នៅពេលបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃទៅកាន់ប្រទេសឥណ្ឌា លោកនាយករដ្ឋមន្រ្តីជប៉ុនShinzo Abeបានអំពាវនាវឲ្យមានការអនុវត្តខ្លាំងៗនូវសេច ក្តីសម្រេចរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើងចំពោះការសាកល្បងអាវុធនុយក្លែអ៊ែរកាលពីពេលថ្មីៗនេះរបស់ខ្លួន។
បន្ទាប់ពីធ្វើការចរចាកាលពីថ្ងៃព្រហស្បតិ៍ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោកអាបេបាននិយាយថា «ខ្ញុំសូមអំពាវនាវដល់ពិភពលោក រួមជាមួយលោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modiថា យើងចាំបាច់ធ្វើឲ្យកូរ៉េខាងជើងផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនតាមរយៈការអនុវត្តសេចក្តីសម្រេចថ្មីរបស់អង្គការសហប្រជាជាតិដោយសហគមន៍អន្តរជាតិ»។
ដោយនិយាយថា កូរ៉េខាងជើងនឹងត្រូវកាត់បន្ថយកម្មវិធីកាំជ្រួចមីស៊ីលនិងនុយ ក្លែអ៊ែររបស់ខ្លួន លោកនាយករដ្ឋមន្រ្តីអាបេបាននិយាយថាជប៉ុននិងឥណ្ឌានឹងចាត់វិធានការយ៉ាងខ្លាំងប្រឆាំងនឹងបញ្ហាដែលកើតចេញពីទីនោះ។ លោកបាននិយាយទៀតថា មេដឹកនាំទាំង២បានព្រមព្រៀងគ្នាលើសេចក្តីត្រូវការធ្វើឲ្យកូរ៉េខាងជើងផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន។
ក្នុងសេចក្តីថ្លែងការណ៍រួម លោកនាយករដ្ឋមន្រ្តីទាំង២ បានជំរុញយ៉ាងខ្លាំងឲ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីនុយក្លែអ៊ែនិងកាំជ្រួចបាលីស្ទិករបស់ខ្លួនហើយឈប់ចាត់វិធានការបង្ករហេតុបន្ថែមទៀត។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្រ្តីជប៉ុនអាបេ បានសម្ភោធគម្រោងរទេះភ្លើងលឿននៅក្នុងទីក្រុង Ahmedabad ភាគខាងលិចហើយបានប្រាប់អ្នកស្តាប់ប្រកបដោយការសាទរថា មិត្តភាពរវាងឥណ្ឌានិងជប៉ុនបានអភិវឌ្ឍន៍ទៅជាដៃគូដ៏សំខាន់នៅក្នុងតំបន់មហាសមុទ្រឥណ្ឌានិងមហាសមុទ្រប៉ាស៊ីហ្វិក។ លោកនាយករដ្ឋមន្រ្តីជប៉ុនមានប្រសាសន៍ទៀតថា «ឥណ្ឌាខ្លាំងមួយជាផលប្រ យោជន៍របស់ជប៉ុនហើយជប៉ុនខ្លាំងមួយជាផលប្រយោជន៍ឥណ្ឌា»៕