ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​បង្ហោះ​យានអវកាស​​ពាណិជ្ជកម្ម​លើក​ដំបូង​ក្នុង​ពិភពលោក​ទៅ​​ភពព្រះចន្ទ


នៅ​ក្នុង​ទីក្រុង​តូក្យូ នៅ​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២២២ មន្ត្រី​នៃ​​បេសកកម្ម​របស់​យានអវកាស Inc's HAKUTO-R​ របស់​ក្រុមហ៊ុន ispace Inc មើល​ការផ្សាយ​បន្តផ្ទាល់​នៃ​ការបាញ់​បង្ហោះ​​ជើង​ទម្រ​រ៉ុក្កែត SpaceX Falcon 9 សម្រាប់ ispace នៅ​ស្ថានីយ៍​កងកម្លាំង​អវកាស Cape Canaveral។
នៅ​ក្នុង​ទីក្រុង​តូក្យូ នៅ​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២២២ មន្ត្រី​នៃ​​បេសកកម្ម​របស់​យានអវកាស Inc's HAKUTO-R​ របស់​ក្រុមហ៊ុន ispace Inc មើល​ការផ្សាយ​បន្តផ្ទាល់​នៃ​ការបាញ់​បង្ហោះ​​ជើង​ទម្រ​រ៉ុក្កែត SpaceX Falcon 9 សម្រាប់ ispace នៅ​ស្ថានីយ៍​កងកម្លាំង​អវកាស Cape Canaveral។

ក្រុមហ៊ុន​មួយ​របស់​ប្រទេស​ជប៉ុន​បានបាញ់​បង្ហោះ​យានអវកាស​របស់​ខ្លួនទៅ​កាន់​ភព​ព្រះចន្ទកាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ បន្ទាប់​ពី​មាន​ការ​ពន្យារ​ពេល​អស់​ពេលជា​ច្រើន​លើក​កន្លង​ទៅ​ ដែល​ជា​ជំហាន​ដំបូង​របស់​ប្រទេស​នេះ​ ក៏​ដូចជា​ក្រុមហ៊ុន​ឯកជន​ផង​ដែរ។​ ​នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters។​ ​

បេសកកម្ម​របស់​យានអវកាស Inc's HAKUTO-R​ ​ត្រូវ​បាន​បាញ់​បង្ហោះ​ទៅ​លើ​អាកាស​ដោយ​ពុំ​មាន​ឧប្បតិ្តហេតុ​ណា​មួយឡើយចេញ​ពី​ជ្រោយ​នៃ​ឆ្នេរ Cape Canaveral ក្នុង​រដ្ឋ Florida ​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​មាន​ការ​ផ្អាកអស់​ចំនួន​២​ដង​ ដោយ​សារ​តែមាន​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ជើង​ទម្រ​រ៉ុក្កែត​ SpaceX Falcon 9​ របស់​វា។​

មាន​មនុស្ស​ប្រមាណ​ជាង១០០​នាក់​ បាន​ចូលរួម​ក្នុង​ពិធី​មើលការ​បាញ់​បង្ហោះ​យាន​អវកាស​នេះ​ ក្នុង​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​ ដោយ​មាន​ការ​ស្រែក​ហ៊ោ​កញ្ជៀវ​ដោយ​ការ​អបអរ នៅ​ពេល​ដែលជើង​ទម្រ​រ៉ុក្កែតនៃ​យានយន្ត​នេះ​ ត្រូវ​បាន​បាញ់​បង្ហោះ​ឡើង​ដើម្បី​នាំ​យាន​អវកាស​នោះ​ចូល​ទៅក្នុង​ផ្ទៃ​រាត្រី​កាលដ៏​ងងឹត​នោះ។​

«ខ្ញុំ​សប្បាយ​រីករាយ​ណាស់​ បន្ទាប់​ពីមានផ្អាក​អស់​ជា​ច្រើន​ដង​។​ ​វា​ជាការ​ល្អ​ណាស់ដែលការ​បាញ់​បង្ហោះ​យានអវកាសរបស់​ជប៉ុន​នេះ ត្រូវ​បាន​ធ្វើឡើង​ដោយ​ត្រឹម​ត្រូវ​នៅ​ថ្ងៃនេះ»។​ ​នេះបើ​តាម​ការ​ឱ្យ​ដឹង​របស់​បុគ្គលិកធ្វើ​ការ​ក្នុងក្រុមហ៊ុន​អេឡិចត្រូនិក​ក្នុង​ប្រទេស​ជប៉ុន​ម្នាក់​ឈ្មោះ​ ​Yuriko Takeda អាយុ២៨​ឆ្នាំ​ ​ដែល​បាន​ចូល​រួមក្នុង​កម្មវិធី​មើល​ការបាញ់​បង្ហោះ​យានអវកាសរបស់​ជប៉ុនមួយ​នេះ។​ ​

បេសកកម្មដ៏ជោគជ័យនៃ​ការ​បាញ់​បង្ហោះ​យានអវកាស​របស់​ជប៉ុន​នេះ​ គឺ​ជា​រឿង​ដ៏​សំខាន់​មួយ​ នៅក្នុង​កិច្ចសហ​ប្រតិបត្តិការអវកាស​រវាងប្រទេស​ជប៉ុន​និង​សហរដ្ឋ​អាមេរិក​ ខណៈ​ពេល​ដែល​ប្រទេស​ចិន​ កំពុង​ក្លាយ​ជា​គូប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ឡើង ហើយ​ការ​បាញ់​បង្ហោះ​ដោយទម្រ​រ៉ុក្កែត​របស់​រុស្ស៊ីលែង​មាន​ទៀត​ហើយ​ ​ស្រប​ពេល​ដែល​រុស្ស៊ី​ឈ្លានពានប្រទេស​អ៊ុយក្រែន៕

XS
SM
MD
LG