ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​និង​ហ្វីលីពីន​ធ្វើសមយុទ្ធ​នាវា​រួម​គ្នា​លើក​ទី១


នៅក្នុងរូបថតចែកចាយដោយកងកម្លាំងប្រដាប់អាវុធហ្វីលីពីន នាវាហ្វីលីពីន BRP Jose Rizal (FF150) ស្តាំ និងនាវា USS Gabriel Giffords (LCS 10) បើកបរក្នុងអំឡុងពេលសមយុទ្ធយុទ្ធសាស្ត្ររវាងហ្វីលីពីន និងសហរដ្ឋអាមេរិក នៅសមុទ្រហ្វីលីពីនខាងលិច កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
នៅក្នុងរូបថតចែកចាយដោយកងកម្លាំងប្រដាប់អាវុធហ្វីលីពីន នាវាហ្វីលីពីន BRP Jose Rizal (FF150) ស្តាំ និងនាវា USS Gabriel Giffords (LCS 10) បើកបរក្នុងអំឡុងពេលសមយុទ្ធយុទ្ធសាស្ត្ររវាងហ្វីលីពីន និងសហរដ្ឋអាមេរិក នៅសមុទ្រហ្វីលីពីនខាងលិច កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

កងទ័ព​ជើងទឹក​របស់​ហ្វីលីពីន​និង​ជប៉ុន​បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជា​លើក​ទី១​របស់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង នៅពេល​ដែល​សម្ព័ន្ធមិត្ត​ទាំង​២​របស់​សហរដ្ឋ​អាមេរិក​នេះ​បង្កើន​ចំណង​ទាក់ទង​សន្តិសុខ​នៅ​ក្នុង​ការប្រឈម​ការ​ដាក់​សម្ពាធ​កើនឡើង​ពី​ប្រទេស​ចិន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

សមយុទ្ធ​នេះ​កើត​មាន​ឡើង​បន្ទាប់ពី​ការ​ចុះ​ហត្ថលេខា​មិន​ដល់​មួយ​ខែ​ផង​លើ​កិច្ចព្រម ព្រៀង​រវាង​រដ្ឋាភិបាល​ក្រុង​ម៉ានីល​និង​រដ្ឋាភិបាល​ក្រុង​តូក្យូ​ដើម្បី​អនុញ្ញាត​ឱ្យ​ដាក់​ពង្រាយ​កងទ័ព​នៅ​លើ​ទឹកដី​របស់​ប្រទេស​ផង​ខ្លួន​ទៅ​វិញ​ទៅ​មក។

នាវា​ពិឃាត​របស់​ជប៉ុនJS Sazanami និង​កង​នាវា​បំពាក់​ដោយ​កាំជ្រួច​មីស៊ីល​ហ្វីលី ពីន​ឈ្មោះBRP Jose Rizal បាន​ចូលរួម​នៅ​ក្នុង«សកម្មភាព​កិច្ចសហការ​នាវាចរណ៍» ទ្វេភាគី​លើក​ទី១របស់​ប្រទេស​ទាំង២។ នេះ​បើ​តាម​ការបញ្ជាក់​របស់​យោធា​ហ្វីលីពីន​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ។

សេចក្តីថ្លែងការណ៍​នោះ​បាន​បន្ត​ទៀត​ថា«សកម្មភាព​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ចខំប្រឹង​ប្រែង​ដែល​បន្ត​ដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​និង​អន្តរជាតិ​ឆ្ពោះ​ទៅ សម្រេច​ឲ្យ​បាន​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហរ។

នាវា​របស់​ប្រទេស​ទាំង​២​បាន​ធ្វើ​សមយុទ្ធ​ទាក់ទង​គ្នា​និង​អនុវត្ត​សមយុទ្ធ​យុទ្ធសាស្ត្រ​នៅ​ក្នុង​សមុទ្រ​ហ្វីលីពីន​ខាង​លិច ជា​ឈ្មោះ​ដែល​រដ្ឋាភិបាល​ហ្វីលីពីនហៅ​ផ្នែក​ខ្លះ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​នៅ​ជិត​បំផុត​នៅ​ឆ្នេរ​សមុទ្រ​ហ្វីលីពីន។

សេចក្តីថ្លែងការណ៍​បាន​បន្ថែម​ទៀត​ថាសមយុទ្ធ​រួម​នេះ​«​លើក​ដំកើង​សមត្ថភាព​យុទ្ធ សាស្ត្ររបស់​កង​នាវា​ហ្វីលីពីន​និង​ជប៉ុន​ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​ឱ្យ​ខ្លាំង​និង​ការតាំង ចិត្ត​រវាង​គ្នា​ទៅវិញ​ទៅមក​ដើម្បី​រក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់»។

អ្នក​នាំពាក្យ​យោធា​ហ្វីលីពីន​លោក Xerxes Trinidad បាន​និយាយ​ថា​ក្នុង​អំឡុង​នៃ​សម យុទ្ធ​នោះ នាវា​ចម្បាំង​ចិន​ធន់ Jiangdaoមួយ​គ្រឿង​បាន​ត្រូវ​គេ​សង្កេត​ឃើញ​នៅ​ក្នុង​តំបន់​មួយ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៧គីឡូម៉ែត្រ និង​នាវា​ចម្បាំង​ធន់ Jiangkai បាន​ត្រូវ​គេ​សង្កេត​ឃើញ​នៅ​ក្នុង​តំបន់​មួយ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល៩គីឡូម៉ែត្រ។

លោក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​នាវា​ចំបាំង​ចិន​ទាំង​ពីរ​គ្រឿង​នោះ​បាន​ត្រូវ​គេ​សង្កេត​ឃើញ​នៅ​តាម​ពី​ក្រោយ ក៏ប៉ុន្តែ មិន​បាន​ជ្រៀតជ្រែកសមយុទ្ធ​នោះ​ទេ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG