង​ដល់​សន្តិសុខ​របស់​ជប៉ុន ​នៅ​ពេល​ដែល​នាយករដ្ឋ​មន្រ្តី Shizo Abe ​ជំរុញ​វិធានការ​ដ៏​ចម្រូង​ចម្រាស​ជា​បន្ត​បន្ទាប់​ ដែល​មាន​គោល​បំណង​ពង្រីក​តួនាទី​ខាង​យោ​ធា​របស់​ជប៉ុន។

នៅ​ក្នុងការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​វិស័យ​ការពារ​ប្រទេស​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ ​ក្រសួងការពារ​ជាតិ​ជប៉ុន​ ​បាន​រិះគន់ការ​អភិវឌ្ឍ​អណ្តូង​ប្រេង​ និងឧស្ម័ន​នៅ​ក្រោម​បាត​សមុទ្រក្នុង​សមុទ្រ​ចិន​ខាង​កើត​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​និង​ការ​បង្កើន​វត្តមាន​ខាង​យោ​ធា​របស់​ចិន​នៅ​ជិត​ប្រជុំ​កោះ ​ដែល​ជប៉ុន​ត្រួតត្រា​ដែល​ត្រូវបាន​ទាមទារ​ដោយ​ប្រទេស​ចិន​ផង​ដែរ។

របាយការណ៍​នោះ ​បាន​ប្រកាស​ប្រឆាំង​សកម្មភាព​របស់​ចិន​នៅ​ក្នុងសមុទ្រ​ចិន​ខាង​ត្បូង​ដែល​សម្បូរ​ទៅ​ដោយ​ធន​ធាន ​ដែល​នៅទី​នោះ​ចិន​បាន​ចាប់​ផ្តើម​ស្ថាប​នា​កោះ​សិប្បនិមិត្តជា​ច្រើន។ នេះ​ជា​ចំណាត់​ការ​មួយ​ ដែល​បាន​ធ្វើ​ឲ្យ​ភាព​តាន​តឹង​រីកកាន់​តែ​ធំ​ឡើង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ និង​ប្រទេស​ជិត​ខាង​មួយ​ចំនួន​របស់​ខ្លួន​នៅ​តំបន់​អាស៊ី​ខាង​កើត។

របាយការណ៍​នោះ​បាន​សន្និដ្ឋាន​ថា «ប្រទេស​ចិន ​ជាពិសេស​ពាក់ព័ន្ធ​នឹង​ជម្លោះអំពី​បញ្ហា​ផ្លូវ​នាវាចរណ៍ ​បាន​បន្តធ្វើ​សកម្មភាពគឃ្លើន​ ​ដែល​រួម​មាន​ការ​ប៉ុនប៉ងធ្វើ​ការ​ផ្លាស់​ប្តូរ​ស្ថានការណ៍​ដោយ​ការ​បង្ខំ ​ហើយ​បាន​ប្រុងប្រៀប​ធ្វើ​ការ​ទាម​ទារ​ដោយ​ឯកត្តោ​ភាគី​របស់​ខ្លួន​ដោយ​គ្មាន​ការ​សម្របសម្រួល»។

​ក្រសួងការពារ​ជាតិ​ជប៉ុន ​ក៏​បាន​កំណត់​កម្មវិធី​មីស៊ីល​របស់​ប្រទេស​កូរ៉េខាង​ជើង​ ជា​ការ​គម្រាម​កំហែង​ដល់​សន្តិសុខ​ជប៉ុន​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG