ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​ចង់​ពិភាក្សា​អំពី​ការ​ដោះលែង​ជនជាតិ​ជប៉ុន​ដែល​ត្រូវ​បាន​ចាប់ពង្រត់​ នៅ​អំឡុង​ពេល​កិច្ចចរចា​រវាង​អាមេរិក​និង​កូរ៉េ​ខាង​ជើង


លោក​នាយករដ្ឋ​មន្ត្រី​ជប៉ុន Shinzo Abe ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បញ្ចប់​វគ្គបណ្តុះបណ្តាល​នៅឯ​ក្រសួង​ការពារជាតិ​ នៅ​ក្នុង​ក្រុង Yokosuka​ ខេត្ត Kanagawa ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។
លោក​នាយករដ្ឋ​មន្ត្រី​ជប៉ុន Shinzo Abe ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បញ្ចប់​វគ្គបណ្តុះបណ្តាល​នៅឯ​ក្រសួង​ការពារជាតិ​ នៅ​ក្នុង​ក្រុង Yokosuka​ ខេត្ត Kanagawa ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។

ខណៈ​កំពុង​អំពាវនាវ​ឲ្យ​មាន​ការ​រួបរួម​សាមគ្គី​ជាមួយ​សហរដ្ឋ​អាមេរិក​ និង​កូរ៉េខាងត្បូង​នៅ​មុន​កិច្ចចរចា​អំពី​អាវុធ​នុយក្លេអ៊ែរ​រវាង​សហរដ្ឋអាមេរិក​ និង​កូរ៉េខាងជើង​នោះ​ មេដឹក​នាំ​ជប៉ុន​កំពុង​ស្នើ​ឲ្យ​ដាក់​បញ្ជូល​បញ្ហា​របស់​ពួកគេ​ទៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​នោះ។

ក្នុង​ចំណោម​បញ្ហា​ទាំងនោះ​ មាន​បញ្ហា​សំខាន់​មួយ​គឺ​ការ​ទាមទារ​ជាយូរ​មក​ហើយ​របស់​រដ្ឋាភិបាល​ទីក្រុង​តូក្យូ​ឲ្យ​កូរ៉េខាងជើង​ដោះលែង​ជនជាតិ​ជប៉ុន​ដែល​ត្រូវ​បាន​ចាប់​ពង្រត់​កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅ។ អ្នកវិភាគ​ជនជាតិ​ជប៉ុន​ក៏​បង្ហាញ​ក្តី​បារម្ភ​ផង​ដែរ​ថា​ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ប្រហែល​ជា​យល់ព្រម​លុប​ចោល​កាំជ្រួញ​ម៉ីស៊ីល​វង់​ប្រតិបត្តិការ​ឆ្ងាយ​របស់​កូរ៉េខាងជើង​ ដែល​ជា​ការ​គំរាមកំហែង​ដល់​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​នៅ​បន្ត​អនុញ្ញាត​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​ផលិត​កាំជ្រួញ​ម៉ីស៊ីល​វង់​ប្រតិបត្តិការ​ជិត​ដែល​អាច​បាញ់​ដល់​ប្រទេសជប៉ុន។

ក្នុង​ពិធី​បញ្ចប់​វគ្គបណ្តុះបណ្តាល​នៅឯ​ក្រសួង​ការពារជាតិ​កាល​ពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe បាន​មាន​ប្រសាសន៍​ថា «ការ​រួបរួម​គ្នា​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ទប់ទល់​ជាមួយ​នឹង​កូរ៉េ​ខាងជើង​ដើម្បី​ឲ្យ​ប្រទេស​នេះ​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​និង​កាំជ្រួញ​មីស៊ីល​របស់​ពួកគេ​នោះ​ គឺ​ជា​ការងារ​ដ៏​សំខាន់។ ជាមួយ​គ្នា​នេះ​ដែរ​ យើង​នឹង​ដាក់​សម្ពាធ​ឲ្យ​ខ្លាំង​ទៅលើ​កូរ៉េខាងជើង​រហូត​ទាល់​តែ​ពួកគេ​ចាត់​វិធានការ​ជាក់លាក់»៕

XS
SM
MD
LG