ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រ្តី​ជនជាតិ​អ៊ីស្រាអែលត្រូវបានចាក់សម្លាប់ រួមទាំង​អ្នកវាយ​ប្រហារ​៣​នាក់​


សេវាសង្រ្គោះបន្ទាន់ Israel ជម្លៀសសាកសពជនជាតិ Palestin ពី​កន្លែងកើតហេតុលំនៅដ្ឋាន Gush Etzion ក្នុងតំបន់ West Bank ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥
សេវាសង្រ្គោះបន្ទាន់ Israel ជម្លៀសសាកសពជនជាតិ Palestin ពី​កន្លែងកើតហេតុលំនៅដ្ឋាន Gush Etzion ក្នុងតំបន់ West Bank ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥

ស្ត្រីជនជាតិអ៊ីស្រាអែល (Israel) ម្នាក់ត្រូវបានចាក់សម្លាប់ហើយអ្នកវាយប្រហារជនជាតិ ប៉ាលេស្ទីន (Palestine) បីនាក់ទៀតត្រូវបានស្លាប់ក្នុងឧប្បទវហេតុមួយបន្តបន្ទាប់គ្នាកាលពីថ្ងៃអាទិត្យនៅតំបន់ West Bank ដែលកាន់កាប់ដោយ អ៊ីស្រាអែល។

ស្ត្រី​អាយុ២១​ឆ្នាំ​ម្នាក់ត្រូវបានចាក់​សម្លាប់​ជា​ច្រើនដង​ចំក្បាល​និង​ដើមទ្រូង​នៅពេល​ដែល​ជន​ជាតិ​ ប៉ាលេស្ទីន ម្នាក់​បាន​វាយ​ប្រហារ​នាង​នៅ​មុន​ពេល​គាត់​បាន​ត្រូវ​បាញ់សម្លាប់​ដោយ​ពួក​ទាហាន​ដែល​នៅ​ជិតនោះ តាម​ការ​ប្រាប់ឱ្យ​ដឹង​ពីក្រុមយោធា។​

នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​មុន​នេះ​ ពួក​យោធា​បាន​និយាយថាមានស្ត្រី​ម្នាក់​បាន​ដកកាំបិតមួយ​ចេញ នៅ​ឯក្លោងទ្វារចូល​របស់មូលដ្ឋានយោធា​មួយកន្លែង​ហើយ​បាន​ចាប់ផ្តើម​ដើរ​សំដៅរក​ជន​ស៊ីវិល។​ អ្នករស់នៅក្នុង​តំបន់ West Bank ម្នាក់បាន​និយាយ​ថា​គាត់​បាន​បើក​ឡាន​ចេញ​ពី​ផ្លូវហើយ​បុក​ស្ត្រីម្នាក់​នោះ។ បន្ទាប់មក ទាហាន​ម្នាក់ក៏បាន​បាញ់​សម្លាប់​នាង។

កំណើន​អំពើ​ហិង្សា​តាមផ្លូវ​ចំនួន​៨​សប្តាហ៍​មក​ហើយនេះ​បាន​ធ្វើ​ឲ្យមានឧបសគ្គដល់​ប្រព័ន្ធ​សន្តិសុខ​នៃ​ប្រទេស​ អ៊ីស្រាអែល ហើយបាន​ធ្វើឱ្យ​មាន​ការ​ភ្ញាក់ផ្អើល ដល់​សហរដ្ឋអាមេរិក ដែលលោករដ្ឋមន្ត្រីការបរទេស John Kerry នឹងធ្វើដំណើរ​ទៅ​បំពេញ​ទស្សនកិច្ចក្នុង​តំបន់នោះនៅ​សប្តាហ៍នេះ។​

កំឡុងពេលពីរ​ខែ​កន្លង​ទៅ​នេះ ជនជាតិប៉ាលេស្ទីន៨៣​នាក់ត្រូវបាន​សម្លាប់​ ដែល​មួយ​ចំនួនត្រូវបានសម្លាប់នៅ​ពេល​កំពុង​ធ្វើការ​វាយ​ប្រហារ​ ហើយ​ខ្លះ​ទៀត​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​កង​កម្លាំង​ អ៊ីស្រាអែល ​ ចំណែក​ឯ​ជនជាតិ​ អ៊ីស្រាអែល ​១៩​នាក់ទៀត​និង​និស្សិតជនជាតិ​អាមេរិក​ម្នាក់ត្រូវបាន​សម្លាប់ដោយសារការ​ចាក់ ការបាញ់កាំភ្លើង​និងការបើកឡានបុកពីជនជាតិ​ប៉ាលេស្ទីន៕

XS
SM
MD
LG