ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​រដ្ឋអ៊ីស្លាម​វាយប្រហារ​មូលដ្ឋាន​ទ័ព​អ៊ីរ៉ាក់


ផែនទី​នៃ​មូលដ្ឋាន​ទ័ព​ Ain al Assad ក្នុង​ខេត្ត​ Anwar ប្រទេស​អ៊ីរ៉ាក់។
ផែនទី​នៃ​មូលដ្ឋាន​ទ័ព​ Ain al Assad ក្នុង​ខេត្ត​ Anwar ប្រទេស​អ៊ីរ៉ាក់។

ក្រុម​ជន​សកម្មប្រយុទ្ធ​រដ្ឋអ៊ីស្ថាម​បាន​ទ្បោមព័ទ្ធ​មូលដ្ឋានកងទ័ពអាកាស​ Ain al-Asad ឋិត​នៅ​ចម្ងាយ​៣៥គ.ម.​ពី​ក្រុង​ Ramadi រដ្ឋធានី​នៃ​ខេត្ត Anbar ក្នុង​ប្រទេស​អ៊ីរ៉ាក់​ជាច្រើន​អាទិត្យ​មក​ហើយ។​

បណ្តាញ​ផ្សាយ​ព័ត៌មាន​អ៊ីរ៉ាក់​បាន​រាយការណ៍​ថា​ក្រុម​ជន​សកម្មប្រយុទ្ធ​បាន​បាញ់​រ៉ុកែត Katyusha និង​គ្រាប់កាំ​ភ្លើង​ត្បាល់​ជាច្រើន​គ្រាប់​នៅ​មុន​ក្រុម​អ្នក​ដាក់ គ្រាប់បែក​អត្តឃាត​ធ្វើ​ការ​វាយប្រហារ​ប្រឆាំង​នឹង​មូលដ្ឋាន​យោធា​នេះ។​ មន្ត្រី​យោធា​អ៊ីរ៉ាក់​ម្នាក់​បាន​និយាយ​ថា​អ្នក​ដាក់​គ្រាប់បែក​អត្តឃាត​៨នាក់​បាន​ត្រូវ​សម្លាប់​ដោយ​មិន​បាន​ចូល​ទៅ​ក្នុង​បរិវេណ​មូលដ្ឋាន​សឹក​នេះ​ទេ។

ក្រុម​ជន​សកម្មប្រយុទ្ធ​រដ្ឋអ៊ីស្ថាម​និង​ក្រុម​ជ្រុល​និយម​ឯទៀតៗ​បាន​បង្កើន​ការ​ប្រើប្រាស់​ការ​វាយ​ប្រហារ​អត្តឃាត​ជាច្រើន​ដើម្បី​ទម្លាយ​កន្លែង​ការពារ​មូលដ្ឋាន​យោធា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ស៊ីរី។​ កាល​ពី​ពេល​មុន​នេះ ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ប៉ុនប៉ង​បំផ្ទុះ​ខ្លួនឯង​ទម្លាយ​កំផែង​ខាង​ក្រៅ​នៃ​មូលដ្ឋាន​កងទ័ព​អាកាស​មួយ​នៅ Deir ez Zor ក៏​ប៉ុន្តែ​មិន​បាន​ទទួល​ជោគជ័យ​ទេ។

លោក Ra'ed Amash នៃ​ក្រុម​ប្រឹក្សា​ខេត្ត​ Anbar បាន​និយាយ​ថា​ការ​ប្រយុទ្ធ​គ្នា​ដល់​ការ​បង្ហូរ​ឈាម​មួយ​កំពុង​កើត​មាន​ទ្បើង​នៅ​ក្នុង​ក្រុង​ al Baghdadi ឋិត​នៅ​ចម្ងាយ​១៥គ.ម.​ពី​មូលដ្ឋាន​នៃ​កងទ័ព​អាកាស​នោះ៕​

XS
SM
MD
LG