ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រឿងក្តី​របស់​លោក Liu Xiaobo ​ជ័យ​លាភីណូបែល​សន្តិភាព​ដែល​ជាប់​ពន្ធ​នាគារ ធ្វើ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ដល់​ខួប​លើកទី២០​របស់​ក្រុង​ហុងកុង


សម្ព័ន្ធ​ហុងកុង​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក Liu Xiaobo។
សម្ព័ន្ធ​ហុងកុង​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក Liu Xiaobo។

ព័ត៌មាន​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​កន្លង​មកនេះ​ថា ​លោក Liu Xiaobo ​ជ័យ​លាភី​ណូបែល​សន្តិភាព​ដែល​ជាប់​ពន្ធនាគារ ​បានត្រូវ​គេធ្វើ​រោគ​វិនិច្ឆ័យ​មាន​ជំងឺមហា​រីក​ថ្លើម​កំពុង​ធ្វើ​ឲ្យ​អាប់​អួរ​ដល់​ខួប​លើកទី២០​នៃ​ការ​ប្រគល់​ដែនដី​ក្រុង​ហុងកុង​ពីចក្រភព​អង់គ្លេស​ទៅ​ឲ្យ​ប្រទេស​ចិន​ដី​គោក​វិញ។

មុន​ពេល​ខួប​ថ្ងៃ​ទី១ ខែ​កក្កដា​ហើយនឹង​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក ស្រី Carrie Lam ប្រធាន​ប្រតិបត្តិ​ថ្មី​ដែលទទួល​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ​ពួក​សកម្ម​ជន​បាន​អង្គុយ​នៅ​លើ​រូបសំណាក​នៅ​ខាងក្រៅ​មជ្ឈ​មណ្ឌល​សន្និបាត​ដែលពិធី​បុណ្យ​ខួប​នឹង​ធ្វើ​ឡើង​នៅ​ទី​នោះ។

បាតុករ​ដែល​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​ផ្ទាល់​នៅ​ក្នុង​ទីក្រុង​ហុងហុង​ហើយ​និង​ដោះ​លែង​លោក Liu ​ដោយ​គ្មាន​លក្ខខណ្ឌ​បាន​ស្ថិត​ក្នុង​ភាព​មិន​ចាញ់​មិន​ឈ្នះ​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​ជាមួយ​ប៉ូលិស។ ពួក​សកម្ម​ជន​បាន​បដិសេធ​ពុំ​ព្រម​ចាក​ចេញ​រហូត​ទាល់តែ​រហូតទាល់​តែ​ពួកគេ​ត្រូវ​បាន​ប៉ូលិស​អូស​ចេញ ឬ​សែង​ចេញ​ពី​រូបសំណាក​ដែល​ជា​អំណោយ​មក​ពី​ប្រទេស​ចិនដីគោក​បន្ទាប់​ពីការ​ប្រគល់​ដែនដី​នោះ​នៅ​ឆ្នាំ​១៩៩៧។

នៅ​ឆ្នាំ​២០១១ ​តុលាការ​ចិន​បាន​កាត់​ទោស​លោក Liu ឲ្យ​ជាប់​ពន្ធនាគារ១១​ឆ្នាំ​«ចំពោះ​ការ​ញុះញង់​ឲ្យ​មាន​ការ​ផ្តួលរំលំអំណាច​រដ្ឋ‍»។

ចំពោះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ខួប​លើក​ទី​២០​ឆ្នាំ​នេះ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ពិធី​និងឱកាសឆ្ពោះ​ទៅកាន់​អនាគត​កាន់​តែ​ភ្លឺស្វាង​ឡើង​សម្រាប់មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សាកល​លោក​នេះ ​ក៏ប៉ុន្តែ ​មាន​មនុស្ស​ដែលដែល​មើល​ឃើញ​ស្រដៀងគ្នា​ពី ស្ថានភាព​របស់​លោក Liu ​ហើយ​នឹងការ​ព្រួយ​កង្វល់​ពីការ​ធ្លាក់​ចុះ​នៃ​សេរីភាព​ហើយ​និង​ការ​រឹត​បន្តឹង​របស់​ចិន​លើ​កិច្ចការ​របស់​ទីក្រុង​កំពង់​ផែនេះ៕

XS
SM
MD
LG