ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​រដ្ឋឥស្លាម​​អះអាង​ទទួល​ខុសត្រូវ​ការ​វាយប្រហារ​នៅ​អាហ្វហ្គានីស្ថាន


ជនជាតិ​អាហ្វហ្គាន​ប្រមូល​ផ្តុំ​គ្នានៅ​ខាង​មុខ​មជ្ឈមណ្ឌល​វប្បធម៌​ Shiite ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃទី​២៨ ធ្នូ ២០១៧។
ជនជាតិ​អាហ្វហ្គាន​ប្រមូល​ផ្តុំ​គ្នានៅ​ខាង​មុខ​មជ្ឈមណ្ឌល​វប្បធម៌​ Shiite ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃទី​២៨ ធ្នូ ២០១៧។

ការ​វាយ​ប្រហារ​អត្តឃាត​មួយ​ក្នុង​អាគារ​មួយ​ក្នុង​ក្រុង​កាប៊ុល​ដែល​មាន​មជ្ឈមណ្ឌល​វប្បធ៌ម​ឥស្លាមShi'ite មួយមាន​ចំណង​ទាក់ទង​ជាមួយ​ប្រទេស​អ៊ីរ៉ង់​នៅ​ក្នុង​នោះ​ បានបណ្តាល​ឱ្យ​មនុស្ស​រាប់សិបនាក់​ស្លាប់និង​របួស។​

លោក Nusrat Rahimi អ្នក​នាំពាក្យ​រង​នៃក្រសួង​ក្រសួង​មហាផ្ទៃ​ប្រទេស​អាហ្វហ្គានីស្ថាន បានបញ្ជាក់​ប្រាប់វីអូអេ​ថា​មនុស្ស៤០​នាក់​បានបាត់បង់ជីវិត​ហើយ​មនុស្ស​៣០នាក់ទៀត​បាន​ត្រូវ​របួស​ហើយ​លោករំពឹង​ថា​ចំនួន​មនុស្សស្លាប់​នឹង​កើន​ច្រើនថែមទៀត។

ក្រុម​រដ្ឋ​ឥស្លាម​បាន​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវដល់​ការ​វាយ​ប្រហារនេះ​។​សេចក្តី​ថ្លែងការណ៍​មួយ​តាម​បណ្តាញ​ Internet ចែង​ថា​ការ​វាយ​ប្រហារ​នេះ​បាន​ត្រូវ​ធ្វើឡើង​ដោយ​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាតម្នាក់​ហើយ​ថា​គ្រាប់បែក​បី​គ្រាប់​ទៀត​បានត្រូវ​ប្រើប្រាស់​ក្នុងការ​វាយ​ប្រហារនេះ​ដែរ។​ ក្រុម​រដ្ឋឥស្លាម​ក៏​បាន​អះអាង​ទាមទារ​ការទទួលខុសត្រូវ​ដល់ការ​វាយ​ប្រហារ​កាលពី​ពេលមុនៗ​លើ​កន្លែង​សក្ការៈបូជា​និង​ក្បួន​ដង្ហែរ​របស់ក្រុម Shi'ite នៅ​ក្នុង​ក្រុង​កាប៊ុលនិងកន្លែងឯទៀតៗ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដែរ។

ក្រុម​អ្នកឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​បាន​រាយការណ៍​ថា​អ្នកដាក់គ្រាប់បែក​នេះ​បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ជិតការ​ប្រជុំ​ធំមួយនៅ​ក្នុង​ផ្នែក​ក្រោម​ដី​នៃ​មជ្ឈមណ្ឌល​សង្គមកិច្ច​និង​វប្បធ៌ម​ Tebyan ក្នុង​រយៈពេល​ខ្លីមុន​គ្រាប់បែកឯទៀតៗ​បានផ្ទុះ។​

លោក Mohammad sabir Nasib នាយកមន្ទីរពេទ្យ​មួយ​ក្នុង​ក្រុងកាប៊ុល​បាន​និយាយ​ប្រាប់​ VOA ​ថា​ក្រុម​គេ​បានទទួល​សាកសព​មនុស្សយ៉ាង​តិច​ណាស់​១១​នាក់​និងមនុស្សរបួសធ្ងន់១៨នាក់​ដោយ​លោកបាននិយាយ​ថា​ចំនួន​មនុស្ស​ស្លាប់ទំនង​ជា​នឹង​កើនឡើង​ច្រើន​ថែមទៀត។​ លោក​បាននិយាយ​បន្ថែមថា​ក្រុម​ស្ត្រីឋិត​ក្នុងចំណោម​ក្រុម​មនុស្សដែល​បាន​បាត់បង់ជីវិត។​

​ការិយាល័យ​នៃ​អង្គការ​ផ្សាយ​ព័ត៌មាន​ទីភ្នាក់ងារសំឡេង​អាហ្វហ្គានីស្ថាន ហៅ​កាត់ថា​ AVA នៅជិត​មជ្ឈមណ្ឌល​វប្បធ៌មនេះដែរ។​ ទី​ភ្នាក់ងារព័ត៌មាន Reuters បាន​រាយការណ៍​ថា​យ៉ាង​ហោចណាស់​មានអ្នកកាសែត​ម្នាក់របស់​ទីភ្នាក់ងារ AVA បាន​ឋិត​ក្នុង​ចំណោមម​ក្រុម​ជន​ដែល​ស្លាប់។​

លោក​ប្រធានាធិបតី​ អាហ្វហ្គានីស្ថានAshraf Ghani បានហៅ​ការ​វាយ​ប្រហារ​នេះថាជា «ឧក្រិដ្ឋកម្មមួយ​ប្រឆាំង​នឹង​មនុស្សជាតិ»។

វិមាន​ប្រធានាធិបតី​នៃប្រទេស​អាហ្វហ្គានីស្ថាន បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍មួយ​ថា​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ ប្តេជ្ញាថា​នឹង​កម្ចាត់​ភេរវកម្ម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG