ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​​​​Islamic State​​​​​​​​ កាត់​​​ក្បាល​​​អ្នក​​​កាសែត​​​អាមេរិក​​​ម្នាក់​​​ទៀត

រូប​​​ថត​​​ដែល​​​​​​ទាញ​​​ចេញ​​​ពី​​​​​​វីដេអូ​​​​​​បង្ហោះ​​​តាម​​​​​​​​​អ៊ីនធឺណិត​​​ដោយ​​​​​​ក្រុម​​​ Islamic State​​​ បង្ហាញ​​​ពី​​​​​​ការ​​​កាត់​​​ក្បាល​​​អ្នក​​​កាសែត​​​អាមេរិក​​​Steven ​​​Sotloff ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​០២​​​ខែ​​​កញ្ញា​​​ឆ្នាំ​​​២០១៤។

ក្រុម​សកម្ម​ប្រយុទ្ធ​ Islamic State​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​តាម​ប្រព័ន្ធអ៊ីនធឺណិត​បង្ហាញ​ពីកាត់​ក្បាល​អ្នក​កាសែត​ជនជាតិ​អាមេរិកម្នាក់​ទៀត​។​ អ្នក​កាសែត​រូប​នោះ​មាន​ឈ្មោះ​ថា Steven Sotloff។​

ឃាតករ​ដែលពាក់​ម៉ាស់​បិទ​មុខ​ជិតបានអះអាងថាក្រុម​ខ្លួន​អាច​នឹងសម្លាប់​ចំណាប់​ខ្មាំងជនជាតិ​អង់គ្លេសម្នាក់ទៀត​មានឈ្មោះ​ថា David Haines​ ហើយព្រមានរដ្ឋាភិបាល​ប្រទេស​អង់គ្លេសកុំ​ឲ្យ​ចូលរួម​ក្នុង​ផែនការ​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ក្រុម​ Islamic ​State​។

​ក្នុង​វីដេអូ​នោះ​ឃាតករ​បានបញ្ជាក់​ថា​ការ​សម្លាប់អ្នក​កាសែត Sotloff​ គឺ​ជា​ការ​សងសឹក​នឹង​សហរដ្ឋ​អាមេរិក​ដែល​រ​វាយ​ប្រហារ​តាម​អាកាស​លើ​ក្រុមរបស់​ខ្លួន​។

​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ស្រី​ Jen Psaki​ និយាយ​ថាក្រុម​មន្ត្រី​ជំនាញ​កំពុង​ធ្វើ​ការ​ពិនិត្យ​លើ​ឃ្លីប​វីដេអូនោះ​។ដោយ​ឡែកកាល​ពី​ខែ​សីហាក្រុម​សកម្ម​ប្រយុទ្ធ​ Islamic ​State​ ក៏​បាន​បង្ហោះ​វីដេអូ​ដែលបង្ហាញ​ពី​ការ​សម្លាប់​អ្នក​កាសែត​ជនជាតិ​អាមេរិកJim Foley​ផង​ដែរ​៕

XS
SM
MD
LG