ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ាក់បើកយុទ្ធនាការយោធានៅទីក្រុងទីក្រីត


ប៉ូលីស​សហព័ន្ធ​អ៊ីរ៉ាក់ យាម​ល្បាត​សង្កាត់ Abu Ghraib ​​ខាង​ក្រៅ​​ទីក្រុង​បាដាក ថ្ងៃទី​២៨ ខែមិថុនា ​ឆ្នាំ​២០១៤។
ប៉ូលីស​សហព័ន្ធ​អ៊ីរ៉ាក់ យាម​ល្បាត​សង្កាត់ Abu Ghraib ​​ខាង​ក្រៅ​​ទីក្រុង​បាដាក ថ្ងៃទី​២៨ ខែមិថុនា ​ឆ្នាំ​២០១៤។

កងទ័ព​អ៊ីរ៉ាក់​បាន​បើក​ការវាយ​ប្រហារ​ដ៏​ធំមួយ​ដើម្បី ដណ្តើម​យក​ទីក្រុង​ទីក្រីត​ដែល​ស្ថិត​នៅ ភាគ​ខាង​ជើង​ហើយ​កំពុង​កាន់​កាប់​ដោយ​ពួក​ជ្រុលនិយម​នីកាយ​ស៊ុននី។​

មន្ត្រី​យោធា​និយាយ​ថា​ប្រតិបត្តិការដោយ​ទ័ព​ថ្មើ​ជើង​បាន​ចាប់ផ្តើម​កាលពីថ្ងៃ​សៅរ៍​ដោយ​មាន​ការវាយប្រយុទ្ធ​គ្នាយ៉ាង​ធ្ងន់ធ្ងរ​នៅក្នុង​ទីក្រុង​រវាង​ពួកឧទ្ទាម​ស៊ុននី​និង​កងកម្លាំង​ពិសេស​អ៊ីរ៉ាក់ ដែល​ព្យាយាម​វាយ​ដណ្តើម​គ្រប់​គ្រង​តំបន់សាកល​វិទ្យាល័យ​មួយ។ ឧទ្ទម្ភាគចក្រ​បំពាក់​អាវុធ​របស់​អ៊ីរ៉ាក់ បាន​បាញ់​លើ​តំបន់​នោះ ដើម្បី បណ្តេញ​ពួក​ឧទ្ទាម​ក្នុង​ខណៈ​ពេល​ដែល​រថក្រោះ​បើក​សម្រុក​ចូល​មក​ទីទិស​ខាង​ត្បូង​ដើម្បី​វាយ​ប្រហារ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ ដែរ​ អ៊ីរ៉ាក់​និយាយ​ថា​ខ្លួន​បាន​ទទួល​យន្តហោះ ចម្បាំង​ចាស់​របស់​រុស្ស៊ី​ដើម្បីប្រើ​ប្រាស់​ក្នុងការ​ប្រយុទ្ធ​នឹង​ពួក សកម្មប្រយុទ្ធ​ទាំង​នោះ។​

ការវាយប្រហារ​ចុងក្រោយ​នេះ​បាន​កើត​មាន​ឡើង​ភ្លាមៗ​បន្ទាប់​ពី​មន្ត្រី យោធា​អាមេរិក​និយាយ​ថា​កងយោធា​របស់​ខ្លួន​កំពុង​ហោះហើរ​យន្តហោះ​ឈ្លបយក​ការណ៍​ដ្រូន​ដោយ​មាន​បំពាក់​អាវុធ​ក្នុង​ដែន​អាកាស​អ៊ីរ៉ាក់​ដើម្បី​ការពារ​ទីប្រឹក្សា​យោធា​សហរដ្ឋ​អាមេរិក​ដែល​បាន​ត្រូវ​បញ្ជូន​ទៅ ទីនោះ​ដើម្បី​វាយបក​នឹង​ក្រុម​បះបោរ។

លោក​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ា បាន​បញ្ជូន​បុគ្គលិក​យោធា​ចំនួន​៣០០​នាក់​ទៅ​ប្រទេស​អ៊ីរ៉ាក់​កាលពី​ដើម​ខែ​នេះ​ដើម្បី​ជួយ​ពង្រឹង​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​និង​ជួយ​បង្កើត​មណ្ឌល​ប្រតិបត្តិការ​រួមដើម្បី ប្រយុទ្ធ​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​ស៊ុននី។​

XS
SM
MD
LG