ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​លោក Abe ​ប្រកាស​លា​ចេញពី​តំណែង​ដោយ​ហេតុផល​សុខភាព


លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយដែលលោកបានប្រកាសអំពីគម្រោងលាលែងពីតំណែងរបស់លោកដោយសារបញ្ហាសុខភាព នៅវិមាននាយករដ្ឋមន្ត្រី ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។
លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយដែលលោកបានប្រកាសអំពីគម្រោងលាលែងពីតំណែងរបស់លោកដោយសារបញ្ហាសុខភាព នៅវិមាននាយករដ្ឋមន្ត្រី ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។

លោក Shinzo Abe នាយក​រដ្ឋមន្ត្រី​ជប៉ុន ​និយាយ​ថា លោក​គ្រោង​ចុះចេញពី​តំណែង ដោយសារតែ​បញ្ហា​សុខភាព។

ថ្លែង​ទៅ​កាន់​ពួក​អ្នក​យកព័ត៌មាន​ នៅ​ថ្ងៃ​សុក្រ​នេះ នៅ​ក្នុង​ទីក្រុង​តូក្យូ លោក Abe បាន​និយាយ​ថា លោក​បានសម្រេច​ចុះ​ចេញពី​តំណែង ​ដោយសារតែ​លោក​មានជំងឺ​រលាកពោះវៀន​ធំ​ឡើង​វិញ ដែលបាន​បញ្ចប់អាណត្តិទី១​ នៃការកាន់​តំណែង​របស់​លោក​ កាលពី​ឆ្នាំ​២០០៧។

លោក Abe ដែលអាណត្តិ​របស់​លោក​នឹង​បញ្ចប់​នៅ​ខែ​កញ្ញា ឆ្នាំ២០២១ខាងមុខ ត្រូវគេរំពឹង​ថានឹងកាន់​តំណែង ​រហូតទាល់​តែ​មាន​មេដឹកនាំ​ថ្មីនៃគណបក្សរបស់លោក​ ដែលត្រូវបានជ្រើសតាំង និងបោះឆ្នោត​យល់ព្រម​ពី​សភា ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រីថ្មី។

ការ​ប្រមើលមើល​អំពី​ការលាចេញ​ពី​តំណែង​របស់​លោក​បាន​លេច​ចេញ​ឡើង ​នៅ​ដើម​ឆ្នាំ​នេះ បន្ទាប់ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ទៅ​ពិនិត្យ​សុខភាព​ នៅ​មន្ទីរពេទ្យ​ក្រុង​តូក្យូ ក្នុង​រយៈពេល​២សប្តាហ៍​ជាប់​ៗ​គ្នា​។ ​សេចក្តី​លម្អិត​អំពីស្ថានភាពសុខភាពរបស់លោក មិនត្រូវបានផ្សព្វផ្សាយ​ជា​សាធារ ណៈ​ទេ​ នៅពេល​នោះ។

លោក Abe ដែល​មាន​អាយុ​ ៦៥​ឆ្នាំ បាន​ទទួល​ស្គាល់​ថា ​លោក​មាន​ជំងឺ​រលាក​ពោះវៀន​ធំ ​តាំង​ពីលោក​នៅវ័យជំទង់​ ហើយ​បាន​និយាយ​ទៀត​ថា លោក​កំពុង​ទទួល​ការ​ការព្យាបាល​ជំងឺ​នេះ។

កាល​ពី​ថ្ងៃ​ច័ន្ទ លោក Abe បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ដែល​កាន់​តំណែង​យូរជាង​គេ​បង្អស់​របស់​ជប៉ុន​ ដោយ​បានកាន់​តំណែង​យូរជាង​លោក Eisaku Sato ដែលជា​ជីតា​របស់​លោក​ដែលបានកាន់​តំណែង​រយៈពេល​ ២ពាន់ ​៧រយ ​៩៨ថ្ងៃ​ ចាប់​ពី​ឆ្នាំ​១៩៦៤​ ដល់​ឆ្នាំ​១៩៧២៕

XS
SM
MD
LG