កាលពីយប់មិញ កងយន្តហោះចម្បាំងរបស់រដ្ឋាភិបាលអ៊ីរ៉ាក់បានធ្វើការវាយប្រហារលើក្រុង Tikrit នាប៉ែកខាងជើងប្រទេសនៅពេលដែលកងទ័ពអ៊ីរ៉ាក់ ធ្វើការប្រយុទ្ធដើម្បីឱ្យមានការត្រួតត្រាជាថ្មីពីពួកជនសកម្មប្រយុទ្ធ Sunni ដែលបានប្រកាសអំពីការបង្កើតរដ្ឋអ៊ីស្លាមមួយនៅក្នុងតំបន់នានានៃប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី។
ការប្រយុទ្ធគ្នាមានធ្វើបន្តទៅទៀតនៅថ្ងៃច័ន្ទនេះក្នុងក្រុង Tikrit ដែលនៅទីនោះពួកជនសកម្មប្រយុទ្ធនៃក្រុម Islamic State of Iraq and the Levant ហៅកាត់ថា
ISIL បានត្រួតត្រាតំបន់នានានៅក្នុងការកើនទ្បើងយ៉ាងឆាប់រហ័សកាលពីដើមខែមិថុនា៕