ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែលបដិសេធ​ការស៊ើបអង្កេត​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​តំបន់​ Gaza


រូបឯកសារ៖ កុមារជនជាតិប៉ាឡេស្ទីនម្នាក់មើលទៅរណ្តៅមួយពីការវាយប្រហារដោយមីស៊ីលអ៊ីស្រាអែល ដែលបានបំផ្លាញផ្ទះមួយខ្នង និងសម្លាប់សមាជិកប្រាំបួននាក់នៃគ្រួសារមួយ នៅតំបន់ Gaza កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ កុមារជនជាតិប៉ាឡេស្ទីនម្នាក់មើលទៅរណ្តៅមួយពីការវាយប្រហារដោយមីស៊ីលអ៊ីស្រាអែល ដែលបានបំផ្លាញផ្ទះមួយខ្នង និងសម្លាប់សមាជិកប្រាំបួននាក់នៃគ្រួសារមួយ នៅតំបន់ Gaza កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ៊ីស្រាអែល​បាន​ច្រានចោល​សេចក្តី​សម្រេច​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុងឡាអេ​បើក​ការ​ស៊ើប​អង្កេត​ថា ​តើ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅតំបន់​ Gaza Strip ​ឬ​យ៉ាង​ណា។ ​រដ្ឋ​អាជ្ញា​បាន​និយាយ​ថា​ ​អ្នកស្រី​ក៏​ប្រហែល​ជា​នឹង​ស៊ើប​អង្កេត​ក្រុម​ Hamas ដែល​គ្រប់គ្រង​តំបន់​ Gaza ​ផង​ដែរ។ ​អ៊ីស្រាអែល​និយាយ​ថា ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​គ្មាន​យុត្តាធិការ​ទេ​ ​ពីព្រោះ​ប៉ាឡេស្ទីន​មិនមែន​ជា​រដ្ឋ។​

អគ្គ​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​និយាយ​ថា​ លោកស្រី​ជឿជាក់​ថា​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​បើក​ការ​ស៊ើប​អង្កេត​ថា ​តើ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​នៅ​តំបន់ ​West Bank ​ភាគខាង​កើត​ Jerusalem​ និង​តំបន់​ Gaza Strip ​ឬ​យ៉ាងណា។​

ការ​សម្រេច​របស់​អ្នកស្រី​ Fatou Bensouda ​នេះ​ធ្វើឡើង​បន្ទាប់ពីមាន​ការ​ស៊ើប​អង្កេត​អស់​រយៈ​ពេល​ជាង​៤​ឆ្នាំ​ ​បន្ទាប់ពី​មាន​ការ​ស្នើសុំ​របស់​ប៉ាឡេស្ទីន​ឲ្យ​ស៊ើប​អង្កេតអំពើ​របស់​អ៊ីស្រាអែល។​

អ្នកស្រី​និយាយ​ថា ​«ដោយ​សង្ខេប​ខ្ញុំ​ពេញចិត្ត​ព្រោះ​ទី១៖ ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​ត្រូវ​បាន​ប្រព្រឹត្ត​នៅ​តំបន់​ West Bank ​នៅ​ក្រុង ​Jerusalem​ ខាង​កើត​និង ​Gaza Strip។​ ទីពីរ​សំណុំ​រឿង​ដែល​អាច​កើត​ចេញពី​ស្ថាន​ការណ៍នេះ​អាច​យក​ជា​សាច់​ការ​បាន​ ហើយទីបី​គឺ​គ្មាន​ហេតុផល​ដែល​អាច​ជឿជាក់​ថា ​ការស៊ើប​អង្កេត​បែប​នេះ​នឹង​មិន​បម្រើផល​ប្រយោជន៍​យុត្តិធម៌​នោះ​ទេ»។​

ប្រធានាធិបតី​ប៉ាឡេស្ទីន​លោក ​Mahmoud Abbas ​បាន​ស្វាគមន៍​ការ​សម្រេច​នេះ។ ​លោក​បាន​និយាយ​ថា​ វាជាថ្ងៃ​ដ៏​អស្ចារ្យ​មួយ ហើយ ​វា​មាន​ន័យ​ថា ​តុលាការ​នឹង​ចាប់​ផ្តើម​ទទួល​យក​សំណើ​របស់​ប៉ាឡេស្ទីន​ដើម្បី​កាត់ទោស​មន្ត្រី​នយោបាយ​និង​យោធា​អ៊ីស្រាអែល។​

អ្នក​នាំពាក្យ​របស់​ក្រុម​ Hamas ​ក៏​បាន​ស្វាគមន៍​ការ​សម្រេច​នេះ​ដែរ​ ដោយ​ធ្វើ​មិន​ដឹង​អំពី សេចក្តី​សម្រេច​មួយ​ផ្នែក​របស់​អ្នកស្រី​ Bensouda​ ដែល​ថា ​អ្នកស្រី​ចង់​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាមរបស់​ក្រុម​ Hamas ​ផង​ដែរ។​ នាយក​រដ្ឋមន្រ្តីអ៊ីស្រាអែល​លោក​ Benjamin Netanyahu​ បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេចនេះ ដោយ​និយាយ​ថា​ នេះជា​ថ្ងៃ​ងងឹត​សម្រាប់​សេចក្តីពិត​និង​យុត្តិធម៌៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG