ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​៧​នាក់​ស្លាប់​ដោយសារ​គ្រាប់បែក​ធ្លាក់​ពី​យន្ត​ហោះ​អ៊ីរ៉ាក់​លើតំបន់​មនុស្ស​រស់​នៅ


បុរស​ម្នាក់​បី​កុមារ​ម្នាក់​​រង​របួស​ ដែល​គេ​បាន​រក​ឃើញ​ក្នុង​គំនរ​ថ្ម​បែក​បាក់​ បន្ទាប់​ពី​យន្តហោះ​ Sukhoi របស់​អ៊ីរ៉ាក់​បាន​ទម្លាក់​គ្រាប់់បែក​ ដោយ​ចៃដន្យ​ នៅ​ស្រុក Ni'iriya​​​​ ​ភាគ​ខាងកើត​ទីក្រុងបាដាដ​ ថ្ងៃ​ទី៦ ខែ​កក្កដា ឆ្នាំ​២០១៥​​​។
បុរស​ម្នាក់​បី​កុមារ​ម្នាក់​​រង​របួស​ ដែល​គេ​បាន​រក​ឃើញ​ក្នុង​គំនរ​ថ្ម​បែក​បាក់​ បន្ទាប់​ពី​យន្តហោះ​ Sukhoi របស់​អ៊ីរ៉ាក់​បាន​ទម្លាក់​គ្រាប់់បែក​ ដោយ​ចៃដន្យ​ នៅ​ស្រុក Ni'iriya​​​​ ​ភាគ​ខាងកើត​ទីក្រុងបាដាដ​ ថ្ងៃ​ទី៦ ខែ​កក្កដា ឆ្នាំ​២០១៥​​​។

គ្រាប់បែក​បាន​ធ្លាក់​ពី​យន្តហោះ​អ៊ីរ៉ាក់​លើ​តំបន់​មនុស្ស​រស់នៅ ​នៅភាគ​ខាងកើត​ទីក្រុង​ Baghdad​ នៅ​ថ្ងៃច័ន្ទ​នេះ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច៧នាក់​ តែ​កងទ័ព​ពណ៌នា​ថា នេះ​ជា​គ្រោះ​ថ្នាក់​បណ្តាល​មកពី​បញ្ហា​បច្ចេកទេស។​

អ្នកនាំ​ពាក្យ​និយាយ​ថាយន្តហោះ​ Sukhoi ​ធ្វើនៅ​ប្រទេស​រុស្ស៊ី​នោះ ​មាន​បញ្ហាបច្ចេក​ទេស​ដែល​បណ្តាល​ឲ្យ​គ្រាប់បែក​នោះ​ធ្លាក់ នៅ​ពេល​យន្តហោះនោះ​វិល​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ។

ការ​ផ្ទុះ​គ្រាប់បែក​នោះ​បាន​បំផ្លាញ​ផ្ទះ​ជាច្រើន​ខ្នង ហើយ​ក៏បាន​ធ្វើឲ្យ​មនុស្ស​យ៉ាង​តិច​១១​នាក់​ផ្សេង​ទៀតរង​របួស។​

យន្តហោះ​នោះបាន​ចូលរួម​ក្នុងការ​វាយ​ប្រហារ​តាម​អាកាស​លើ​មូលដ្ឋាន​របស់​ក្រុម​រដ្ឋឥស្លាម ​ISIS ​ដែល​បាន​ចូល​កាន់កាប់​តំបន់​ជាច្រើន​នៅភាគ​ខាងជើង និង​ភាគខាង​លិច​ប្រទេស​អ៊ីរ៉ាក់​កាល​ពីឆ្នាំ​មុន។

កងទ័ព​អ៊ីរ៉ាក់​បាន​ធ្វើការ​វាយ​ប្រហារ​តាម​អាកាស​ជាមួយ​កង​កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា.​ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​អ៊ីរ៉ាក់ក៏​បាន​បញ្ជូន​ទាហាន​របស់​ខ្លួន​ គាំទ្រ​ដោយកង​ជីវពល​ក្នុង​ស្រុក និង​កង​ជីវពល​មកពី​អ៊ីរ៉ង់ វាយ​ដណ្តើម​កាន់កាប់​ទឹកដី​ពី​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​មក​វិញ ​ ដែល​រួម​មាន​ទីក្រុង​ធំៗ​មួយ​ចំនួន៕

XS
SM
MD
LG