អ៊ីស្រាអែលកត់សម្គាល់ខួប៦ខែនៃការវាយប្រហារដ៏ប្រល័យរបស់ក្រុមហាម៉ាស់
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិយាយថា នឹងមិនមានបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សានោះឡើយ ក្រោយរយៈពេល៦ខែ នៃការវាយប្រហារដ៏ប្រល័យលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ តុលាកន្លងទៅ។ ការណ៍នេះកើតមានឡើងខណៈមានសម្ពាធកាន់តែខ្លាំងលើអ៊ីស្រាអែល ជុំវិញការស្លាប់មនុស្សនៅក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស់ក្នុងទឹកដីប៉ាឡេស្ទីន។ អ្នកយកព័ត៌មានវីអូអេ លោក Arash Arabasadi មានសេចក្តីរាយការណ៍ជុំវិញរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖